ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្ត បកស្បែក​មុខ ក្រុម​ជួញដូរ​គ្រឿងញៀន ជាង​០២​គីឡូក្រាម​….​នៅ​កំពង់ស្ពឺ​ សំណាញ់​ច្បាប់​ញឹក​ណាស់ ដូច​ពាក្យ​ថា (​ជិង​មិន​ដែល​ភ្លេច​កុក​ទេ មានតែ​កុក​ទេ​ដែល​ភ្លេច​ជុង​)

​ខេត្ត​កំពង់ស្ពឺ ÷​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាច្រើន​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី រក្សាទុក ជួញដូរ ចែកចាយ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជា​បន្តបន្ទាប់​

​ជាក់ស្តែង​ក្រោម​ការដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់ លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​ការសម្របសម្រួល​នីតិវិធី​ពី លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ

​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៨:១០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤៤ គីឡូម៉ែត្រ​លេខ​០៥ ភូមិ​តា​ម៉ុល សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន បានធ្វើ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ឈ្មោះ ឃាន ម៉េង​លៀង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មុខ​ខេត្ត សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ករណី រក្សាទុក ជួញដូរ ចែកចាយ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ។

​កាលពី​វេលា​ម៉ោង ១៤:៣០​នាទី ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៥ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សាមគ្គី​មុនី​ជ័យ ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ ណុល ដា​រ៉ា ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ឈ្មោះ កែវ សុធា ហៅ ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ និង​ឈ្មោះ ជា សំណាង ហៅ ដុំថ្ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រំលោង សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី រក្សាទុក ជួញដូរ ចែកចាយ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង ១៨:១០​នាទី ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤៤ គីឡូម៉ែត្រ​លេខ​០៥ ភូមិ​តា​ម៉ុល សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​

​ដោយ​ចាប់​យក​វត្ថុតាង​រួមមាន : គ្រឿងញៀន សរុប​ចំនួន​៥៥​កញ្ចប់ ទម្ងន់ ២០៧៣,២៦​ក្រាម (​ក្នុងនោះ ក្រាម​ពណ៌​ស​ថ្លា ចំនួន​១១​កញ្ចប់ ទម្ងន់​១៦៩៣,០១​ក្រាម​, គ្រឿងញៀន កញ្ចប់​សញ្ញា​រូប​សេះ​ក្រហម អក្សរ​សម្គាល់ FERRARI ចំនួន​៤២​កញ្ចប់ ទម្ងន់ ៣៧៨,៥៤​ក្រាម​, គ្រឿងញៀន ប្រភេទ K ចំនួន​០២​កញ្ចប់ ទម្ងន់ ១,៧១​ក្រាម​) រថយន្ត ចំនួន​០២​គ្រឿង​, ទូរស័ព្ទ ចំនួន​០៥​គ្រឿង​, កាំភ្លើង​ដែកកេះ ចំនួន​០១​ដើម​, ប្រាក់រៀល ចំនួន​ដប់​បី​ម៉ឺន​រៀល ។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស នៃ​បញ្ជាការ​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តកំពង់​ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

Leave a Reply

Your email address will not be published.