ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សិក្សា​វាយតម្លៃ​សក្កា​នុព​ល​តំបន់​  ទេសចរណ៍​ភ្នំ​ខ្នង​ផ្សា

កំពង់ស្ពឺ​៖ ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៥–​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ អញ្ជើញ​អមដំណើរ​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​  បាន​ធ្វើដំណើរ​ឡើង ភ្នំ​ខ្នង​ផ្សា និង​ដឹកនាំ​ក្រុម​ការងារ​ជំនាញ ត្រួតពិនិត្យ​និង​សិក្សា​វាយតម្លៃ​សក្កា​នុព​ល​ក្នុង​វិស័យ​ទេសចរណ៍​បែប​សហគមន៍ លើ​ទីតាំង​សហគមន៍ តេ​ទឹក​ពុះ (​សហគមន៍​កោ​ដូនតី​) និង​តំបន់​ខ្នង​ផ្សា​(​សហគមន៍រ​លាក់​កង​ជើង​) ដែល​ឆ្លើយតប​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះដែរ ក៏​មាន​ការ​ញ្ជើ​ញ​ចូលរួម​ពី​សំណាក់​ប្រតិភូ​អមដំណើរ គណៈ​អភិបាលរង​ខេត្ត គណៈ​អភិបាលស្រុក មន្ទីរ​ជំនាញ​ពាក់ព័ន្ធ មន្ត្រីរាជការ មន្ត្រី​ឧទ្យានុ​រ​ក្ស​ជា​ច្រើន​រូប​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ប្រាប់​សហគម​ន៍​ផងដែរ​ថា ចំពោះ (​តេ​ទឹក​ពុះ​) ជា​តំបន់​មួយ​មាន​ទឹក​ក្តៅ​ផុសចេញ​ពី​ដី​ក៏​ត្រូវតែ​ជួសជុល​កសាង​អភិវឌ្ឍន៍​ជូន​អ្នកភូមិ​ទីនោះ ភាគច្រើន ជា​ជនជាតិ​សួយ​  ដែល​ពួកគេ ជឿ​ថា​ទឹក​ក្តៅ​នេះ ស័ក្តិ​សិទ្ធ សម្រាប់​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ និង​ជំងឺ​សើ​ស្បែក​ផ្សេងៗ ពិសេស​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ អាច​ទស្សនា​វប្បធ៌ម​ទំនៀមទំលាប់ ប្រពៃណី​និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​ទីនោះ និង​ទស្សនា​របាំ​របស់​ជន​ចាតិ​សួយ និង​របាំ​ផ្សេងៗ​ទៀត​។​

​ឆ្លៀត​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន ណែនាំ​ចំពោះ​សហគមន៍ ដោយ​មានប្រសាសន៍ថា ដើម្បី​ឲ្យមាន​កំណើន​ភ្ញៀវទេសចរណ៍​មក​កំសាន្ត សហគមន៍​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ក្នុង​នោះ​ដូចជា ការលក់ដូរ​ឲ្យស្រប​តាម​តម្លៃ ហើយ​ទំនិញ​ធានា​គុណភាព​ជូន​ភ្ញៀវ ជាង​នេះ​ចំណីអាហារ​ត្រូវ​តែ​គ្មាន​ជាតិគីមី​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព ។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តទៀតថា ជំហាន​ដំបូង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​កែ​លម្អ និង​ជួសជុល​ផ្លូវ​ឡើង​លើ​ភ្នំ បណ្តាញ​អគ្គីសនី សាងសង់​ចំណតរថយន្ត ឲ្យមាន​សោភ័ណភាព ត​ភ្ជាប់​បណ្តាញ​សេវា​ទូ​រស​ស័ព្ទ​ចល័ត ជា​ពិសេស​ត្រូវ​គិតគូ​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន ។​

​សូម​ជំរាប​ថា ភ្នំ​ខ្នង​ផ្សា ជា​តំបន់​ព្រៃ​ភ្នំ​ដ៏​ធំ​មួយ មាន​ទីតាំង​ប្រសព្វ​មុំ​បី​ដែល​ផ្សាភ្ជាប់​ខេត្ត​ចំនួន​បី​គឺ កំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់​។ នៅទីនេះ គឺជា​តំបន់​មួយ​ដែល​សំបូរ​ទៅដោយ​ព្រៃឈើ​ក្រាស់ ជ្រលង​ភ្នំ​ខ្ពស់ៗ វាល​ស្រល់​ដ៏​ស្រស់ស្អាត និង​សំបូរ​ទៅ​ដោយ​សត្វព្រៃ​កម្រ​ជា​ច្រេី​ន​ប្រភេទ​។ ភ្នំ​នេះ​មាន​កំពស់​ប្រមាណ​១០១៧​ម៉ែត្រ ដែល​អាច​មើលឃើញ​ទេសភាព​បាន ៣៦០​ដឺ​ក្រេ ដែល​សាក​សម​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​ភ្នំ​។ ភ្នំ​ខ្នង​ផ្សា មាន​ទេសភាព​ស្អាត​គ្រប់​រដូវ​កាល ដែល​មាន​ចម្ងាយ​ប្រមាណ​១៦៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ នៅទីនេះ កន្លងមក​មាន​សហគម​ន៍​ទេសចរណ៍​ខ្នង​ផ្សា ដែល​មាន​សេវាកម្ម​សម្រាប់​ផ្តល់ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​មក​លេង​កំសាន្ត ៕​

Leave a Reply

Your email address will not be published.