ថ្លែងក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងធំធេង និងជាការរំលឹកនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជន វីរយុទ្ធនារីជារៀមច្បង នៃនគរបាលជាតិគ្រប់សម័យកាល។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកវីរភាពរបស់ចាស់ទុំ និងរៀមច្បងនគរបាលជាតិទាំងអស់ថា ជាមរតកនៃគំរូវីរភាព និងស្នាដៃ បទពិសោធយ៉ាងសម្បូរបែបសម្រាប់កងកម្លាំងនគរបាលជាតិរបស់យើង នាពេលបច្ចុប្បន្ន ប្រើប្រាស់ជាវិធានការដ៏ស័ក្ដិសិទ្ធិដើម្បីបំពេញប្រតិបត្តិការ ប្រកបដោយជោគជ័យក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឱ្យសម្រេចជោគជ័យនូវបេសកកម្មនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការរៀបចំរម្លឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាពេលខាងមុខនេះ ក៏បានបង្ហាញឱ្យឃើញពីការប្តេជ្ញាថែរក្សានូវមរតករៀមច្បងកងកម្លាំងនគរបាលជាតិ បង្ហាញពីការឯកភាពជាធ្លុងមួយក្នុងការបំពេញភារកិច្ចសំខាន់ៗ និងបង្ហាញពីសមិទ្ធផលនានា ដែលផ្តើមចេញពីការតស៊ូ លះបង់ ពុះពារការលំបាកគ្រប់បែបយ៉ាងរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបុព្វហេតុ សន្តិសុខជាតិមាតុភូមិ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ពលរដ្ឋទូទាំងប្រទេស ដើម្បីទាក់ទាញការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ និងពីគ្រប់អ្នកពាក់ព័ន្ធ ទាំងផ្ទៃក្នុងជាតិ និងលើឆាកអន្តរជាតិ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សូមបញ្ជាក់ថា […]
Author: phanny
ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង
នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បានឧបត្ថម្ភថវិកា ចំនួន ៦៥.១៦០.០០០(ហុកសិបប្រាំលាន មួយសែនប្រាំមួយម៉ឺនរៀល) សម្រាប់ជូនដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានស្ម័គ្រចិត្តបង្រៀនបំប៉នប្អូនៗក្មួយៗសិស្សថ្នាក់ទី១២ ទាំង ៣២វិទ្យាល័យ ទូទាំងខេត្តព្រៃវែង តាមរយៈលោកនាយក និងលោកស្រីនាយិកានៃវិទ្យាល័យនីមួយៗផងដែរ៕
ឆ្នាំនេះជួបឧបសគ្គដង្កូវហ្វូងចុះស៊ីបំផ្លាញស្រែក្នុងស្រុកមួយចំនួន ក៏ទិន្នផលស្រូវឆ្នាំនេះទទួលបានគូជាទីគាប់ចិត្ត
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍ថា៖ វិស័យកសិកម្មផ្ដោតទៅលើស្រូវអង្ករនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះការនាំចូលបរិក្ខាកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវក៏ត្រូវបានលើកលែង សម្តេចក៏បាន នឹងកំពុងពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់កម្ពុជា ដោយបានបន្តចែកចាយ និងនាំចេញទៅកាន់ទីផ្សារពិភពលោក។ ក្នុងន័យនេះឯកឧត្តមបណ្ឌិតបានជំរុញលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យនាំគ្នាងាគមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ ព្រោះពូជស្រូវនេះមានទីផ្សារល្អ និងមានតំលៃខ្ពស់។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំឭកបន្ថែមផងដែរ ដោយឱ្យបងប្អូនប្រជាពលរដ្ឋបន្ថែមការដាំដុះបន្លែសុវត្ថិភាព បច្ចុប្បន្នទីផ្សារបន្លែបាន និងកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលទានច្រើនពីបងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសនៅទីផ្សារទំនើបរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាម។ ហើយបានជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានមួយកម្រិតថែមទៀត។ ការបង្កបង្កើនផលស្រូវស្រាល ស្រូវកណ្តាលឆ្នាំនេះ គឺបានទទួលបានទិន្នផលល្អប្រសើរទោះបីជាប្រជាកសិករជួបប្រទះនូវឧបសគ្គដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ និងគ្រោះរាំងស្ងួតខ្លះក៏ដោយ ដែលការដាំដុះស្រូវវស្សានៅទូទាំងខេត្តបានចំនួនជាង១២ម៉ឺនហិកតា កើនជាងបណ្តាឆ្នាំមុនៗ ហើយគិតមកទល់ថ្ងៃនេះប្រមូលផលបានជាង៥០%ហើយ។ ចំពោះទិន្នផលស្រូវ គឺក្នុងមួយហិកតា ទទួលបានជាង៣តោន និងតំលៃស្រូវ ដែលឈ្មួញកណ្តាលប្រមូលទិញនៅលើវាលស្រែ គឺជិត១៤០០រៀលក្នុងមួយគីឡូក្រាម។ គូបញ្ជាក់ផងដែរថា ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម […]
បញ្ហារ និងសុំណូមពរជាច្រើនត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី០៤ លើកទី១ ឆ្នាំ២០២៤ នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង
កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី១ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ពិធីនេះក៏មានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ អាជ្ញាធរស្រុក មេឃុំ និងប្រជាពលរដ្ឋសរុបប្រមាណជា២០០នាក់។ ថ្លែងក្នុងវេទិការនេះឯកឧត្តម ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា÷ វត្តមានអស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកឡើងអំពីសំណើ និងសំណូមពរ សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋានរបស់ខេត្តយើង ឱ្យកាន់តែល្អប្រសើរឡើង ព្រោះយើងទាំងអស់គ្នាចូលរួមថែរក្សា និងការពារសន្តិភាព សណ្តាប់ធ្នាប់សង្គម ព្រមទាំងការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ឲ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋ។ ឯកឧត្តម បានបញ្ចាក់ថា វេទិកាផ្សព្វផ្សាយ […]
ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា: វិស័យដឹកជញ្ជូន និងឡូជីស្ទីក
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។ លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព ហើយតាមរយៈនេះ ក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យនេះ ដែលធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ, កំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ […]
ក្រុមហ៊ុន Hong Leong Manufacturing Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលរបស់កម្ពុជា
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កម្មន្តសាល និងបច្ចេកវិទ្យា។ ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ រួមមាន៖ ប្រទេសចិន, ទីក្រុងហុងកុង, ចក្រភពអង់គ្លេស, ប្រទេសក្នុងតំបន់អាស៊ាន និងអ៉ឺរ៉ុប។ នៅកម្ពុជា ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារ។ តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន និងស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់ថា កម្ពុជាធានាបាននូវបរិយាសវិនិយោគមួយដែលមានស្ថិរភាព, មានភាពប្រកួតប្រជែង និងមានក្របខ័ណ្ឌច្បាប់វិនិយោគមួយប្រកបដោយភាពទាក់ទាញ និងបើកទូលាយសម្រាប់វិនិយោគិន ជាមួយនឹងការផ្ដល់ការលើកទឹកចិត្តជាច្រើនថែមទៀត ដល់វិស័យឯកជន។ សម្ដេចបវរធិបតី បានបន្ថែមទៀតថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ […]
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តជួបសម្ដែងការគួរសម និងសំណេះសំណាល
(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តជួបសម្ដែងការគួរសម និងសំណេះសំណាល នៅភូមិគ្រឹះនាទីក្រុងតាខ្មៅ ខេត្តកណ្តាល អំឡុងពេលដែលគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម មកពីខេត្តត្រាវិញ និមន្តបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១សប្តាហ៍ គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦អង្គ ខាងលើ បាននិងកំពុងនិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ ព្រះអង្គបានចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្ត ស្វាយសៀមថ្មី ខេត្តត្រាវិញ […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធាណរដ្ឋសង្គមនិយមវៀតណាម
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕
រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី
រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖១/ សម្រាប់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ គឺត្រូវលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ និង២/ សម្រាប់អ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម២១ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃអង្គារ ទី២៦ វិច្ឆិកា ២០២៤ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ប្រជាជនដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី និងត្រៀមជាម្ចាស់អចលនទ្រព្យថ្មីក្នុងបុរី៖ ១/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាសលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីនិងមានតម្លៃក្រោម ៧ម៉ឺនដុល្លារ និង២/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី សម្រាប់ម្ចាស់អចលនទ្រព្យក្នុងបុរីដែលជាអ្នកទិញលើកដំបូង និងមានតម្លៃក្រោម២១ម៉ឺនដុល្លារ។ ជាមួយគ្នា សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសថានឹងមិនមានការកែសម្រួល ព្រំដីនៃបឹងទន្លេសាបទៀតនោះទេ ដោយមិនមានការកែប្រែតំបន់ ៣ មកតំបន់ ២ […]
កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ កម្ពុជា ឡាវ និង វៀតណាម ក៏ដូចជាជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ ផងដែរ។ ការណ៍នេះបានបង្ហាញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិនៃប្រទេសទាំងបី។ នាខណៈស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃក្រសួងការពារប្រទេសឡាវ និង វៀតណាម បានធ្វើទស្សនកិច្ចទៅកាន់វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃការផ្សះផ្សាជាតិ, ការបិទបញ្ចប់នូវភ្លើងសង្គ្រាមស៊ីវិល និងការនាំមកនូវសុខសន្តិភាពពេញលេញ […]