ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងប្រុសម្នាក់ ដែលគេស្គាល់ឈ្មោះ វីរៈ ដោយមានដុំថ្មសង្កត់ពីលើ ស្ថិតនៅជើងភ្នំអញ្ញាខាងជើង ភូមិអូរនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយពីកើតហេតុជិត១០ថ្ងៃ។ ករណីនេះ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឈ្មោះ ម៉ុម រឿន (ជាយាយបង្កើត) បានប្តឹងសមត្ថកិច្ចពីករណីបាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយអនុវត្តតាមបទបញ្ជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គការ CPU បើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ម៉ុម […]
ព័ត៌មានជាតិ
រដ្ឋបាលខេត្តក្រចេះ ច្រានចោលការចោទប្រកាន់របស់ប្រជាពលរដ្ឋថាមន្ត្រីស្លៀកពាក់ស៊ីវិលទៅប្លន់ដីរបស់គាត់
ក្រចេះ ៖ ថ្មីៗនេះមានប្រជាពលរដ្ឋ ឈ្មោះ លឹម សុខឈង រស់នៅភូមជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានផ្ញេីរអេឡិកត្រូនិច ចូលតេឡេក្រាមរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយបានចោតប្រកាន់ថា ពេលនេះនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានមន្ត្រីពាក់ព័ន្ធស៉ីវិលមកប្លន់ដីប្រជាពលរដ្ឋ។ ឆ្លេីយតបទៅនិងការចោតខាងខាង រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ការផ្ញេីសារចូលតេឡេក្រាម សម្ដេចតេជោ របស់បុគ្គលខាងលេី គឺជាការបំភាន់ព័ត៌មាន និងប្រឌិតរឿងឡេីងគ្នុងគោលបំណង បង្ខូចឈ្មោះមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលខិតខំបំពេញតួនាទី។ អាជ្ញាធរខេត្ត ក៏បានបញ្ចាក់ដែរ ថាកាលពីឆ្នាំ២០២០ មានគ្រោះទឹកជំនន់ទន្លេមេគង្គ បណ្ដាលឲ្យបាក់ច្រាំង ខូចខាតផ្ទះប្រជាពលរដ្ឋជាង២០គ្រួសារ នៅឃុំឆ្លូង ស្រុកឆ្លួង ខេត្តក្រចេះ ដោយមេីលឃេីញពីការលំបាករបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បានស្នេីរសុំរាជរដ្ឋាភិបាល កាត់ដីចំការមៃសាក់ចំនួន ៣,៧៧ហិ.ត នៅភូមិហាន់ជ័យ១ ឃុំហាន់ជ័យ ស្រុកឆ្លូង ចេញពីក្រសួងកសិកម្ម សម្រាប់ធ្វេីជាដីសម្បទានសង្គមកិច្ច រៀបចំជាឡូត៌ សម្រាប់ចែកជូនប្រជាពលរដ្ឋដែររងគ្រោះដោយបាក់ច្រាំងទន្លេ។ […]
បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង១៥នាទី រំលងអាធ្រាត កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការ ជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងនគរបាលព្រំដែនទឹកវរ២៤០ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស និងដោយមានការដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំ ចុះបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២គោលដៅ គោលដៅទី១ ស្ថិតនៅចំណុច មុខកំពង់ផែកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច ក្រុម៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យ និងដកហូតវត្ថុតាងរួមមាន: ១-ឈ្មោះ shi yuan ya ភេទប្រុស ជនជាតិចិន ២-ឈ្មោះ Huang […]
យោធាថៃប្រទះឃើញអាវុធយុទ្ធភណ្ឌជាច្រើននៅក្បែរព្រំដែនថៃ កម្ពុជា
ថៃ៖ ត្រូវបានកម្លាំងយោធាថៃខណៈកំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែនថៃកម្ពុជាបានប្រទះឃើញនៅអាវុធជាច្រើនប្រភេទរួមទាំងគ្រាប់រំសេវវេចខ្ចប់យ៉ាងស្អាតក្នុងការ៉ុងជីលាក់ទុកតាមកំពតព្រៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃប្រឈមនិងស្រុកកំរៀង ខេត្តបាត់ដំបង កាល ពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ ។ កម្លាំងយោធាព្រំដែនថៃដែលប្រទះឃើញជាយោធាលេខ ៥២៣ និង ៥២៦ បានធ្វើការចេញល្បាតខ្សែបន្ទាត់ព្រំដែនរបស់ខេត្តច័ន្ទបុរី និងខេត្តត្រាត ដើម្បីត្រួតពិនិត្យបទល្មើសនានាដែលឆ្លងដែនពីកម្ពុជាទៅថៃនិងពីថៃមកកម្ពុជា។ យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់បានបញ្ជាក់ថា ខណៈដែលកម្លាំងយោធាព្រំដែនថៃធ្វើការល្បាតដល់ចំណុចជាព្រៃមួយកន្លែងជាប់ចំការមៀននៅត្រង់ចំណុចស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រឈមនិងស្រុកកំរៀង ខេត្តបាត់ដំបង ក៏បានប្រទះឃើញវត្ថុគួរឱ្យសង្ស័យដែលគេរុំវិជ្ជាប់ដោយការ៉ុងជីជាច្រើនដុំហើយបានលាក់កត់ទុកនៅតាមព្រៃដោយមានការសង្ស័យកម្លាំងយោធាតុថៃបានចូលទៅត្រួតពិនិត្យលើវត្ថុទាំងនោះ។ ក្រោយការត្រួតពិនិត្យឬកម្លាំងយោធាថៃបានរកឃើញ អាវុធប្រភេទ M16 ចំនួន 15 ដើម អាវុធ AK 47 ចំនួន 22 ដើម អាវុធសម្រាប់បាញ់បញ្ជូនគ្រាប់បែកខ្នាត 40 មីលីម៉ែត្រ (M203) ចំនួនមួយដើម អាវុធខ្នាត 12.7 មីលីម៉ែត្រចំនួនមួយដើម គ្រាប់កាំភ្លើងខ្នាត 12.7 មីលីម៉ែត្រចំនួន 510 គ្រាប់។ បច្ចុប្បន្នកម្លាំងយោធាថៃបានប្រមូលអាវុធទាំងនោះយកទៅរក្សាទុកដើម្បីស្រាវជ្រាវរកប្រភពដើម ហើយក៏កំពុងបន្តរុករកតាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
សម្រាស់ហ៊ុំព័ទត្រី៤៧កន្លែង ស្មើ និង២៣៥០ម៉ែត្រការ៉េ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង រុះរើកម្ទេច
ខេត្តកំពង់ឆ្នាំង៖ លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងឲ្យដឹងថា៖ សម្រាស់រួមផ្សំកំប្លោកចំនួន០២ករណី ៤៧កន្លែង ស្មើនិង២៣៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន១៤១០មែក បង្គោលចំនួន៧០៥ដើម ខ្សែចងប្រវែង២០គីឡូក្រាម រួមជាមួយរបាំងស្បៃមុង០១ករណី ស្មើនឹង១១កន្លែង ប្រវែង២៥០ម៉ែត្រ លូស្បៃមុងចំនួន១១គ្រឿង បង្គោលចំនួន២០០ដើម ត្រូវបានសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំង ធ្វើការបង្ក្រាបរើកម្ទេចចោល នៅនឹងកន្លែង ក្នុងនោះចាក់លែងត្រីចំរុះចំនួន៥០គីឡូក្រាមក្នុងដែននេសាទវិញផងដែរ។ ប្រតិបត្តិការនេះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកតាសួស ភូមិពាមឆ្កោក,ចំណុចព្រែកក្បាលកន្លង់ ក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី និងមួយទីតាំងទៀតនៅចំណុចព្រែកកោះរ៉ង,ចំណុចចុងតាគង់, ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គួរបញ្ជាក់ផងដែរ ប្រតិបត្តិការខាងលើនេះ ប្រើប្រាស់កម្លាំងសរុប២១នាក់ និងមធ្យោបាយបាឡាស្មាច់០៥ គ្រឿង ដឹកនាំដោយ លោក អ៊ឹង ជឺប៉ោ នាយរងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសកិ្តជូន នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន៤៣នាក់ (នារី១នាក់) ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ អង្គភាព នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ទាំង៩ ។ ក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ ក៏ដូចជាណែនាំផ្ដាំផ្ញើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលទើបទទួលបានការផ្ទេរភារ:កិច្ច ផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋាន្តនរសក្តិថ្មីនៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារ:កិច្ចរៀងៗ ខ្លួនឲ្យបានត្រឹមត្រូវ សមស្របតាមការផ្ដល់សេចក្តីទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ និងឋានន្តរស័កនៅពេលនេះ ។ ត្រូវចេះគោរពគ្នាទៅវិញទៅមកតាមឋានានុក្រម គោរពវិន័យ បទបញ្ជារបស់ថ្នាក់លើ ។ ថែរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ។ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ
នៅភូមិគ្រឹៈតាខ្មៅ ខេត្តកណ្តាល រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណ២០នាទី មេដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។ ថ្នាក់ដឹកនាំទាំងពីរ បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប ២៥ឆ្នាំ ហើយគណបក្សទាំងពីរនឹងពិចារណាគ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ី និងមកកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន
នៅរសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន។ ក្រសួងព័ត៌មាន បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងព័ត៌មាន តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។ សន្និបាតនេះ បានពិនិត្យទៅលើលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងបញ្ហាប្រឈមនានា។ សន្និបាតក៏បានពិនិត្យមើលការងារ ដែលនឹងត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២៤ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាមរយៈកិច្ចពិភាក្សាក្នុងសន្និបាតនេះ បានផ្តល់ធាតុចូលបន្ថែម ដើម្បីធ្វើឱ្យវិស័យសារព័ត៌មានកាន់តែល្អប្រសើរ។ សម្តេចធិបតីបានថ្លែងកោតសរសើរដល់ការដឹកនាំវិស័យព័ត៌មានរបស់រដ្ឋមន្ត្រីថ្មី និងសម្តែងការដឹងគុណលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានខិតខំដឹកនាំវិស័យព័ត៌មាន និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន។ […]
លោកទង់ គឹមឡា អាជីវករនៅក្នុងខេត្តកំពង់ធំ ស្គាល់ជាខ្លាចាស់ វិនិយោគនិងដេញថ្លៃភាស៊ីបេនឡាន ធ្វើព្យុះធ្វើភ្លៀង ស្រេចតែចិត្តរាប់ឆ្នាំមកហើយ
ខេត្តកំពង់ធំ ៖ លោកទង់ គឹមឡា ត្រូវបានអាជីវករ ជាច្រើននៅក្នុងខេត្តកំពង់ធំ ដាក់រហ័សនាមថាជាខ្លាចាស់ ដែលទទួលសិទ្ធិវិនិយោគនិងដេញថ្លៃភាស៊ីបេនឡាន រាប់ឆ្នាំមកហើយ ធ្វើអោយក្រុមអាជីវករ មិនពេញចិត្ត និងតែងតែរអ៊ូរទាំកើតជាជំងឺរ៉ាំរ៉ៃ នៅពេលខ្លះពួកគាត់យល់ច្រឡំថា ប្រហែលជា ខេត្តប្រគល់សិទ្ធិ ពេញលេញឲ្យទៅ លោកទង់ គឹមឡាហើយ បានជា លោកធ្វើព្យុះធ្វើភ្លៀង បានតាមអំពើចិត្ត។ បើតាមសេចក្ដីរាយការណ៍គ្រប់អាជីវករលក់ដូរក្នុងផ្សារកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងចំណតរថយន្ត ក្រុងស្ទឹងសែននៅក្នុងឆ្នាំ២០២៤ នេះ លោកត្រូវទទួល វិនិយោគទុន បេនឡាន ក្នុងក្រុងស្ទឹងសែនបន្ថែមមួយទៀត ក៏ប៉ុន្តែ ការបំពេញកាតព្វកិច្ច សារពើពន្ធទៅតាមច្បាប់និងបទបញ្ញត្តិស្ដីពីពន្ធដារជាធរមាន រីឯប័ណ្ណភាស៊ីត្រូវកំណត់ចេញដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងការវិនិយោគដែលទទួលសិទ្ធិកាន់កាប់រាប់ឆ្នាំកន្លងមកហើយ លោកទង់ គឹមឡា ច្រើនតែធ្វើឲ្យអាជីវករនៅតាមបណ្ដាលផ្សារដែលខ្លួនទទួលសិទ្ធិគ្រប់គ្រងនិងវិនិយោគនោះ មានការរអ៊ូរទាំកើតជាជំងឺរ៉ាំរ៉ៃ នៅពេលខ្លះពួកគាត់យល់ច្រឡំថា ប្រហែលជា ខេត្តប្រគល់សិទ្ធិ ពេញលេញឲ្យទៅ លោកទង់ គឹមឡាហើយ បានជា លោកធ្វើព្យុះធ្វើភ្លៀង បានតាមអំពើចិត្ត ជាក់ស្ដែងទីតាំងបេនឡានកំពង់ថ្ម លោកទុង គឹមឡា វាស់ដីជួលអោយជីវករ លក់ដូរមួយកន្លែងចាប់ ពី៥០០០៛ […]
ឯកឧត្តម អ៊ី ឈាន អញ្ជើញជួបសំណេះសំណាល និងប្រកាសសមាភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ នីតិកាលទី៥ ភូមិភាគទី៤
ខេត្តប៉ៃលិន ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៉ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសជួបសំណេះសំណាល នោះឯកឧត្តម អ៊ី ឈាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានា ទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ និងសម្បូរបែប។ ជាមួយគ្នានោះ លោកបានអំពាវនាវដល់ក្រុមប្រឹក្សាក្រុង-ស្រុកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើនការប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និង សូមបន្តសហការរៀបចំគាំទ្រ ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានោះ ត្រូវពង្រឹង ពង្រីកសាមគ្គីភាព […]