ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរ​ស​កិ្ត​ជូន នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ

ខេត្ត​កំពង់ធំ ៖ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤  លោក ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​  បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ចំនួន​៤៣​នាក់ (​នារី​១​នាក់​) ។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក លោកស្រី​  មេបញ្ជាការរង នាយ​  នាយសេនាធិការ​រង ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព នាយការិយាល័យ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​.​ស្រុក ទាំង​៩ ។​

​ក្នុង​ឪ​កាស​នោះ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​មានប្រសាសន៍​សំណេះសំណាល សាកសួរ​សុខទុក្ខ ក៏ដូចជា​ណែនាំ​ផ្ដាំផ្ញើរ ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ដែល​ទើប​ទទួលបាន​ការផ្ទេ​រភារ​:​កិច្ច ផ្លាស់ប្ដូរ​មុខតំណែង និង​បំពាក់​ឋាន្តនរសក្តិ​ថ្មី​នៅពេលនេះ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ប្រតិបត្តិ​តួនាទី​ភារ​:​កិច្ច​រៀងៗ ខ្លួន​ឲ្យបាន​ត្រឹមត្រូវ សមស្រប​តាម​ការ​ផ្ដល់​សេចក្តីទុកចិត្ត​របស់​ថ្នាក់លើ ដែល​បាន​ផ្តល់ជូន​នូវ​តួនាទី​មុខងារ និង​ឋានន្ត​រស័ក​នៅពេលនេះ ។ ត្រូវ​ចេះ​គោរព​គ្នា​ទៅវិញទៅមក​តាម​ឋានានុក្រម​  គោរព​វិន័យ បទបញ្ជា​របស់​ថ្នាក់លើ ។ ថែរក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ ។​

​ជាមួយគ្នានេះ​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​បាន​បន្ត​ទៀត​ថា​. មិន​ចំពោះតែ​បងប្អូន​ដែល​ទើបតែ​ទទួលបាន​ការផ្ទេរ​ភារកិច្ច ផ្តល់​មុខតំណែង​ថ្មី​នៅ​ពេល​នេះ​ទេ ទាំង​នាយ នាយ​អាវុធហត្ថ​រង​ដែល​កំពង់​បំរើ​ការងារ ស្ថិត​ក្នុង​ក្របខណ្ឌ​ចាត់តាំង​រួចមកហើយ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ពង្រឹងសមត្ថភាព​ជំនាញ ស្រាវជ្រាវ​អំពី​ច្បាប់ វិន័យ ក្រម​សីលធម៌​របស់​ក​ង​រាជ​អាវុធហត្ថ ។ ស្គាល់​អំពី​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​  ជៀសវាង​ការ​លូកលាន់​ការងារភារ​:​កិច្ច​របស់​អ្នក​ដ៏​ទៃ នាំទៅ​ដល់​ការ​ថ្នាំង​ថ្នាក់ បែកបាក់​សាមគ្គី​ផ្ទៃក្នុង ។

​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​បាន​សង្កត់​ធ្ងន់​ថា​. ក្នុងតួនាទី​ជា​កងរាជអាវុធហត្ថ បងប្អូន​ត្រូវ​ខិតខំ​ចូលរួម​សហការ​ឲ្យបាន​ល្អ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ក្នុង​ការពង្រឹង​ការអនុវត្តន៍​ច្បាប់ បង្ក្រាប​បទល្មើស​គ្រប់​រូបភាព (​ពិសេស​បទល្មើស​គ្រឿងញៀន​) ។ ដើម្បី​ធានា​ការពារ​សន្តិសុខ​សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ។ ទាក់ទង​ទៅនឹង​បញ្ហា​គ្រឿងញៀន នៅ​ថ្ងៃ​ខាង​មុខ​លោក​មេបញ្ជាការ​នឹង​ដាក់​ឲ្យ​ជំនាញ​ពេទ្យ​រៀបចំ​ធ្វើតេស្តិ៍​ស្វែងរក​សារធាតុ​ញៀន​ទៅលើ​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​គ្រប់រូប ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ។ ហើយ​គ្មាន​ការលើកលែង​ចំពោះ​អាវុធហត្ថ​ណាក៏ដោយ​ដែល​មាន​ការពាក់​នឹង​គ្រឿងញៀន ជាដាច់ខាត ។​

​លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏​បាន​ឆ្លៀត​យក​ឪ​កាស​នេះ ធ្វើការ​ផ្សព្វផ្សាយ​បន្ថែមទៀត​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ ឯកឧត្តម នាយ​ឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដល់​នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​គ្រប់​រូប​ឲ្យ​កាន់តែជ្រាប​ច្បាស់​អំពី​បទ​បញ្ជា​ដែល​បាន​ដាក់ចេញ គាំទ្រ​និង​គោរព​អនុវត្តន៍​តាម​បទបញ្ជា​នេះ​ឲ្យខាងតែបាន ។​

Leave a Reply

Your email address will not be published.