ព័ត៌មានជាតិ

​សម្រាស់​ហ៊ុំ​ព័ទ​ត្រី​៤៧​កន្លែង ស្មើ និង​២៣៥០​ម៉ែត្រការ៉េ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង រុះរើ​កម្ទេច​

ខេត្ត​កំពង់ឆ្នាំង​៖ លោក​លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​ឲ្យដឹងថា​៖ សម្រាស់​រួមផ្សំ​កំប្លោក​ចំនួន​០២​ករណី ៤៧​កន្លែង ស្មើ​និង​២៣៥០​ម៉ែត្រការ៉េ មែក​សម្រាស់​ចំនួន​១៤១០​មែក បង្គោល​ចំនួន​៧០៥​ដើម ខ្សែ​ចង​ប្រវែង​២០​គីឡូក្រាម រួម​ជាមួយរ​បាំង​ស្បៃ​មុង​០១​ករណី ស្មើនឹង​១១​កន្លែង ប្រវែង​២៥០​ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន​១១​គ្រឿង បង្គោល​ចំនួន​២០០​ដើម ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ខេត្ត​កំពង់ឆ្នាំង ធ្វើការ​បង្ក្រាប​រើ​កម្ទេចចោល នៅនឹងកន្លែង ក្នុង​នោះ​ចាក់​លែង​ត្រី​ចំរុះ​ចំនួន​៥០​គីឡូក្រាម​ក្នុង​ដែន​នេសាទ​វិញ​ផង​ដែរ​។​

​ប្រតិបត្តិការ​នេះ​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤ នៅ​ចំណុច​ព្រែក​តា​សួស ភូមិ​ពាម​ឆ្កោក​,​ចំណុច​ព្រែក​ក្បាល​កន្លង់ ក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី និង​មួយ​ទីតាំង​ទៀត​នៅ​ចំណុច​ព្រែក​កោះ​រ៉ង​,​ចំណុច​ចុង​តា​គង់​, ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។​

​គួរ​បញ្ជាក់​ផង​ដែរ ប្រតិបត្តិការ​ខាងលើនេះ ប្រើប្រាស់​កម្លាំង​សរុប​២១​នាក់ និង​មធ្យោបាយ​បា​ឡា​ស្មាច់​០៥ គ្រឿង ដឹកនាំ​ដោយ លោក អ៊ឹង ជឺ​ប៉ោ នាយរង​ខ​ណ្ឋ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​។​

Leave a Reply

Your email address will not be published.