ព័ត៌មានជាតិ

ពិធី​បុណ្យ​មាឃបូជា​នៅ​វត្ត​មុនី​រង្សី​រតនា​រាម (​ម្រុំ​ខាងជើង​) ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖ ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រដ្ឋបាល ខេត្ត​កំពង់ស្ពឺ បាន​ប្រារព្ធ​នូវ​កម្មវិធី​រាប់បាត្រ​បុណ្យមាឃបូជា​ដែល កម្មវិធី​នេះ​បាន​ធ្វើឡើង​ជា​រៀង រាល់​ឆ្នាំ​មិនដែល អាក់ខាន​ម្តងណា​ឡើយ​ហើយ​ការ​ប្រារព្ធ​ធ្វើ​នេះ​គឺ​ធ្វើ​នៅ​វត្ត​មុនី​រង្សី​រតនា​រាម (​ម្រុំ​ខាងជើង​) ស្ថិតនៅ​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​
​កម្មវិធី​បុណ្យ​ដ៏​មហោឡារិក​នេះ​បាន​ប្រារព្ធ​ឡើង​ដោយ មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់ ឯកឧត្តម អុិន ឃុន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​  ឯកឧត្តម ទិ​ត្យ វុទ្ធី អភិបាលរង នៃ គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រី​សង្ឃ ព្រះសង្ឃ​រួម​នឹង លោក ជំទាវ អស់លោក​  លោកស្រី ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​ពិធី​បុណ្យ​មាឃបូជា ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ នា​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែ​មាឃ ក្នុង​ថ្ងៃ​ដ៏​វិសេស​នេះ គ្រប់​វត្ត​អារាម​នានា បានរៀបចំ​ពិធី​បុណ្យ​មាឃបូជា ដេ​ី​ម្បី​រំលឹក​ដល់​មហា​ព្រឹត្តិការណ៍​ទាំងបី​ធំៗ ក្នុង​វិសយ័​ព្រះពុទ្ធសាសនា​រួ​ម​មាន​៖ ថ្ងៃ​ប្រជុំ​ចតុរង្គ​សន្និបាត គឺ​ការប្រជុំ​ប្រកប​ដោយ​អង្គ​បួន​នៅ​វត្ត​វេឡុវ័ន នា​ក្រុង​រាជ​គ្រឹះ​។​
-​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ ទ្រង់​សម្តែង​ឱវាទ​បាតិមោក្ខ ដល់​ព្រះអរហន្ត​សាវ័ក​ទាំង​១២៥០​ព្រះអង្គ​។​
-​ថ្ងៃ​ព្រះអង្គ​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ចំពោះមុខ​មារ នៅ​បា​វាល​ចេតិយ ក្បែរ​ក្រុង​វេសាលី​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ពិធី​បុណ្យ​មាឃបូជា​ដែល​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃ​ពុធ ១៥​កើត ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ​គឺ​មាន​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ ថ្នាក់ដឹកនាំ​ខេត្ត និង​ពុទ្ធបរិស័ទ បាន​ចូលរួម​ដង្ហែរ​ក្បួន​មាឃបូជា​តាម​ដងផ្លូវ និង​ជុំវិញ​បរិវេណ​វត្ត ធ្វើ​ពិធី​វេរ​គ្រឿង​សក្ការៈបូជា​ស្វាធ្យាយ​ចំរើន​ព្រះ​ប​រឹត្ត ដោយ​មាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បិណ្ឌ​បាត្រ​ចំនួន ៣០០ អង្គ​ជា​កិច្ច​បង្ហើយ​បុណ្យ​ផងដែរ​៕​

 

Leave a Reply

Your email address will not be published.