កំពង់ស្ពឺ÷ អភិបាលខេត្តរំពឹងថា ខ្សែច្រវ៉ាក់ផលិតកម្មជីធម្មជាតិ នៅរោងចក្រ Nhà Máy Phân Bón Trường Xuân ក្នុងខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងទៅដំឡើងរោងចក្រនៅកម្ពុជា ក្រោយចូលឆ្នាំប្រពៃណីវៀតណាមរួច ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូច្នេះ នៅពេលដែលឯកឧត្តម បាទអញ្ជើញជាអធិបតីភាព ក្នុងពិធីដឹកនាំប្រតិភូ សម្តែងការងារគួរសម និងជូនពរប្រតិភូខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រីកសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តំណាងប្រតិភូតាមមន្ទីរអង្គភាពជុំវិញខេត្ត បានថ្លែងអំណរគុណដោយសេចក្ដីរីករាយក្រៃលែងចំពោះ ឯកឧត្តម លឺ ក្វាង ងឺយ (Lu Quang Ngoi) ប្រធានគណ:កម្មាធិការប្រជាជនខេត្តវិញឡុង តំណាងមន្ត្រីរាជការ និងប្រជាជន ក្នុងខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយម វៀតណាម […]
ព័ត៌មានជាតិ
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន
ប៉ៃលិន៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាធិការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាធិការសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ខេត្តប៉ៃលិន បានមានប្រសាសន៍វាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ដែលរហូតមកដល់ថ្ងៃនេះ ការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន សម្រេចបានលទ្ធផល ៧០% តាមផែនការគ្រោងទុក រួមជាមួយរចនាសម្ព័ន្ធរណបមួយចំនួនទៀត ហើយបន្ថែមលើនេះ លោកជំទាវអនុប្រធាន ក៍បានណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវគោរពតាមបទដ្ឋានការសាងសង់ឱ្យដូចទម្រង់ដើមនៃស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ និងត្រូវពន្លឿនការងារសាងសង់ឱ្យទាន់ពេលវេលាតាមការគ្រោងទុក។ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិរការ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកទិវា នយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ធ្នូ ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំចាប់ពីឆ្នាំ២០២២ តទៅ តែមិនអនុញ្ញាតឱ្យមានការឈប់សម្រាកនោះទេ ដែលក្នុងសារាចរណែនាំ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «អស់រយៈពេល២៤ឆ្នាំកន្លងមក […]
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសហព័ន្ធសន្តិភាពសកល (UPF) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
ព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ឆាល អេស យ៉ាង(Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល(UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ ចូលជួបសម្តែងការគួរសម។ សម្តេចតេជា ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកបណ្ឌិត Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។ តាមរយៈជំនួបនោះដែរ សម្តេចតេជា ហ៊ុន សែន ក៏បានស្នើក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទីប្រាំ នៅសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោមកកាន់ប្រទេសកម្ពុជា និងជាពិសេសការជួយដល់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវះដល់យុវជន១.៥ លាននាក់ រួមទាំងការគាំពារដល់ស្ត្រី ដែលជាតំរូវការចាំបាច់បំផុតមួយរបស់កម្ពុជា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យលោកស្រី នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នាឱកាសនៃដំណើរបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួប លោកស្រីនាយិកាគ្រប់គ្រងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកស្រីនាយិកាគ្រប់គ្រង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានមាំមួន និងយូរអង្វែង ហើយលោកស្រីនាយិកាមានជំនឿជាក់ថា ជំនួបជាមួយសម្ដេចធិបតី នាឱកាសនេះនឹងបន្ដជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីនាយិកា ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីភាពប្រទាក់ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និងការងារសំខាន់ៗ របស់ធនាគារពិភពលោក ក្នុងកម្រិតសកល និង […]
មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចសាងសង់ផ្ទះមួយខ្នង ដល់កុមារកំព្រា ២នាក់បងប្អូន និងចេញថ្លៃព្យាបាលទាំងស្រុងដល់បងប្រុសដែលមានជំងឺមិនប្រក្រតីទ្វារធំពីកំណើត រស់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង …!!
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង ជូនដល់កុមារកំព្រា ២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបញ្ជូនកុមារជាបង មកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ កុមារកំព្រា ២នាក់បងប្អូន មានបងប្រុសឈ្មោះ ពឹម សំណាង អាយុ ១៧ឆ្នាំ មានជំងឺមិនប្រក្រតីទ្វារធំពីកំណើត (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា) បច្ចុប្បន្នធ្វេីជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក និងប្អូនស្រីឈ្មោះ ពឹម ណេង អាយុ ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦។ តាមការបញ្ជាក់របស់ លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា ៖ «បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរបស់កុមារទាំងពីរខាងលើ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ចុះពិនិត្យទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ។ ជាក់ស្តែង បេសកកម្មក្នុងថ្ងៃនេះ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ នាឱកាសនៃជំនួប លោកប្រធានមូលនិធិ GX Foundation បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិGX Foundation ជាមួយនឹងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ដោយបានបញ្ជាក់ថាមូលនិធិបានចុះនូវអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រសួងសុខាភិបាល ដើម្បីសហការលើការថែទាំ និងការព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាខេត្តមួយចំនួន នាពេលកន្លងមក។ បន្ថែមពីនេះ លោកប្រធានមូលនិធិ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការបន្តកិច្ចសហប្រតិបត្តិការ និងគម្រោងពង្រីកកម្មវិធីចំនួនពីរ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល៖ […]
បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឈូសឆាយទន្រានដីរដ្ឋតំបន់៣
ខេត្តកំពង់ធំ៖ លោកសាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំបានបញ្ជាក់ឲ្យដឹងថា៖ ជនសង្ស័យ២នាក់ ទី១/ឈ្មោះតាក់ សំណាង ,ទី២/ឈ្មោះលន់ នា និងវត្ថុតាង ត្រាក់ទ័រ៣គ្រឿង នឹងត្រូវបញ្ជូនមកកាន់សាលាដំបូងខេត្តនៅថ្ងៃអាទិត្យទី ២៨ ខែមករា ឆ្នាំ២០២៤ នេះក្រោយបញ្ចប់ការសួរនាំនៅស្នងការនគរបាលខេត្តកំពង់ធំ។ គួររំលឹកថា បើទោះជាមានបទបញ្ជាពីឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឲ្យកងកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបជនខិលខូចដែលយកត្រាក់ទ័រទៅជាន់ភ្ជួរលើដីរបស់រដ្ឋនៅតំបន់ ៣ ដែលជាតំបន់ហាមឃាត់របស់រដ្ឋ ស្រាប់តែនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានត្រាក់ទ័រចំនួន៣គ្រឿង បានចុះធ្វើសកម្មភាពភ្ជួរនិងជាន់ដីរបស់រដ្ឋនៅចំណុចក្បាលកំពីង ,ចំណុចអន្លង់អានុប ,និងចំណុចសានស្រាត ស្ថិតនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចំរុះខេត្តកំពង់ធំ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ យកមកសាកសួរនៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំផងដែរ។ បន្ទាប់ពីការសាកសួររួច ខណៈនេះជនសង្ស័យទាំង២នាក់ ត្រូវបញ្ជូនខ្លួនមកសាលាតំបូងខេត្តកំពង់ធំដើម្បីចំណាត់ការបន្តតាមនិតិវិធី។
ដីព្រៃលិចទឹកតំបន់៣ជិត១០០ហិចតា នៅចំណុចព្រែកស្តីដកគង ក្នុងឃុំពាម ឆ្កោកដែលគេលួចឈូសឆាយកាន់កាប់ពីរដូវទឹកឡើងឆ្នាំ២០២៣ ត្រូវរដ្ឋបាលស្រុកជលគីរីចុះបង្ក្រាបមិនអោយធ្វើស្រែឡើយ
ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះ នៃគណបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរីនៅថ្ងៃទី ២៧ខែមករា ឆ្នាំ២០២៤ បានសហ ការគ្នាចុះបង្ក្រាបបទល្មើសលួចឆាយដីព្រៃលិចទឹកក្នុងតំបន់៣ជិត១០០ហិកតានិងលួចព្រោះស្រួវ នៅចំណុចព្រែកស្ដីដកគងតូច ជាប់ដៃព្រែកផ្ទោល ស្ឋិតនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល គីរី ខេត្តកំពង់ឆ្នាំង។ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរីនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលស្រុកបានអោយដឹង នៅព្រឹកថ្ងៃទី២៨ ខែមករានេះបាននិយាយឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់៣ នៅចំណុចខាងលើនេះត្រូវបានជនខិលខូចលួចទន្ទ្រានឈូសឆាយកាលរដូវទឹកទន្លេឡើងក្នុងឆ្នាំ២០២៣កាលនោះសមត្ថកិច្ចយើងក៏ធ្លាប់បានកោះហៅអ្នកឈូសឆាយមួយចំនួននោះ មកធ្វើកិច្ច សន្យាបញ្ឈប់ការឈូសឆាយ និងក៏មិនអនុញ្ញាតឲ្យព្រោះស្រូវធ្វើស្រែនោះឡើយ។ ប៉ុន្តែជាក់ស្ដែងនៅរដូវសម្រកឆ្នាំនេះសមមត្ថកិច្ចយើងបានចុះទៅពិនិត្យឃើញដីព្រៃលិចទឹកតំបន់៣នៅចំណុចនេះត្រូវគេលួចអស់ជិត១០០ហិកតា ។ ហើយក៏មានអ្នកលួចចូលមកព្រោះស្រូវដើម្បីកាន់កាប់ធ្វើជាកម្មសិទ្ធិផងដែរ។ ដូចនេះហើយទើបនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២៤ សមត្ថកិ ច្ចចម្រុះនៃគណៈបញ្ជា ការឯកភាពរដ្ឋបា លស្រុកជលគីរីបានស ហការគ្នាចុះបង្ក្រា បករណីនេះ ។ ដោយពេលសមត្ថកិច្ចចុះ ទៅដល់ ឃើញមានជនល្មើសជិត១០នាក់ កំពុងព្រោះស្រូវបានរត់គេចខ្លួន សមត្ថកិច្ចបានដកហូតពូជពង្រោះបាន១២បាវដែលក្នុង១បាវៗមានទម្ងន់៤០គីឡូ ហើយនៅលើទីតាំងនោះ ដីមួយចំនួនតូច ត្រូវបានគេលួចព្រោះស្រូវរួចហើយ ករណីនេះរដ្ឋបាលស្រុកបន្តចុះបង្ក្រាបមិនអនុញ្ញាតឲ្យមានការធ្វើស្រែបន្តទៀតឡើយ។ លោកអភិបាលស្រុកជលគីរីបានបញ្ជាក់ ឲ្យដឹងទៀតថា ករណីលួចឈូសឆាយដីលិចទឹកតំបន់បីនៅចំណុចនេះគឺប្រឆាំងនឹងគោលការណ៍របស់រាជរដ្ឋាភិបាល។ ដោយមានការសង្ស័យថា មានអ្នករៀបចំបើកភ្លើងខៀវនូវពី ក្រោយខ្នង ដែលសមត្ថកិច្ចយើងកំពុង […]
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ទទួលស្វាគមន៍ កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដំណើរទស្សនកិច្ចជាផ្លូវការ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព និងបំពេញការងាររបស់ប្រតិភូកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដែលដឹកនាំដោយឧត្តមនាវីត្រី ថាប៉ាត់ សុផាកាន នាយសេនាធិការ កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នារសៀលចុសប្តាហ៍នេះ ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង នាយការិយាល័យ ផ្នែក ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានមានប្រសាសន៍ថា កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដែលបានអញ្ជើញមកកាន់ទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាឱកាសពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការមួយដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ហើយលោកមេបញ្ជាការ ក៏បានជូនពរដំណើរបំពេញទស្សនកិច្ចរបស់កងកម្លាំងការពារព្រំដែនចន្ទបុរី-ត្រាត ឲ្យទទួលបានជោគជ័យ និងប្រកបដោយសុខសុវត្ថិភាព។ ឆ្លើយតបក្នុងពិធីនេះ លោកឧត្តមនាវីត្រី ថាប៉ាត់ សុផាកាន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងថ្នាក់ដឹកនាំ កងពលតូចថ្មើរជើងលេខ៥១ ដែលបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល និងដិតដល់ចំពោះគណ:ប្រតិភូកងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត ក្នុងដំណើរទស្សនកិច្ចសិក្សាដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព និងបំពេញការងាររបស់ប្រតិភូកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាតនៅពេលនេះ៕
លោកមេឃុំ និងប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ សូមថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងដែលបានជួយសង្គ្រោះស្រូវប្រាំងរបស់ពួក គាត់ជាង៧០០ហិកតារងនូវការក្រៀមស្វិតឲ្យរស់ឡើងវិញបានទាន់ពេលវេលា
កំពង់ឆ្នាំង ៖ ដោយសារតែមួយរយៈនេះ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ជួបប្រទះការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករក្នុងភូមិសាស្ត្រជាច្រើនទីតាំងក្នុងខេត្តកំពង់ឆ្នាំងឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹករួមទាំងក្រុមការងារនិងអាជ្ញាធរមូលដ្ឋានមមាញឹកក្នុងការចុះពិនិត្យនិងរិះរកគ្រប់វិធីដើម្បីដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំនៅតាមបណ្ដាទីតាំងដែលកំពុងជួបប្រទះការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ដោយបូម ទឹកពីបឹង ឬទន្លេនាំមកស្រោចស្រពសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេល។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋជាង៧០០ហិកតាស្ថិតនៅក្នុងឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ដែលកំពុងជួបប្រទះនូវការក្រៀមស្វិតដោយសារតែមិនមានទឹកស្រាចស្រព។បន្ទាប់ពីលោក អភិបាលខេត្ត និងលោក ប្រធានមន្ទីរធនធានទឹករួមនិងក្រុមការងារ អាជ្ញាធរមូលដ្ឋានចុះពិនិត្យនៅភូមិសាស្ត្រទីតាំងខាងលើនេះរួចមក ឯកឧត្តម អភិបាល ខេត្តក៏បានសម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីនាំទឹកពីទន្លេយកមកស្រោចស្របស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិត ចំនួនជាង៧០០ហិកតា។ លោក លន់ គង់ មេឃុំឃុនរ៉ង់ ក្នុងស្រុកបរិបូណ៌បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤នេះឲ្យដឹងថា បន្ទាប់ពីលោក និងក្រុមប្រឹក្សាឃុំរួមទាំងក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានឃុំខុនរ៉ង់ចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំរបស់លោកមានចំនួនជាង៧០០ហិកតា ដែលរងនូវការក្រៀមស្វិតដោយ សារការខ្វះខាតទឹកស្រោចស្រព លោកក៏បានដាក់សំណើស្នើសុំ ទៅឯកឧត្តម អភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងជាបន្ទាន់ផងដែរ ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ទីរធនធានទឹកជួយស្ដារប្រឡាយ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីធ្វើការសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះឲ្យបានទាន់ពេលវេលា។ លោកបានបន្តថា បន្ទាប់ពីសំណើរបស់លោកបានទៅដល់ឯកឧត្តម អភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងហើយនោះ […]