ខេត្តកំពង់ធំ ៖ លោកទង់ គឹមឡា ត្រូវបានអាជីវករ ជាច្រើននៅក្នុងខេត្តកំពង់ធំ ដាក់រហ័សនាមថាជាខ្លាចាស់ ដែលទទួលសិទ្ធិវិនិយោគនិងដេញថ្លៃភាស៊ីបេនឡាន រាប់ឆ្នាំមកហើយ ធ្វើអោយក្រុមអាជីវករ មិនពេញចិត្ត និងតែងតែរអ៊ូរទាំកើតជាជំងឺរ៉ាំរ៉ៃ នៅពេលខ្លះពួកគាត់យល់ច្រឡំថា ប្រហែលជា ខេត្តប្រគល់សិទ្ធិ ពេញលេញឲ្យទៅ លោកទង់ គឹមឡាហើយ បានជា លោកធ្វើព្យុះធ្វើភ្លៀង បានតាមអំពើចិត្ត។
បើតាមសេចក្ដីរាយការណ៍គ្រប់អាជីវករលក់ដូរក្នុងផ្សារកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងចំណតរថយន្ត ក្រុងស្ទឹងសែននៅក្នុងឆ្នាំ២០២៤ នេះ លោកត្រូវទទួល វិនិយោគទុន បេនឡាន ក្នុងក្រុងស្ទឹងសែនបន្ថែមមួយទៀត ក៏ប៉ុន្តែ ការបំពេញកាតព្វកិច្ច សារពើពន្ធទៅតាមច្បាប់និងបទបញ្ញត្តិស្ដីពីពន្ធដារជាធរមាន រីឯប័ណ្ណភាស៊ីត្រូវកំណត់ចេញដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងការវិនិយោគដែលទទួលសិទ្ធិកាន់កាប់រាប់ឆ្នាំកន្លងមកហើយ លោកទង់ គឹមឡា ច្រើនតែធ្វើឲ្យអាជីវករនៅតាមបណ្ដាលផ្សារដែលខ្លួនទទួលសិទ្ធិគ្រប់គ្រងនិងវិនិយោគនោះ មានការរអ៊ូរទាំកើតជាជំងឺរ៉ាំរ៉ៃ នៅពេលខ្លះពួកគាត់យល់ច្រឡំថា ប្រហែលជា ខេត្តប្រគល់សិទ្ធិ ពេញលេញឲ្យទៅ លោកទង់ គឹមឡាហើយ បានជា លោកធ្វើព្យុះធ្វើភ្លៀង បានតាមអំពើចិត្ត ជាក់ស្ដែងទីតាំងបេនឡានកំពង់ថ្ម លោកទុង គឹមឡា វាស់ដីជួលអោយជីវករ លក់ដូរមួយកន្លែងចាប់ ពី៥០០០៛ ដល់១០.០០០៛ក្នុងមួយថ្ងៃ។
រីឯចំណតរថយន្តនៅក្នុងផ្សារកំពង់ថ្ម គឺគ្មានទេ មានតែអ្នកលក់ដូរ ហើយរថយន្តតាក់ស៊ីទាំងអស់ត្រូវបានមកចាប់ម៉ូយ ដណ្ដើមគ្នានៅតាមចិញ្ចើមផ្លូវសាធារណៈទៅវិញ ទង្វើបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់់សណ្ដាប់ធ្នាប់សាធារណៈ ជារៀងរាល់ថ្ងៃ រញ៉េរញ៉ៃពេញផ្លូវ ចាប់ពីគល់ស្ពានកំពង់ថ្ម រហូតទៅដល់ខាងមុខផ្សារកំពង់ថ្ម នៅពេលព្រឹកព្រលឹម គឺពិបាកនឹងធ្វើដំណើរឆ្លងកាត់ណាស់ ទាំងមធ្យោបាយស្មើជើង ក៏ដូចជាមធ្យោបាយយានយន្តគ្រប់ប្រភេទ គឺចង្អៀតណែនណាប់ តែម្ដង តើមិនឱ្យប្រជាពលរដ្ឋ និងអាជីវករ លក់ដូរអត់ទ្រាំម្ដេចបាន បើគិតតែប្រមូលលុយ រីឯការប៉ះពាល់ដល់ទស្សនៈអ្នកលក់ដូរ ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់គឺគ្មាន។
ការធ្វើបែបនេះវាខុសនិងលក្ខខណ្ឌ ស្តីពី ការដាក់ទុនវិនិយោគ ចំណតរថយន្តក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលរដ្ឋបានកំណត់ ហាមដាច់ខាត នៅក្នុងការរំកិល ទីតាំងដោយគ្មានការអនុញ្ញាត ពីស្ថាប័នជំនាញ និងអភិបាលខេត្ត ចំណុចនេះបើតាមការផ្ដល់ព័ត៌មានពីក្រុមអ្នករត់តាត់សីមួយចំនួនធំ មកថា កន្លងមកមិនដឹងថាមានការឃុបឃិតគ្នា ជាប្រព័ន្ធឬមួយលោកទង់ គឹមឡា ប្រព្រឹត្តដោយបុគ្គលខ្លួនឯងនោះទេ ក៏ប៉ុន្តែកើតរឿងជាញឹកញាប់មកហើយ ពាក់ព័ន្ធនឹងការសាងសង់តូបជួលឲ្យអាជីវករលក់ដូរ ដូចជាចំណតរថយន្តតាំងក្រសាំង ស្រុកសន្ទុក ចំណតរថយន្តនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំសុទ្ធតែលោកទង់ គឹមឡា ធ្វើតូបជួលឱ្យអាជីវករលក់ដូរបន្ថែម ចំណែកការអភិវឌ្ឍបេនឡានគឺគ្មានលូតលាស់អ្វីទៅមុខបន្តិចសោះ។
ថ្មីៗនេះលោកទង់ គឹមឡា បានឈានមកចាប់ទីតាំងបេនឡាន ដែលអត់ទាន់មានច្បាប់ត្រឹមត្រូវ នៅបេនថ្នល់បែក ស្ថិតនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងបេននេះ បើតាមប្រភពពីអ្នករត់តាក់ស៊ីផ្ដល់ជាព័ត៌មានមក បានឱ្យដឹងថា តម្លៃមនុស្សម្នាក់គឺ ២.០០០ រៀល ដូច្នេះបេនឡានថ្នល់បែកចាប់ផ្ដើម រាប់មនុស្សយកលុយនៅក្នុងឡានតែម្ដង សូម្បីតែរថយន្តក្រុង ឆ្លងកាត់បើមានមនុស្សកាក់ឡើងជិះក៏ទារលុយ ២.០០០ រៀលដែរក្នុងម្នាក់ របៀបនេះ តើឥទ្ធិពលដែលកំពុងតែក្រអូបបញ្ច្រាសខ្យល់ ប៉ះពាល់ទៅនឹងលោកអភិបាលខេត្ត ផងក៏មាន ព្រោះអីការរិះគន់របស់អាជីវករក៏ដូចជាប្រជាពលរដ្ឋដែលឆ្លងកាត់ឃើញពីទង្វើបែបនេះ ពួកគាត់តែងតែនិយាយរិះគន់ចំៗមកលើខេត្តកំពង់ធំយើង មានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់។
ស្ថិតក្នុងភាពមិនប្រក្រតីខាងលើនេះ មានតែឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ទេ ដែលអាចនឹងជួយអន្តរាគមន៍ទៅលើបុគ្គល ដែលមានឈ្មោះទង់ គឹមឡា កំពុងតែដើរតួនាទីខុសនិងលក្ខខណ្ឌិកៈបទដ្ឋានគតិយុត្ត ចេះរំកិលទីតាំងក្រៅពីខ្លួនទទួលបានការវិនិយោគពីជំនាញមន្ទីរពាក់ព័ន្ធ និងលោកអភិបាលខេត្ត។ ជាចុងក្រោយនេះផងដែរ ប្រជាពលរដ្ឋលក់ដូរក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ សំណូមពរដល់ឯកឧត្តមងួនរតនៈ ជាអធិបាល ខណៈអភិបាលខេត្តមេត្តាជួយអន្តរាគមន៍ និងសម្រួលដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករផងទាន ពីព្រោះ រាល់ថ្ងៃ ខាងភាគស៊ី យក ខុសពីសៀវភៅ បន្ទុក៕