ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត​ដឹក​ដី​បើក​ឆ្លងថ្នល់​ដែក​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវ​រថភ្លើង​បុក​អោយ​ក្រឡាប់​ផ្ងាជើង តៃកុង​រងរបួស​ធ្ងន់​

​បាត់ដំបង​! បុរស​ជា​តៃកុង​ម្នាក់​រងរបួស​ធ្ងន់ ក្រោយ​បើករថយន្ត​ដឹក​ដី​ឆ្លងថ្នល់​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវបាន​រថភ្លើង​បុក​ពេញទំហឹង​អោយ​ក្រឡាប់​ផ្ងាជើង​នៅវេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅត្រង់​ចំណុច​ផ្លូវ​ឆ្លង​ទី​២ ស្ថិតក្នុង​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ដឹក​ដី​ពណ៌​ស​មួយគ្រឿង ពាក់​ផ្លាក BB-0311​បើកបរ​ដោយ​បុរស​ឈ្មោះ ដុង ឧត្តម រស់នៅ​ភូមិ​រាំង​ក្រោល ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​បាន​បើក​ឆ្លងថ្នល់​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ភ្លាម​នោះ​ក៏​ស្រាប់តែ​មាន​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ជ្រុល​មក​បុក​ពេញទំហឹង​បណ្តាលអោយ​ក្រឡាប់​ផ្ងាជើង​រង​ការខូចខាត​យ៉ាង​ដំណំ ចំណែក​តៃកុង​រងរបួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​មធ្យោបាយ​ទាំងពីរ សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កំណត់ហេតុ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

Leave a Reply

Your email address will not be published.