ព័ត៌មានជាតិ

​រដ្ឋបាល​ខេត្ត​ក្រចេះ ច្រាន​ចោល​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ថា​មន្ត្រី​ស្លៀកពាក់​ស៊ីវិល​ទៅ​ប្លន់​ដី​របស់​គាត់​

ក្រចេះ ៖ ថ្មីៗ​នេះ​មាន​ប្រជាពលរដ្ឋ ឈ្មោះ លឹម សុខ​ឈង រស់នៅ​ភូម​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ផ្ញេ​ី​រ​អេឡិកត្រូនិច ចូលតេ​ឡេ​ក្រាមរ​បស់​សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ឧត្តម​ក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ដោយ​បាន​ចោត​ប្រកាន់​ថា ពេលនេះ​នៅ​ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ មាន​មន្ត្រី​ពាក់ព័ន្ធ​ស៉ីវិល​មក​ប្លន់ដី​ប្រជាពលរដ្ឋ​។

​ឆ្លេី​យត​ប​ទៅនិង​ការ​ចោតខាង​ខាង រដ្ឋបាល​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៤ បានឲ្យដឹងថា ការផ្ញេ​ី​សារ​ចូលតេ​ឡេ​ក្រាម សម្ដេច​តេជោ របស់​បុគ្គល​ខាងលេ​ី គឺជា​ការ​បំភាន់​ព័ត៌មាន និង​ប្រឌិត​រឿង​ឡេីង​គ្នុង​គោលបំណង បង្ខូចឈ្មោះ​មន្ត្រីរាជការ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​ខិតខំ​បំពេញ​តួនាទី​។

​អាជ្ញាធរខេត្ត ក៏​បាន​បញ្ចាក់​ដែរ ថា​កាលពី​ឆ្នាំ​២០២០ មាន​គ្រោះ​ទឹកជំនន់​ទន្លេមេគង្គ បណ្ដាលឲ្យ​បាក់​ច្រាំង ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ នៅ​ឃុំ​ឆ្លូង ស្រុក​ឆ្លួង ខេត្ត​ក្រចេះ ដោយ​មេ​ី​ល​ឃេ​ី​ញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បាន​ស្នេី​រសុំ​រាជរដ្ឋាភិបាល កាត់​ដីចំកា​រមៃសាក់​ចំនួន ៣,៧៧​ហិ​.​ត នៅ​ភូមិ​ហាន់ជ័យ​១ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ចេញពី​ក្រសួង​កសិកម្ម សម្រាប់ធ្វេី​ជា​ដី​សម្បទាន​សង្គមកិ​ច្ច រៀបចំ​ជា​ឡូត៌ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែរ​រង​គ្រោះ​ដោយ​បាក់​ច្រាំងទន្លេ​។ ប៉ុន្តែ​ថ្មៗ​ថ្មី លោក លឹម សុខ​ឈង ហៅ គ្រូ ឈ​ង បាន​ទៅ​សង់រោង​ដែក ដាំ​ដុះ​ដំណាំ និង​បំពាក់​បង្គោល​សូ​ឡា លេ​ី​ទីតាំង​ដី​សម្បទាន​សង្គម​កិច្ច​នោះ យក​ធ្វេី​ជា​កម្មសិទ្ធ បេ​ី​ទោះជា​អជ្ញាធរ​ស្រុក ធ្លាប់​ហាម​ឃាន់ ដោះស្រាយ និង​ណែនាំ ក៏​រូបលោក​មិន​អនុវត្ត​តាម​នោះ​ឡេីង​។​

​គូស​បញ្ជាក់ដែរថា ដី​សម្បទាន​សង្គមកិច្ច​នោះ ត្រូវបាន​អជ្ញាធរ​ខេត្ត បាន​រៀ​ចំ​ជា​ដី​ឡូត៏​បាន​ចំនួន​៩០​ឡូត៌ ដី​បម្រុង​ទុក ១,២៨៥ ហិ​.​ត ក្នុងនោះ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ចំនួន​២១​ឡូត៌ និង​ដី​តំបន់​រដ្ឋបាល​ចំនួន ៦​ឡូត៌ ផ្ដល់ជូន​ប៉ុស្តិ៍​នគ​បាល​ឃុំ​ហាន់ជ័យ ចំនួន​០៣ សម្រាប់​សាងសង​ប៉ុស្តិ៍​ផង​ដែរ ចំណែក​ដី​ដែរ​នៅសល់ គឺ​អជ្ញាធរ រក្សាទុក​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែរ​រង​គ្រោះ​ដោយ​បាក់​ច្រាំងទន្លេ​នាពេលខាងមុខ​ទៀត​។​

Leave a Reply

Your email address will not be published.