ព័ត៌មានជាតិ

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិក (USARPAC) វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​

នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ រ៉ូ​ណាល់ ខ្លា​ក​( Ronald P. CLARK) មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិក (USARPAC) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។ ​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម រ៉ូ​ណាល់ ខ្លា​ក បាន​សម្ដែង​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្ដងទៀត​នៅ​កម្ពុជា និង​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ជំនួប​រវាង​រូប​ឯកឧត្តម និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជេីងគោក​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់ នៃ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងទ័ព​និង​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​ការរីកចម្រើន​នៅ​ក្នុង​ទំនាក់ទំនង​នេះ ជាពិសេស​ទំនាក់ទំនង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ បន្ថែម​លើ​នោះ ឯកឧត្តម រ៉ូ​ណាល់ ខ្លា​ក បាន​សម្ដែង​នូវ​ការចាប់អារម្មណ៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​បេសកកម្ម​ថែរក្សា​សន្ដិភាព តាមរយៈ​ការបញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​លើ​ពិភពលោក ។ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ និង​គណៈប្រតិភូ​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដ៏​ល្អ​នៃ​ជំនួប​រវាង​បញ្ជាការដ្ឋាន​កងទ័ពជេីងគោគ កងយោធពល​ខេមរភូមិន្ទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត​ទិសដៅ​ភារកិច្ច សន្និបាត​គណ​:​កម្មា​ធិ​ការកណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ នៅ​សង្កាត់​ព្រែកកំពឹស​!

​នា​ព្រឹក ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត​ទិសដៅ​ភារកិច្ច សន្និបាត​គណ​:​កម្មា​ធិ​ការកណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ នៅ​សង្កាត់​ព្រែកកំពឹស ដែល​បាន​រៀបចំ​ឡើង​នៅ​បរិវេណ​ទីស្នាក់ការ គណៈកម្មាធិការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស និង​បាន​អញ្ជើញ​ចូលរួម​ក្នុងឱកាស​នោះ​រួមមាន លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក ជុំ ឈាង ប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស ព្រមទាំង ឯកឧត្តម អស់លោក​ក្រុមការងារ​អមដំណើរ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​បក្ស ប្រធាន​ក្រុម​បក្ស យុវជន​សង្កាត់ សរុប​ទាំងអស់​ចំនួន ៤៨២​នាក់ (​ស្រី​២១៥​នាក់​)​។​ ​នៅក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​អាហារសម្រន់ និង​ទឹក​សុទ្ធ ចូលរួម​បរិភោគ​រួមគ្នា​ជាមួយ សមាជិក សមាជិកា​ទាំងអស់ ប្រកប​ដោយ​ភាពស្និទ្ធស្នាល និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ក្រុមការងារ​សង្កាត់​-​ភូមិ យុវជន និង​កម្លាំង​ការពារ​សណ្តាប់ធ្នាប់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នា​ឱកាស​នោះ​គ្រប់ៗ​គ្នា​ផង​ដែរ​៕​

ព័ត៌មានជាតិ

ទូត​អ៊ីស្រាអែល​ប្ដេជ្ញាចិត្ត ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូត​អ៉ីស្រាអែល​ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។ ​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​អ៉ីស្រាអែល និង​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការគាំទ្រ​ដល់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អ៉ីស្រាអែល​-​កម្ពុជា​។ ទន្ទឹមនឹងនេះ​, លោកជំទាវ​ក៏បាន​ប្ដេជ្ញាចិត្ត បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អ៉ីស្រាអែល​-​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ​។​ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​អ៉ីស្រាអែល​។ សម្ដេច​បវរ​ធិបតី​មាន​ជំនឿ​ជឿជាក់ថា ក្នុង​អាណត្តិ​ការទូត​របស់​លោកជំទាវ​, ការ​ផ្សារភ្ជាប់​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិប្តតិការ​កម្ពុជា​-​អ៉ីស្រាអែល​នឹង​បន្ត​មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែម​ទៀត​។ ​សម្ដេច​បវរ​ធិបតី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​គ្នា​ក្នុង​ការជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ ជាអាទិ៍​៖ ពាណិជ្ជកម្ម​, វិនិយោគ​, កសិកម្ម​, អប់រំ​, សុខាភិបាល​, ទេសចរណ៍​, ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, និង​បច្ចេកវិទ្យា ជាដើម​។ សម្ដេច​បវរ​ធិបតី ក៏​បាន​លើកទឹកចិត្ត​ដល់​ជំទាវ​ឯកអគ្គរដ្ឋទូត បន្ត​ធ្វើការ​ឱ្យ​បាន​ជិតស្និទ្ធ ជាមួយ​ក្រសួង​-​ស្ថាប័ន​របស់​កម្ពុជា ដើម្បី​ជំរុញ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​អ៉ីស្រាអែល […]

ព័ត៌មានជាតិ

​ក្រុមហ៊ុន SpaceX – Starlink ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកស្រី Rebecca Hunter នាយិកា​ទីផ្សារ​នៃ​ក្រុមហ៊ុន SpaceX – Starlink ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។ ​ក្នុងឱកាស​នៃ​ជំនួប​, លោកស្រី​នាយិកា​ទីផ្សារ​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​ប្រតិបត្តិការ នៃ​សេវាកម្ម​របស់​ក្រុមហ៊ុន SpaceX – Starlink និង​បាន​គូសបញ្ជាក់ថា កម្ពុជា​គឺជា​គោលដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការវិនិយោគ​របស់​ក្រុមហ៊ុន នៅក្នុង​ឆ្នាំ​២០២៥​។ លោកស្រី​នាយិកា​ទីផ្សារ​ក៏បាន​គោរព​ជម្រាបជូន​សម្តេច​បវរ​ធិបតី​ថា គណៈប្រតិភូ​របស់​លោក​ស្រី​ក៏​នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ​។​ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធីបតី​បានសម្ដែង​នូវ​ការស្វាគមន៍ និង ក្ដី​សោមនស្ស​រីករាយ​ចំពោះ​ក្រុមហ៊ុន​ដែល​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ ក៏ដូចជា​ការផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការវិវឌ្ឍ​ដ៏​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា នាពេល​បច្ចុប្បន្ន​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​, សម្ដេច​បវរ​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​លោកស្រី ដែល​ជា​តំណាង​ក្រុមហ៊ុន បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ជំរុញ​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​៕  

ព័ត៌មានជាតិ

កម្មវិធី ពិនិត្យ​ព្យាបាល និង​វះកាត់​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ដែល​មាន​បញ្ហា​មិន​ប្រក្រតី​ពី​កំណើត ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ សហការ​ជាមួយ​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក​

​កំពង់ស្ពឺ​៖ ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត ដាំ ដា​រី​នី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ប្រធាន​(​ស​.​ស​.​យ​.​ក​) ឯកឧត្តម ស្រ៊ុន​  ស្រ៊ន់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី ពិនិត្យ​ព្យាបាល និង​វះកាត់​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ដែល​មាន​បញ្ហា​មិន​ប្រក្រតី​ពី​កំណើត ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ សហការ​ជាមួយ​សម្ភ័ន្ធ​គ្រូពេទ្យ​(​ស​.​ស​.​យ​.​ក​) ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ និង​ក្មួយៗ​ជាច្រើនរូប​ទៀត ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ស្ពឺ​។​ ​នា​ឳ​កាស​នោះ ឯកឧត្តម ស្រ៊ុន​  ស្រ៊ន់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ កោតសរសើរ​ដល់​មន្ទី​រ​ពេទ្យ​ខេត្ត​កំពង់ស្ពឺ បាន​សហការ​ជាមួយ​សម្ព័ន្ធ​គ្រូពេទ្យ​(​សស​យក​) និង​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​កុមារ​ជាតិ រៀបចំ​កម្មវិធី​ពិនិត្យ​ព្យាបាល និង​វះកាត់​ជូន​ដល់​កុមារ ដែល​មាន​បញ្ហា​សរីរាង្គ មិន​ប្រក្រតី​ពី​កំណើត​ចំនួន ១២៣ នាក់ (​ដោយ​ឥតគិតថ្លៃ​)​។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ មាន​គ្រូពេទ្យ​ចូលរួម […]

ព័ត៌មានជាតិ

ពិធី​បើក​មហោស្រព​ទេសចរណ៍ សិ​ល្ប​: វប្បធម៌​  កីឡា និង​បរិស្ថាន​គ្នាន​ថង់ប្លាស្ទីក​”​បុណ្យ​ភ្នំ​”

កំពង់ស្ពឺ​÷ នា​រសៀល​ថ្ងៃ​សៅរ៍ ៣​រោច ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្ដម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង​ស្ពឺ បាន​អញ្ជើញ​ចូលរួម​ទស្សនា ស្តង់​ពិ​ព័ណ៌​ម្ហូប អាហារ កន្លែង​កម្សាន្ត ក្នុង​ពិធី​បើក​មហោស្រព​ទេសចរណ៍ សិ​ល្ប​: វប្បធម៌​  កីឡា និង​បរិស្ថាន​គ្នាន​ថង់ប្លាស្ទីក​”​បុណ្យ​ភ្នំ​” ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃទី ១៥ និង ១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ (​រយះពេល​២​ថ្ងៃ​២​យប់​) នៅ​ឧទ្យាន​ជាតិ​គីរីរម្យ​។ ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រារព្វ មហោស្រព​អច្ចារ្យ​ជា​លើកទីមួយ នៅក្នុង​ខេត្ត​កំពង់ស្ពឺ គឺ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត​ដែល​មាន​រយះពេល​បី​ថ្ងៃ​។ ពិធីបុណ្យ​ភ្នំ​នេះ ជា​លើកទីមួយ​ហើយ​ដែល​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រារព្វ​ធ្វើឡើង​នៅ លើ​ភ្នំ​សុរា​ម្រឹតកុ​សមៈ​គីរីរម្យ ដែល​មាន​រយះពេល​ពីរ​ថ្ងៃ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ទាំង​ជិត​ឆ្ងាយ និង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ទៅ​ទស្សនា លេង​កម្សាន្ត នៅ​តំបន់​នោះ […]

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​, ក្រសួង​កសិកម្ម និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ចេញ​ប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​អាកាស​យាន គ្មាន​មនុស្ស​បើក (​ដ្រូ​ន​)

​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​, ក្រសួង​កសិកម្ម និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានចេញ​ប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​អាកាស​យាន គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ។ យោងតាម​ប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​អាកាស​យាន គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ​ប្រការ​១ របស់​ប្រកាស​អន្តរក្រសួង​នេះ​ កំណត់​អំពី​ការគ្រប់គ្រង​ទិន្នន័យ តំបន់ហាមឃាត់ និង​ការប្រើប្រាស់​អាកាសយាន​គ្មាន មនុស្ស​បើក (​ដ្រូ​ន​) ព្រមទាំង​កំណត់​អំពី​វិធានការ​សន្តិសុខ ក្នុង​ការប្រើប្រាស់​អាកាស​យាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ប្រកាស​អន្តរក្រសួង​នេះ​មាន​វិសាលភាព​អនុវត្ត ចំពោះ​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ដែល​អាច​ផ្ទុក​ទម្ងន់​ចាប់ពី​ ២ គីឡូក្រាម​ឡើង លើកលែង​តែ​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ដែល​ប្រើប្រាស់​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ជាតិ ដែល​ត្រូវ​កំណត់ដោយ​លិខិត​បទដ្ឋាន​គតិយុត្ត​ដោយឡែក​៕​

ព័ត៌មានជាតិ

ពិធី​បុណ្យ​មាឃបូជា​នៅ​វត្ត​មុនី​រង្សី​រតនា​រាម (​ម្រុំ​ខាងជើង​) ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖ ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រដ្ឋបាល ខេត្ត​កំពង់ស្ពឺ បាន​ប្រារព្ធ​នូវ​កម្មវិធី​រាប់បាត្រ​បុណ្យមាឃបូជា​ដែល កម្មវិធី​នេះ​បាន​ធ្វើឡើង​ជា​រៀង រាល់​ឆ្នាំ​មិនដែល អាក់ខាន​ម្តងណា​ឡើយ​ហើយ​ការ​ប្រារព្ធ​ធ្វើ​នេះ​គឺ​ធ្វើ​នៅ​វត្ត​មុនី​រង្សី​រតនា​រាម (​ម្រុំ​ខាងជើង​) ស្ថិតនៅ​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​ ​កម្មវិធី​បុណ្យ​ដ៏​មហោឡារិក​នេះ​បាន​ប្រារព្ធ​ឡើង​ដោយ មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់ ឯកឧត្តម អុិន ឃុន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​  ឯកឧត្តម ទិ​ត្យ វុទ្ធី អភិបាលរង នៃ គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រី​សង្ឃ ព្រះសង្ឃ​រួម​នឹង លោក ជំទាវ អស់លោក​  លោកស្រី ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​ ​ពិធី​បុណ្យ​មាឃបូជា ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ នា​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែ​មាឃ ក្នុង​ថ្ងៃ​ដ៏​វិសេស​នេះ គ្រប់​វត្ត​អារាម​នានា បានរៀបចំ​ពិធី​បុណ្យ​មាឃបូជា ដេ​ី​ម្បី​រំលឹក​ដល់​មហា​ព្រឹត្តិការណ៍​ទាំងបី​ធំៗ ក្នុង​វិសយ័​ព្រះពុទ្ធសាសនា​រួ​ម​មាន​៖ ថ្ងៃ​ប្រជុំ​ចតុរង្គ​សន្និបាត គឺ​ការប្រជុំ​ប្រកប​ដោយ​អង្គ​បួន​នៅ​វត្ត​វេឡុវ័ន នា​ក្រុង​រាជ​គ្រឹះ​។​ […]

ព័ត៌មានជាតិ

​ឯកឧត្តម​ប្រធានព្រឹទ្ធសភា​ហ្វីលីពីន​មាន​សុទិដ្ឋិនិយម​ចំពោះ ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ហ្វីលីពីន​-​កម្ពុជា​

​នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Francis G. Escudero ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ហ្វីលីពីន នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ម៉ានីល​, សាធារណរដ្ឋ​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។​ ​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានព្រឹទ្ធសភា​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​សម្ដេច​ប​វរ​ធិបតី ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នា​ពេល​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធានព្រឹទ្ធសភា​សង្ឃឹម​យ៉ាង​មុតមាំ​ថា​, បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ​, ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​មាន​ភាព​សកម្ម និង ភាព​រីកចម្រើន បន្ថែមទៀត​។ លើសពីនេះ​, ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​កិច្ចព្រមព្រៀង ទាំង ៨ ដែល​ត្រូវបាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ នឹង​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងពីរ​។​ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​របស់​ប្រជាជន និង​រដ្ឋាភិបាល​ហ្វីលីពីន ជូន​ដល់​គណៈប្រតិភូ​កម្ពុជា​នា​ឱកាស​នេះ ព្រមទាំង​បាន​បង្ហាញ​សេចក្ដីសោមនស្ស​រីករាយ ចំពោះ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្ដេច​បវរ​ធិបតី ជាមួយ​ឯកឧត្តម​ប្រធានាធិបតី Ferdinand R. Marcos Jr.​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ និង​យូរលង់​រវាង​ប្រទេស​ទាំង​ពីរ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រំលេច​កិច្ចការ​អាទិភាព ៣ ឱ្យ​អង្គសន្និបាត​ក្រសួងមហាផ្ទៃ រិះរក​វិធី​សាស្ត្រ​ពង្រឹងគុណភាព​បន្ថែម​លើ​ភារកិច្ច​ស្នូល​!

​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មហាផ្ទៃ និង​បូក​សរុប​ចលនា​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព បាន​ប្រារព្ធ​ពិធី​បើក​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កម្ភៈ ឆ្នាំ​២០២៥​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ សន្និបាត បាន​រៀបចំ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ព្រមទាំង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។ ​ថ្លែង​បើក​សន្និបាត នា​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ទាញ​ចំណាប់អារម្មណ៍​អង្គសន្និបាត ដោយ​រំលេច​អំពី​សារៈសំខាន់ នៃ​ការយកចិត្តទុកដាក់​ពិភាក្សា និង​រិះរក​វិធីសាស្ត្រ​ល្អៗ​ដើម្បី​ពង្រឹង​កិច្ចការ ចំនួន ៣ បន្ថែម​លើ​ភារកិច្ច​ស្នូល គឺ ទី​១. ការអភិវឌ្ឍ​ធនធានមនុស្ស ទី​២. ការផ្ដល់សេវា​សាធារណៈ និង​ទី​៣. ការអភិវឌ្ឍ​ឌីជីថល​។ ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ធនធានមនុស្ស ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​អំពី​គោលដៅ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាននិងកំពុង​យកចិត្តទុកដាក់​ធ្វើ​កំណែទម្រង់​ធនធានមនុស្ស​ក្នុង​ចំណោម​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង និង​មន្ត្រី​កិច្ចសន្យា​ជាដើម ដោយ​ផ្ដោត​លើ​ការពង្រឹង​សមត្ថភាព​មន្ត្រី​ដែល​មានស្រាប់​។ ឯកឧត្តម បាន​លើកឡើង​អំពី​ភាពចាំបាច់​នៃ​ការពង្រឹង​ការបណ្តុះបណ្តាល​កម្រិត​ផ្ទៃក្នុង និង​ការបណ្តុះបណ្តាល​ទូទៅ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការបំពេញ​ការងារ​បម្រើ​សេវាសាធារណៈ […]