ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានចាប់សាច់បង្កកចំនួន៤កុងទឺន័រ នៅតាមផ្លូវ ស្ថិតក្នុងសង្កាត់សង្ឃ័រក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ តាមបទបញ្ជារបស់ព្រះរាជអាជ្ញា ខេត្តស្វាយរៀង។
លោកខាំ សុផារី ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀងបានឲ្យ អ្នកសារព័ត៌មានយើងដឹងថា ករណីឃាត់រថយន្តកុងតឺន័រ ដឹកសាច់បង្កកចំនួន៤កុងតឺន័រនេះ បានធ្វើឡើង នៅក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង ហើយបានរកឃើញថា ជាករណីលួចនាំចូលខុសច្បាប់ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ និងមានវិធានការចាត់ការ តាមផ្លូវច្បាប់។ពាក់ព័ន្ធនឹងករណីនេះលោកដា រា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀងបានឆ្លើយយ៉ាងខ្លីថាលោកកំពុងធ្វើកិច្ចការងារនេះជាប់រវល់។ទោះបីយ៉ាងណាប្រភពមួយចំនួន បានបង្ហើបឲ្យដឹងថាសាច់បង្កកចំនួន៤កុងតឺន័រនេះ បាននាំចូលមកតាមច្រកព្រំដែនខេត្តស្វាយរៀងហើយបានបើកបរតាមផ្លូវវាងចូលមកស្រុករមាសហែក ត្រូវបានមន្ត្រីជំនាញឃាត់ទុក ។
ទោះបីជាមានការចាប់បង្ក្រាប រថយន្តដឹកសាច់បង្កក៤កុងទីន័រ ភ្ញាក់ផ្អើលពេញខេត្តស្វាយរៀងបែបនេះក្តីក៏មន្ត្រីជំនាញ ក.ប.ប ខេត្តស្វាយរៀង មិនបានបង្ហាញពីលទ្ធផលការឃាត់ និងពិនិត្យជាក់ស្ដែងទៅលើកុងតឺន័រ ដែលផ្ទុកសាច់បង្កកទាំង៤នេះទេ បានត្រឹមថាជាប់រវល់។
ក្នុងករណីនេះពលរដ្ឋកំពុងតែមានការងឿងឆ្ងល់ថា ហេតុអ្វីបានអាចចូលមករួច តើប្រធានច្រក និងលោកគយ កំពុងធ្វើអ្វីវិញបានអាចចូលមកបានទាំងកុងទីន័រៗ មកបានស្រួលបែបនេះ??? ។ ពិតជាគិតមិនយល់ឆ្ងល់មិនកើតពិតមែន😭😭😭????។