ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អំពាវនាវ​ឱ្យ​ពលរដ្ឋ ថែរក្សា​សុខភាព​ខ្លួនឯង និង​គ្រួសារ ដើម្បី​ពង្រឹង​គុណភាព​ធនធាន​មនុស្ស​នៅ​កម្ពុជា​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ និយាយ​ជា​រួម និង​ដោយឡែក ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ទទួល​ការពិនិត្យ និង​ព្យាបាល​សុខភាព​ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​សប្បុរសធម៌​ប៉ាយ​សួយ​ឡាវ​យិន ខិតខំ​ថែរក្សា​សុខភាព​ខ្លួនឯង និង​ក្រុមគ្រួសារ ជាពិសេស​កុមារ​ដែល​កំពុង​លូតលាស់​និង​ទទួល​ការអប់រំ ដើម្បី​រួមចំណែក​គាំទ្រ​គោលនយោបាយ​ពង្រឹងគុណភាព​ធនធាន​មនុស្ស របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ​ថ្លែង​ទៅ​កាន់​អាជ្ញាធរ និង​ប្រជា​ពល​ដ្ឋ ក្នុង​ពិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ រៀបចំ​នៅ​វិទ្យាល័យ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍ថា ដើម្បី​សម្រេចបាន​គោលដៅ​ពង្រឹងគុណភាព​ធនធាន​មនុស្ស ដូច​មាន​កំណត់​ក្នុង​មុំ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​សុខភាព​សាធារណៈ ដោយ​បាន​ពង្រឹង​គុណភាព​នៃ​ការផ្ដល់​សេវា​ពិនិត្យ​និង​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ព្រមទាំង​ការលើកកម្ពស់​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​សារៈសំខាន់​នៃ​កា​ថែទាំ​សុខភាព​។ ​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដោយសារ​ការមើលឃើញ​ពី​សារៈសំខាន់​នៃ​សុខភាព​សាធារណៈ ជា​ពិ​សេ​សុខុមាលភាព​របស់​ប្រជាជន​នេះ​ហើយ ទើប​នៅ​កម្ពុជា​មាន​បណ្ដា​អង្គការ និង​សមាគម​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​និង​កំពុង​រួមចំណែក​ធ្វើ​សកម្មភាព​មនុស្សធម៌​ផ្នែក​សុខាភិបាល ជូន​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល តួ​យ៉ាង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ ឬ​គ្រូពេទ្យ TYDA […]

ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ចូលរួម​ផ្តល់​ការអប់រំ ផ្តល់​ក្តីស្រឡាញ់ ភាពសប្បាយ​រីករាយ និង​ក្តីសង្ឃឹម​ដល់​កុមារ​ដើម្បី​ពួកគេ​ក្លាយខ្លួន​ជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​

ខេត្តក្រចេះ ៖ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ដឹកនាំ​ការ​ចែក​អំណោយ​ជា​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ជាង ៣០០ នាក់​នៅក្នុង​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ក្រចេះ រួម​នឹង​មូលនិធិ​សប្បុរសធម៌​វ័ន​រ៉ូដ​។ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា​យើង​ទាំង​គ្នា​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​ស្នាមញញឹម​កាន់តែ​ច្រើន​ដល់​សិស្សានុសិស្ស​នៅ​តាម​ទីជនបទ​តាមរយៈ​ការផ្តល់​ការគាំទ្រ​ជា​សម្ភារ​សម្រាប់​សិក្សា​។​ ​នៅ​ចំពោះមុខ​មាតាបិតា​អាជ្ញាធរ​មូលដ្ឋាន និង​សិស្សានុសិស្ស​, ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា កុមារ​តំណាង​ឲ្យ​ធនធាន​សក្តា​នុព​ល​របស់​ប្រទេសជាតិ ដែល​នឹង​ត្រូវ​បន្តវេន​នាពេល​អនាគត​។ ដូច្នេះ​យើង​ទាំងអស់​ត្រូវ​ចូលរួម​ផ្តល់​ក្តីស្រឡាញ់ ភាពសប្បាយ​រីករាយ និង​ក្តីសង្ឃឹម​សម្រាប់​កុមារ​ទាំង​អស់ ព្រមទាំង​ចូលរួម​អប់រំ​បណ្តុះបណ្តាល​ចំណេះដឹង​ដល់​ពួកគេ​ដើម្បី​ពួកគេ​ក្លាយខ្លួនជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​។ កុមារ​កម្ពុជា​ទទួលបាន​ភាពសុខសាន្ត និង​ការ​បីបាច់​ថែ​ក្សា ដោយ​ក្តី​អាណិត​ស្រលាញ់​គ្រប់ៗ​គ្នា​។​ ​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់​សិស្សានុសិស្ស​ជាង ៣០០​នាក់ នៅក្នុង​ស្រុក​ចិត្រ​បុរី​នេះ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​កាតា​ប​១ ដប​ដាក់​ទឹក​១ រួម​ទាំង​នំ និង​សម្ភារៈ​សិក្សា​ជា​ច្រើន​មុខ​ទៀត ដែល​ជា​អំណោយ​របស់ ក្រុមហ៊ុន GWM , One Road Group អង្គការ​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ​។ ឯកឧត្តម​រដ្ឋមន្ដ្រី នេត្រ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​កម្លាំង​អនុវត្ត​ច្បាប់ បន្ត​ស្រាវជ្រាវ បង្ក្រាប​ឱ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​កម្លាំង​អនុវត្ត​ច្បាប់ ទាំង​កម្លាំង​នគរបាលជាតិ និង​កម្លាំង​កងរាជអាវុធហត្ថ បន្ត​ស្រាវជ្រាវ បង្ក្រាប​ឱ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​។ ក្នុងនោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​ជំរុញ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​សមុទ្រ និង​ជាប់​ព្រំដែន​ឡាវ ដែល​កំពុង​មាន​ការ​ប្រឈម ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​នេះ​ផងដែរ​។​ ​ក្នុង​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២៤ នា​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​ ​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខិតខំ​យកចិត្តទុកដាក់​សហកា​រ​ក្នុង​ភាព​ជា​ដៃគូ​ឱ្យបាន​ល្អ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ ជំរុញ​ការផ្សព្វផ្សាយ ការអប់រំ និង​ការបង្ការ​ទប់ស្កាត់​តាម​គោលដៅ​ប្រឈម​ខ្ពស់ រួមមាន​៖​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម​។​ ​យោងតាម​របាយការណ៍​របស់​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ជ​.​ប​.​ជ​. ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២៤ នេះ សមត្ថកិច្ច​នគរបាល​ជាតិ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី បើក​ការដ្ឋាន​សាងសង់ ”​ព្រែកជីក​ហ្វូណន​តេជោ​”

​ខេត្ត​កណ្ដាល ៖ ថ្ងៃ​ចន្ទ ទី​៥ សីហា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ជា​អធិបតី បើក​ការដ្ឋាន​សាងសង់ ”​ព្រែកជីក​ហ្វូណន​តេជោ​” នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅភូមិព្រែកតាកែវ ខេត្តកណ្តាល ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ សម្រាប់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ។ ​គម្រោង “​ព្រែកជីក​ហ្វូណន​តេជោ​” គឺជា​គម្រោង​មួយ​ដ៏​ធំ​មហិមា និង មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ពិសេស ដែល​សាងសង់ឡើង​ក្នុង​គោលដៅ​លើកកម្ពស់​សកម្មភាព​ដឹកជញ្ជូន​ទំនិញ កសិផល និង​ភ្ញៀវទេសចរ គ្រប់គ្រង​ទឹកជំនន់ និង គរោះរាំងស្ងួត រួម​ទាំង​ពង្រឹង​ឯករាជ្យភាព អធិបតេយ្យភាព និង​ពង្រីក​ឧត្តមភាព​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុជា​ផ្ទាល់​។​ ​ក្នុង​នីតិកាល​ទី ៧ នេះ រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ដោយ​បាន​កំណត់​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ ក្នុងនោះ ការលើកកម្ពស់​ការតភ្ជាប់ និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ជា​ពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក និង​គម្រោង​ផ្លូវ​នាវាចរណ៍ ត្រូវបាន​ចាត់ទុក​ជា​អាទិ​ភាព​គន្លឹះ​មួយ​ក្នុងចំណោម​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត […]

ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​បិទ​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​” លើក​ទី​១ ឆ្នាំ​២០២៤

​រសៀល​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៉ីង​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​បិទ​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​ផ្កាចារ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៉ីង ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ “​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​” លើក​ទី​១ ឆ្នាំ​២០២៤ នៅ​ទន្លេ​វ៉ៃ​គោ ក្នុង​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។​ ​

ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​មន្ត្រីនគរបាល ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​!

ស្វាយរៀង ៖ ស្រប​តាម​គោលការណ៍​អាទិភាព​គន្លឹះ​ទាំង​៥ ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ទាំងអស់ ត្រូវតែ​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​ដោយ​ទំនុកចិត្ត តម្លាភាព គុណភាព ប្រសិទ្ធភាព និង​ឆាប់រហ័ស​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​។​ ​មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ចាត់ទុកថា ការបណ្តុះបណ្តាល​សមត្ថ​ភាព​បច្ចេកវិទ្យា​ឌីជីថល ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី ជា​កត្តា​នវានុវត្តន៍​ចម្បង ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​ការវិវត្ត​ជា​សកល នាពេល​បច្ចុប្បន្ន​។​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​មានប្រសាសន៍ថា អាណត្តិ​ទី​៧ នេះ ក្រសួងមហាផ្ទៃ បាន​និង​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល និង​ទិន្នន័យ​គ្រប់គ្រង​មន្ត្រី​ទាំង​រាជការ​ស៊ីវិល កងកម្លាំង​នគរបាលជាតិ និង​នគរបាល​ពន្ធនាគារ ចាប់ពី​ពេល​ចូល​ក្រប​ខណ្ឌ​រហូតដល់​ចូលនិវត្តន៍ […]

ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ជួប​សំណេះសំណាល និង​ចុះ​ពិនិត្យ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ពិនិត្យ​កន្លែង​បំពេញបែបបទ​ចេញ​-​ចូល ចុះ​ពិនិត្យ​ស្លាប​ស្តាំ និង​ស្លាប​ឆ្វេង ព្រមទាំង​សំណេះសំណាល​ជាមួយ​មន្ត្រី នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ស្ថិតនៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​ ​ក្នុងឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​នាំយក​អង្ករ ចំនួន ២​តោន មី ចំនួន ១០​កេស​ធំ ទឹក​ស៊ី​អ៉ីវ ចំនួន ២០​យួរ ទឹកត្រី ចំនួន ២០​យួរ និង​ត្រីខកំប៉ុង ចំនួន ១០​កេស​ធំ ប្រគល់ជូន និង​ចូលរួម​កម្មវិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ផងដែរ​៕

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​ធានា​អះអាង​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា ការអនុវត្ត​កម្មវិធី និង​គម្រោង​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍ​ន៏ កម្ពុជា​-​ទ្បា​វ​-​វៀតណាម (CLV-DTA) នឹង​មិន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី​ទ្បើយ ប៉ុន្តែ​គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ជាពិសេស​នាំមក​នូវ​វិបុលភាព​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី​

មានប្រសាសន៍​នៅក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើក​ពី​ភារកិច្ច​ស្នូល​របស់​សមាគម​ឧកញ៉ា​កម្ពុជា គឺ​ការចូលរួម​ក្នុង​សង្គម​តាមរយៈ​ការបង្កើត​សកម្មភាព​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ​ឱ្យ​ប្រជាពលរដ្ឋ ។ សម្តេច​ធិបតី ក៏បាន​លើកឡើង​ថា​រាជរដ្ឋាភិបាល តែង​គិតគូរ​ពី​សុខុមាលភាព របស់​វិនិយោគិន​ទាំងអស់ ដោយ​យកចិត្តទុកដាក់​ស្តាប់​ជាប្រចាំ​នូវ​បញ្ហា​ប្រឈម ដែល​វិនិយោគិន​លើកឡើង និង​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​ថ្មីៗ ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ដោយ​ប្រកាន់ ខ្ជាប់​នូវ​គោលការណ៍ «​គិត​រួម​គ្នា ធ្វើ​សកម្មភាព​រួម​គ្នា និង​ទទួលខុសត្រូវ​រួមគ្នា​» ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​បាន​រៀបចំ​វេទិកា រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ជា​ប្រចាំ ហើយ​វេទិកា​លើក​ទី ១៩ កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ បានអនុម័ត​កញ្ចប់​វិធានការ កែទម្រង់​ជាក់ស្តែង​ជាច្រើន ដើម្បី​សម្រាល​បន្ទុក​របស់​វិស័យ​ឯកជន ។ ​ទាក់ទិន​ទៅ​នឹង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ឱ្យ​អនុវត្ត​ការទទួលយក​ក្រដាសប្រាក់​ដាច់​រហែក ទ​ក់ ខូច ឬ​ប្រឡាក់​តិចតួច​នៅ​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​តែម្តង ដោយ​មិន​មាន​ការ​កាត់ថ្លៃ​សេវា (​កាត់​ទឹក​)​។ សម្តេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ អ្នក​ធ្វើ​ធុរកិច្ច ជួយ​ជំរុញ​ការប្រើប្រាស់​ប្រាក់​រៀល​របស់​ជាតិ​ឱ្យបាន​ច្រើន ដែល​ជា​ការលើកកម្ពស់​ដល់​ប្រាក់​រៀល​ផង និង​បង្ហាញ​ពី​ការលើកតម្កើង​អត្តសញ្ញាណ​ជាតិ​ផង ។ ​ទន្ទឹមនេះ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ តទៅ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម យូ កូ​កូឡាំង (U Ko Ko Hlaing) បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម​

នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២ រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម យូ កូ កូ ឡាំង (U Ko Ko Hlaing) បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម​។​ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ឯកឧត្តម U Ko Ko Hlaing បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ សម្ដេច​បាន​ថ្លែងអំណរគុណ​ដល់​មី​យ៉ាន់​ម៉ា​ដែល​បាន​ផ្ដល់​ទំនុកចិត្ត​ដល់​កម្ពុជា និង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី ហើយ​សង្ឃឹមថា សម្ដេច​នឹង​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សភាពការណ៍​ថ្មីៗ​នៅ​មី​យ៉ាន់​ម៉ា​។​ ​ឯកឧត្តម U Ko Ko Hlaing បាន​ថ្លែងអំណរគុណ​សម្ដេច​តេជោ ហើយ​ចាត់​ទុក​នេះ​ជា​កិត្តិយស​ដ៏​ធំធេង​ដែល​សម្ដេច​បាន​អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម​នៅ​ពេល​នេះ​។ ក្នុងនាម​ជា​បេសកជន​ពិសេស ឯកឧត្តម បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម […]

ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សំណេះសំណាល​និង​ផ្ដល់​ថវិកា​ជូន​កម្លាំង​រដ្ឋបាលខេត្ត​ពោធិ៍សាត់ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត​ដល់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដែល​បាន​ដឹកនាំ​កងកម្លាំង​ចំណុះ​គណៈបញ្ជាការ​ឯកភាព ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុករក​ឧទ្ធម្ភាគចក្រ ដែល​បាត់​ដំណឹង​ជាមួយ​អាកាសយានិក ២​រូប កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា និង​ត្រូវបាន​រកឃើញ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​កោតសរសើរ​ប្រកបដោយ​ក្ដី​ស្ញប់ស្ញែង​ខ្ពស់​ចំពោះ​កម្លាំង​ប្រតិបត្តិការ​ទាំងមូល និយាយ​ជា​រួម និង​ដោយឡែក​កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខត្តពោធិ៍សាត់ ដឹកនាំ​ដោយ​ឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត ដែល​ជម្នះ​ឧបសគ្គ​ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​យ៉ាងសកម្ម តាំងពី​ដំបូង រហូត​ដល់​ការបិទ​បញ្ចប់​។​ ​ក្នុង​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ថ្លែង​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រម​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​វរសេនីយ៍ទោ ស៊ុន ផល្លា និង​លោក​អនុសេនីយ៍ឯក ខេង […]