ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រកាស​សមាភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ នីតិកាល​ទី​៥ ភូមិភាគ​ទី​៤

ខេត្ត​ប៉ៃលិន ៖ នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម អ៉ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សមាភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ភូមិភាគ​ទី​៤ និង​សំណេះសំណាល​ជា​មួយអង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​

ក្នុង​ឱកាស​ជួប​សំណេះសំណាល នោះ​ឯកឧត្តម អ៊ី ឈាន បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ការងារ​ជា​វិជ្ជមាន​របស់​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ដោយ​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការពារ​បាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រឈម​នានា ទាន់ពេលវេលា និង​ធ្វើ​ការអភិវឌ្ឍ​មូលដ្ឋាន​យ៉ាង​ល្អប្រសើរ និង​សម្បូរបែប​។​

​ជាមួយគ្នា​នោះ លោក​បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ទាំងអស់​សូម​ថែរក្សា​សុខភាព បង្កើន​ការប្រុងប្រយ័ត្ន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង សូម​បន្ត​សហការ​រៀប​ចំ​គាំទ្រ ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ពិសេស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ត្រៀម​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់ និង​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឲ្យបាន​គ្រប់ៗ​គ្នា​។ ជាមួយគ្នា​នោះ ត្រូវ​ពង្រឹង ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រកា​រងារ ឲ្យបាន​ល្អ​ប្រសើរ ពិសេស​ត្រូវ​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាជន​ប្រកបដោយ​គុណភាព តម្លាភាព និង​ប្រសិទ្ធភាព​៕
ដោយ ៖ កឹម​ឈៅ​

 

 

 

Leave a Reply

Your email address will not be published.