កំពង់ស្ពឺ÷ នារសៀលថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពងស្ពឺ បានអញ្ជើញចូលរួមទស្សនា ស្តង់ពិព័ណ៌ម្ហូប អាហារ កន្លែងកម្សាន្ត ក្នុងពិធីបើកមហោស្រពទេសចរណ៍ សិល្ប: វប្បធម៌ កីឡា និងបរិស្ថានគ្នានថង់ប្លាស្ទីក”បុណ្យភ្នំ” ដែលប្រព្រឹត្តទៅថ្ងៃទី ១៥ និង ១៦ ខែកុម្ភៈ ឆ្នាំ២០២៥ (រយះពេល២ថ្ងៃ២យប់) នៅឧទ្យានជាតិគីរីរម្យ។
រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រារព្វ មហោស្រពអច្ចារ្យជាលើកទីមួយ នៅក្នុងខេត្តកំពង់ស្ពឺ គឺដើម្បីអោយប្រជាពលរដ្ឋទស្សនាកម្សាន្តដែលមានរយះពេលបីថ្ងៃ។ ពិធីបុណ្យភ្នំនេះ ជាលើកទីមួយហើយដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានប្រារព្វធ្វើឡើងនៅ លើភ្នំសុរាម្រឹតកុសមៈគីរីរម្យ ដែលមានរយះពេលពីរថ្ងៃ ដើម្បីអោយប្រជាពលរដ្ឋទាំងជិតឆ្ងាយ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ទៅទស្សនា លេងកម្សាន្ត នៅតំបន់នោះ ហើយមាន កីឡាគ្រប់ប្រភេទ មានតាំងពិពណ៌ ផលិតផលនៅក្នុងស្រុក ការប្រគុំតន្ត្រី និងមានតារាមកសម្តែង ដើម្បីអោយប្រជាពលរដ្ឋទស្សនាផងដែរ។ នៅក្នុងពិធីបុណ្យភ្នំនេះគេឃើញមានវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិត ជាម ចន្ទសោភណ័ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រី នៃមន្ទីរអង្គភាពជុំវិញខេត្ត ទៅទស្សនា កម្សាន្ត នៅតាមតំបន់គោលដៅដែល បានរៀបចំនៅតំបន់នោះ។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានអោយដឹងថា:ទេសចរដែលមកកម្សាន្ត ក្នុងព្រឹត្តិការណ៍ មហោស្របទេសចរណ៍ សិល្ប: វប្បធម៌ កីឡា គ្មានថងប្លាសស្ទីក(បុណ្យភ្នំ)នៅថ្ងទី១៥ ខែកុម្ភ: ឆ្នាំ២០២៥ នៅឧទ្យានជាតិ សុរ៉ាម្រិត កុសម: គីរីរម្យ មានភ្ញៀវទេសចរណ៍សរុបប្រមាណ ២៧.៤៨៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៧.៣៥០នាក់ និងភ្ញៀវអន្តជាតិ ១៣៥នាក់។ លោកបានបន្តទៀតថាព្រឹត្តិការណ៍នេះ នាំមកនូវកម្មវិធី ជាច្រើនដូចជា ឆៃយ៉ាំស្វាគមន៍ របាំសែនដី គុនល្បុក្កតោ ការប្រគុំតន្ត្រីសម័យ ក្ងោកប៉ៃលិន របាំក្រមា របាំជូនពរ ល្ខោនខោល របាំគោះត្រឡោក របាំត្លយសួយ ក្ងោកពោធិសាត់ ល្ខោនព្រះរាជទ្រព្យ គុនខ្មែរ រួមជាមួយព្រឹត្តិការកីឡា ជាច្រើនទៀតផងដែរ៕