កំពង់ស្ពឺ៖ ឯកឧត្ត យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ១០ អាណត្តិទី ០៤ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិនា ឆ្នាំ២០២៥ ពិធីក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អភិបាល ក្រុង-ស្រុកទាំង៩ ទីចាត់ការ-អង្គភាពការិយាល័យ ចំណុះសាលាកំពង់ស្ពឺ សរុបជាច្រើនរូប។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នាព្រឹកនេះ មានរបៀបវារៈចំនួន៥ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៩ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និង អនុម័តលើរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែ កុម្ភៈ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាខេត្ត
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិកនៃរដ្ឋបាលខេត្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥
៤-បញ្ហាផ្សេងៗ
៥-មតិបូកសរុបបិទកិច្ចប្រជុំ
ឯកឧត្តម យឹម សិខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានធ្វើការបូកសរុបលទ្ធផល នៃកិច្ចប្រជុំដោយគូសបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី១០ នេះ ផ្តោតសំខាន់ពិនិត្យលើរបាយការណ៍របស់ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធដែលបាន អនុវត្តន៍នាពេលកន្លងមក ដើម្បីរកចំណុចល្អ និងចំណុចខ្វះខាត ដើម្បីរួមគ្នាកែលម្អការងារ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព ក្នុងអាណត្តិទី៧ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺកាអភិវឌ្ឍមូលធនមនុស្សជាមូលដ្ឋាន គ្រឹះ ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ និងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែ មានប្រសិទ្ធភាព ឆ្លើយតបទៅនឹងការរីកចម្រើន នៃប្រទេសជាតិនាពេលបច្ចប្បន្ន។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបញ្ជាក់ថាការលើកទិសដៅបន្ត
-រៀបចំនីតិវិធីដំឡើងថ្នាក់និងឋានន្តរសេចក្តីតាមអតីតភាពការងារជូនមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត និងមន្ត្រីចំណុះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត
-បន្តចុះតាមដានវឌ្ឍនភាពការសាងសង់សំណង់នានាបានបណ្ដាលក្រុងស្រុកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
-បន្តការចុះសម្របសម្រួលដោះស្រាយករណីវិវាទដីធ្លីដែលនៅសេសសល់ពីឆ្នាំចាស់
-បន្តជំរុញការផ្ដល់សេវារដ្ឋបាលប្រកបដោយប្រសិទ្ធផល ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្តឲ្យកាន់តែល្អប្រសើរ។
-សហការជាមួយមន្ទីរជំនាញក្នុងការពិនិត្យបច្ចេកទេសលើសេវាដែលស្នើសុំរបស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលាកំណត់ និងចុះពិនិត្យដល់ទីតាំងជាក់ស្ដែង
-អប់រំផ្សព្វផ្សាយការបង្ការជំងឺឆ្លង និងមិនឆ្លងដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ អត់ស្វា ផ្ដាសាយបក្សី ជំងឺលើសសម្ពាធឈាមជំងឺទឹកនោមផ្អែម។
-ចុះទៅបាទត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមអាងទំនប់ស្ទឹងបឹងព្រែក និងតាមសហគមន៍ស្រះជម្រកត្រីធម្មជាតិ។
-បន្តចុះស្រាវជ្រាវ និងទប់ស្កាត់ការកាប់រៀនឈូកឆាយភូមិគាត់ដីព្រៃឈើយកធ្វើជាកម្មសិទ្ធិនិងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ
-ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបនិងដោះស្រាយ។ផលប៉ះពាល់នានាដែលបង្ករឡើងដោយគ្រោះមហន្តរាយ។
នឹងគ្រោះថ្នាក់ ចរាចរណ៍ជាបញ្ហាប្រឈមមួយ ដែលទាមទារឱ្យយើងត្រូវរួមគ្នាចូលរួមធ្វើការដោះស្រាយ និង ឆ្លើយតបឱ្យបានទាន់ពេលវេលា ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងកើតមានឡើងជារៀងរាល់ ថ្ងៃ ហើយក៏ជាកង្វល់របស់រដ្ឋបាលរបស់យើង ដែលត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុស ត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត បានសូមការគាំទ្រ និងកិច្ចសហការណ៍ ពីក្រុមប្រឹក្សាខេត្ត ដើម្បីដំណើរការ ដឹកនាំទទួលបានជោគជ័យលើគ្រប់វិស័យ ពិសេសលើការបម្រើសេវានានា ជូនប្រជាពលរដ្ឋ រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត លុបបំបាត់ នូវរាល់បទល្មើសគ្រប់ប្រភេទ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម៕