ព័ត៌មានជាតិ

‎​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី ០៧ អាណត្តិ​ទី ៤ របស់​ក្រុមប្រឹក្សា​ខេត្ត​

កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី ០៧ អាណត្តិ​ទី ៤ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ អង្គភាព​ចំណុះ​សាលាខេត្ត និង​អភិបាល​ក្រុង ស្រុក ទាំង​៩ ពិធី​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​សាលាខេត្ត យឹម សុខុម ។​

‎​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាប​មានមតិ​ស្វាគមន៍ និង​បើក​អង្គប្រជុំ វិសាមញ្ញ​លើក​ទី ០៧ អាណត្តិ​ទី ៤ របស់​ក្រុមប្រឹក្សា​ខេ ខេត្ត និង​ពិនិត្យ​មាស​ភាព​ចូលរួម​រួចមក ឯកឧត្តម​
‎​បាន​ការណែនាំ​អំពី​បច្ចេកទេស​នៃ​ការរៀបចំ និង​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជ ធា​នី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់ ស្តីពី​ការគ្រប់គ្រង រដ្ឋបាល​ឃុំ សង្កាត់ បាន​តម្រូវ​ឲ្យ​ក្រុមប្រឹក្សា នៃ​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​នី​មួយៗ រៀបចំ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ ដោយ​មាន​ការចូលរួម ពី​គ្រប់ភាគី​ពាក់ព័ន្ធ នានា ។ ផែនការអភិវឌ្ឍន៍រ​យៈ​ពេល​ប្រាំ​ឆ្នាំ គឺជា​មធ្យោបាយ​យ៉ាង​សំខាន់​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ត្រូវ ប្រើប្រាស់​សម្រាប់​កំណត់​អំពី​បញ្ហា និង​តម្រូវការ​ជា​អាទិភាព​យ៉ាង​ពិតប្រាកដ​របស់​មូលដ្ឋាន និង​យុទ្ធសាស្ត្រ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ សំដៅ​ឆ្លើយតប​នឹង​តម្រូវការ​ជា​អាទិភាព របស់​ប្រជាពលរដ្ឋ​យ៉ាង​មាន ប្រសិទ្ធភាព​។​

‎​ឯកឧត្ត​បាន​បន្ត​ទៀត​ថា យោងតាម​លិខិត​បទដ្ឋាន​គតិយុត្ត​សំខាន់ៗ​នានា​របស់​ផែនការ​អភិវឌ្ឍន៍​ខេត្ត ជា​ផែនការ ដែល​មាន​ការសម្របសម្រួល​រវាង​ផែនការ​ខេត្ត​ជាមួយ​ផែនការ​ក្រុង ស្រុក និង​ឃុំ សង្កាត់​ក្នុង​ខេត្ត និង​ជា​ផែនការ​ដែល​ត្រូវ​បំពេញបន្ថែម និង​គាំទ្រ​ដល់​ផែនការ​ក្រុង ស្រុក និង​ឃុំ សង្កាត់​ក្នុង​ខេត្ត​នោះ សំដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​។ ផែនការ អភិវឌ្ឍន៍​ខេត្ត មិនមែន​ជា​ផែនការ​ដែល​កើតចេញ​ពី​ការបូកបញ្ចូល​គ្នា​នូវ​ផែនការអភិវឌ្ឍន៍ ក្រុង ស្រុក និង​ឃុំ សង្កាត់​ទាំងអស់​ក្នុង​ខេត្ត​នោះឡើយ​។ ការពិគ្រោះ​យោបល់ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា គឺជា​គោលការណ៍​សំខាន់ និង​ចាំបាច់ នៅក្នុង​ដំណើរការ​កសាង​ផែនការ អភិវឌ្ឍន៍​ខេត្ត​។​

‎​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា ការរៀបចំ​កសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត​គឺ​ឆ្លុះបញ្ចាំង​អំពី​ផែនការ​អភិវឌ្ឍន៍ រយៈពេល​ប្រាំ​ឆ្នាំ​សម្រាប់​អាណត្តិ​របស់​ក្រុមប្រឹក្សា និង កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​រយៈពេល​ប្រាំ​ឆ្នាំ ផែនការ អភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ​សម្រាប់​អាណត្តិ​របស់​ក្រុមប្រឹក្សា ជា​ផែនការ​ដែល​មាន​ចរិត​ជា​ទស្សនៈ​អភិវឌ្ឍន៍​រួម របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​រួម​បញ្ចូល​នូវ​គោលដៅ​អភិវឌ្ឍន៍​របស់​ក្រសួង ស្ថាប័ន ឬ​អង្គភាព​នានា​របស់ រាជរដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដែល​បាន​ផ្តល់​សេវា សម្ភារៈ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ផ្ទាល់​នៅ ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នោះ កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​រយៈពេល​ប្រាំ​ឆ្នាំ​ដា របៀបវារៈ ឬ​កម្មវិធី​ជាក់ស្តែង ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​ចង់​សម្រេចបាន​ក្នុង​អាណត្តិ​របស់​ខ្លួន សម្រាប់​បង្ហាញ​ពី​គណនេយ្យភាព​របស់​ខ្លួន​ចំពោះ​ប្រជាពលរដ្ឋ និង​ចំពោះ​រាជរដ្ឋាភិបាល ។​

‎​ឯកឧត្តម​បាន​បន្តទៀតថា យោង​តាម​ប្រតិទិន​ការងារ​សម្រាប់​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ (២០២៥-២០២៥) ដំណើរ​ប្រព្រឹត្តទៅ​នៃ​ការរៀបចំ និង​កសាង​ផែនការ​ក្រុម​ការងារ​កសាង​ផែនការ​ថ្នាក់​ខេត្ត បាន​សម្របសម្រួល​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ អំពី​ការរៀបចំ​ផែនការ អភិវឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ ដើម្បី​ប្រមូល​ធាតុ​ចូល​អំពី​ការវិភាគ​ស្ថានភាព និង​ការស្នើ​គម្រោង សកម្មភាព​នៅ​តាម រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​នានា ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​ផែនការ​ក្នុង​គោលបំណង ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់ មូលដ្ឋាន ដោយ​ក្នុង​នោះ​ក្រុម​ការងារ​បាន​រៀបចំ​ប្រជុំ​ផ្សព្វផ្សាយ អំពី​ការបំពេញ​ទម្រង់​ពាក់ព័ន្ធ​នានា​ដល់​រដ្ឋ​បា ល​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​នានា​ផង​ដែរ ។​

‎​

Leave a Reply

Your email address will not be published.