ព័ត៌មានជាតិ

ស្លាប់​ម្នាក់ និង​៦៤​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ សង្ស័យ​ពុល​នំ​បញ្ចុក​

​ខេត្ត​កំពង់ធំ​៖​យ៉ាងហោច​! ណា​ស់មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ប្រុស ស្រី ក្មេង ចាស់ ៦៤​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សង្ស័យ​ជា​ករណី​ពុល​នំ​បញ្ចុក​។​

​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៩-៣១ ខែ​មករា ឆ្នាំ​២០២៣ ស្ថិតក្នុង​ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

​ប្រភព​នៅ​ទីនោះ​ឲ្យដឹងថា​៖ កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤ ជនរងគ្រោះ​ទាំង​នោះ នាំគ្នា​ទិញ​នំ​បញ្ចុក​ហូប​រៀងៗ​ខ្លួន នៅ​តូប​ម្ចាស់​អ្នកលក់​តែមួយ​។ លុះ​ហូប​រួច រហូត​ដល់​ចន្លោះ​ម៉ោង​២១​ទៅ​ម៉ោង​១២​យប់​ពួកគាត់​មាន​អាការ​:​ក្អួតចង្អោរ វិលមុខ រាគ​រូស និង​ត្រូវ​បងប្អូន​សាច់ញាតិ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក បារាយណ៍​.​សន្ទុក ជា​បន្តបន្ទាប់​។​

​ប៉ុន្តែ​ក្នុង​ចំណោម​នោះ ជា​អកុសល មាន​លោកយាយ​ម្នាក់ ឈ្មោះ​អ៊ុំ ងៀ​ម អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​ទទឹង ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​ស្លាប់​តាមផ្លូវ​បន្ទាប់​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​

​មកដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នេះ​លោក​អ៊ួង សារឿ​ន អភិបាលស្រុក​បារាយណ៍ និង​ក្រុម​ការងារ​បាន​ចុះសួរសុខទុក្ខ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុល​ចំណីអាហារ​កំពុង​សម្រាក​ព្យាល​បាល​នៅ​មន្ទីរពេទ្យបង្អែក​បារា​យ​ណ៍​.​សន្ទុក ផងដែរ​។ ក្នុងនោះ​លោក​បញ្ជាក់ថា​៖ ពេល​នេះ​ជនរងគ្រោះ​ដែល​ពុល​ចំណីអាហារ បាន​រួចផុត​ពី​អាយុជីវិត និង​ជា​សះស្បើយ​អស់ហើយ​៕

Leave a Reply

Your email address will not be published.