ព័ត៌មានជាតិ

កិច្ចប្រជុំ សាមញ្ញ​លើក​ទី​៨ អាណិត្ត​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទិ​ត្យ វុទ្ធី អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ សាមញ្ញ​លើក​ទី​៨ អាណិត្ត​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេ​ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត លោក លោកស្រី​នាយក​ទីចាត់កា​រទាំង​០៥ និង​លោក​ប្រធាន​អង្គភាព​ទាំង​២ ចំណុះ​សាលាខេត្ត ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​សាលាខេត្ត (​សាលប្រជុំ យឹម សុខុម​)​។​ ​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួម​មាន​៖ ១. ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ០៧ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ២. ពិនិត្យ និង​អនុម័ត​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំ​ខែ ធ្នូ និង​ប្រចាំឆ្នាំ ២០២៤ របស់​រដ្ឋបាល​ខេត្ត​។​ ៣. ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ឆ្នាំ ២០២៥-២០២៧​។​ ៤. ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​ប្រតិទិន​ការងារ​សម្រាប់​ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ឆ្នាំ ២០២៦-២០២៨​។​ ៥. […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៩​កើត ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា ១៩៧៩-២០២៥ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ រួមមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​សរុប​ជាង ២​ម៉ឺន​នាក់ ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤៦​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា​» ដែល​ជា​ថ្ងៃ​ដ៏​វិសេសវិសាល សម្រាប់​ប្រជាជន​កម្ពុជា បាន​រួច​ជីវិត​ពី​រណ្តៅ​មរណៈ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ក្រោម​ការប្រយុទ្ធ​តស៊ូ​ដ៏​អង់អាច​ក្លាហាន​របស់​យុទ្ធជន និង​យុទ្ធ​នារី ដឹកនាំ​របស់​ឥស្សរជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​សម្តេច​តេជោ ហ៊ុន […]

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ជ័យជម្នះ​លើក​ទី ៤៦ (៧ មករា ១៩៧៩-២០២៥)

កំពង់ស្ពឺ​÷ ថ្ងៃ​អង្គារ ៩​កើត ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ​ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ នៅ​រង្វង់​មូល​វិមានឯករាជ្យ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ជ័យជម្នះ​លើក​ទី ៤៦ (៧ មករា ១៩៧៩-២០២៥) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​អាន​សន្ទរកថា​របស់​ស​ម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូន​ដល់​បងប្អូន​ជា​មន្ត្រីរាជការ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ៤៥០០ នាក់​។​ ​ជំនួសមុខ​ឱ្យ​សមាជិក សមាជិកា នៃ​អង្គ​មិ​ទ្ទិញ​ទាំងមូល លោកស្រី វិ​ឆដា មានប្រសាសន៍ថា​÷ ក្រោយពី​បាន​ស្តាប់​ដោយ​យកចិត្តទុកដាក់​នូវ​សុន្ទរកថា ដែល​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​គណបក្ស​ប្រជា ជនកម្ពុជា ដែល​អាន​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​រួចមក ខ្ញុំ​ព្រះករុណា ខ្ញុំ​សូម​គោរព​អនុញ្ញាត​ធ្វើ […]

ព័ត៌មានជាតិ

ពាន់រង្វាន់ ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ រកឃើញ​ជើងឯក​លេខ​១ បាន​ទៅ​លើ​ក្រុម​បាល់ទាត់ របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ដោយ​យក​ឈ្នះ​ក្រុម​ជើង​ខ្លាំង​គ្រប់គ្រង​ជើងឯក​រហូត​២​ជំនាន់ លទ្ធផល​៣​ទល់​០ នៅ​កីឡដ្ឋាន​ខេ​ត​កំពង់ស្ពឺ​

(​កំពង់ស្ពឺ​)៖ ​ការប្រកួត​កីឡាបាល់ទាត់​មហាជន​ពានរង្វាន់​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ ឆ្នាំ​២០២៤ ដែល​មាន​រយៈ​៣​ខែ ដែល​មាន​ក្រុមបាល់ទាត់​មក​៣២​ក្រុម​ទូទាំង​ខេត្ត ត្រូវ​បាន​បិទ​បញ្ចប់​នា​ថ្ងៃអាទិត្យ ទី​៥ ខែ​មករា ឆ្នាំ​២០២៥ តាមរយៈ​ការប្រកួត​ផ្តាច់ព្រ័ត្រ​រវាង​ក្រុមបាល់ទាត់ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​ខ្លាំង​កំពង់ស្ពឺ​យូ​ណាយ​ធី​ត ជា​លទ្ធផល ក្រុម​បាល់ទាត់​ស្នងការ​នគរបាល​ខេត្ត​កំបង់​ស្ពឺ ឈ្នះ​៣​ទល់​០​។​ ​ការប្រកួត​ពេញ​ម៉ោង​រវាង​ក្រុម​ជើងឯក​ដណ្តើម​ពានរង្វាន់​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ដែល​អញ្ជើញ​ទស្សនា​ដោយផ្ទាល់​លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ម្ចាស់​ពានរង្វាន់​គឺ​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ និង​មាន​មហាជន​ចូល​ទស្សនា​មនុស្ស​ប្រ​ម៉ាណ​ជិត​៣០០០​នាក់ នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​។​ ​ការប្រកួត​កីឡាបាល់ទាត់​មហាជន​ពានរង្វាន់​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ឆ្នាំ​២០២៤ ​ម្ចាស់​ជ័យលាភី​បាល់ទាត់​មហាជន ពានរង្វាន់​ឆ្នាំ​២០២៤ ដែល​ត្រូវ​ទទួលបាន​មាន​៖ * ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធ​២៧​គ្រឿង ថវិកា​ចំនួន​៥​លាន​រៀល បាល់​៣​គ្រាប់ ទង់​អនុស្សាវរីយ៍​១​។​ * ចំណាត់ថ្នាក់​លេខ​២ មេដាយប្រាក់​២៧​គ្រឿង ថវិកា​ចំនួន​១០​លាន​រៀល បាល់​៤​គ្រាប់ ទង់​អនុស្សាវរីយ៍​១​។​ * ចំណាត់ថ្នាក់​លេខ​១ ពា​ន​១ មេដាយមាស​២៧​គ្រឿង ថវិកា​ចំនួន​១៥​លាន​រៀល បាល់​៥​គ្រាប់ ទង់​អនុស្សាវរីយ៍​១​។​ […]

ព័ត៌មានជាតិ

​ចូលឆ្នាំថ្មី​ភ្លាម អាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក ធ្វើការ​បង្ក្រាប កន្លែង​ល្បែង​ជា​លក្ខណៈ​ទ្រង់ទ្រាយ មួយ​កន្លែង​ជា​កាដូ​ឆ្នាំ​ថ្មី នេះ​ជា​គំរូ​ល្អ សង្ឃឹមថា អនុវត្ត​ច្បាប់ គ្រប់​បណ្ដា​ខេត្ដ​រាជ​ធានី ទូទាំង​ប្រទេស​កម្ពុជា និង​អនុវត្ដ​បាន​ជា​បន្តបន្ទាប់ ដូច​ខេត្ដ​កំពង់ស្ពឺ​

– អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ ១៨​នាក់ ករណី​ល្បែងស៊ីសង​ខុសច្បាប់​ ​ខេត្ត​កំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២៥​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៨​នាក់ ( បុគ្គលិក​ស្រី​១០​នាក់ នឹង​ជនជាតិ​ចិន​០៣​នាក់​) ករណី​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​ ​ជនសង្ស័យ​រួមមាន​៖ – ទី​១.​ឈ្មោះ Qiu Guang sheng ជនជាតិ​ចិន​(​បុគ្គលិក​)​អាយុ​២៦​ឆ្នាំ​ – ទី​២.​ឈ្មោះ​Liu Li yan ជនជាតិ​ចិន​(​បុគ្គលិក​) អាយុ​៥១​ឆ្នាំ​ – ទី​៣.​ឈ្មោះ Huing xing Zhong ជនជាតិ​ចិន​(​មេការ​) អាយុ​៥៥​ឆ្នាំ​ – ទី​៤.​ឈ្មោះ ធឿន […]

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មករា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោកស្រី​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ យស់ ស៊ី​មន ភរិយា​របស់​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​។​ ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត បាន​សម្តែង​នូវ​សេចក្តី​សង្វេគ​ប្រកបដោយ​អនិច្ចលក្ខណ​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​មរណភាព​លោកស្រី​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ យស់ ស៊ីម​។​ ​សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ចាត់ទុក​មរណភាពរ​បស់​លោកស្រី ជា​ការបាត់បង់​ភរិយា ដែល​ប្រកប​ដោយ​សង្គហធម៌​ដ៏​ឧត្តុង្គឧត្តម​ចំពោះ​ស្វាមី និង​ជា​ការបាត់បង់​ម្តាយ ម្តាយក្មេក ជីដូន ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ចំពោះ​កូនៗ ចៅប្រុស ចៅស្រី រួម​នឹង​ញាតិមិត្ត​ជិត​ឆ្ងាយ ជាទី​ស្រលាញ់​ទាំងអស់ ហើយក៏​ជា​ការបាត់បង់​នូវ​ពុទ្ធសាសនិក ដ៏​សកម្ម​មួយរូប ដែល​ជានិច្ចកាល​តែងតែ​ចូលរួមចំណែក​យ៉ាង​ផុសផុល លើកតម្កើង និង​ទ្រទ្រង់​ដល់​ព្រះពុទ្ធសាសនា​ជា​រៀង​រហូត​មក ។​ ​សូមជម្រាបថា លោកស្រី​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ យស់ ស៊ី​មន បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៥ វេលា​ម៉ោង […]

ព័ត៌មានជាតិ

សម្តេច​តេជោ​រំលឹកសារ​ចំនួន​៣ ក្រោយ​មេដឹកនាំ​ខ្មែរក្រហម​ទទួលទាន​អាហារ​នៅផ្ទះ​សម្តេច​កាលពី​២៦​ឆ្នាំមុន​

(​ភ្នំពេញ​) ៖ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​បិតា​ស្ថាបនិក​សន្តិភាព​កម្ពុជា បាន​រំលឹក​សារ​ដ៏​សំខាន់​ចំនួន​៣ ចំណុច​ទៅកាន់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​បរទេស ក្រោយ​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​បានសម្រេច​បង្រួបបង្រួម​ជាមួយ​រាជរដ្ឋាភិបាល ហើយ​បាន​ចូលរួម​ទទួល​ទាន​អាហារ​នៅផ្ទះ​សម្តេច​នៅ​ក្រុង​តាខ្មៅ​កាលពី​២៦​ឆ្នាំមុន ពោល​គឺ​ឆ្នាំ​១៩៩៨​។​ ​សំណេរ តាម​ហ្វេ​ស​បុក និង​តេ​លេក្រា​ម ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ចំ​នឹង​ថ្ងៃ​អបអរសាទរ​ខួប​២៦​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ខួប ១​ឆ្នាំ​នៃ​«​ទិវា​សន្តិភាព​នៅ​កម្ពុជា​» សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​« ២៦​ឆ្នាំមុន ថ្ងៃនេះ ២៩​ធ្នូ ១៩៩៨ មេដឹកនាំ​ខ្មែរក្រហម​រួម​មាន​ខៀវ សំផន​, នួន ជា​, អៀង សារី និង​សមាជិក​គណៈរដ្ឋមន្ត្រី​ផ្សេងទៀត បាន​មក​ទទួល​ទាន​អាហារ​នៅផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់កាល​បញ្ចប់សង្គ្រាម​ទាំងស្រុង​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ទឹកដី​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​រាប់រយ​ឆ្នាំ​របស់​កម្ពុជា​។​ ​សម្តេច​តេជោ អតីត​នាយករដ្ឋមន្ត្រី បាន​បន្ថែមទៀតថា​« ខ្ញុំ​សម្រេច​ទទួល ខៀវ សំផន​, នួន ជា និង​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងទៀត​នៅផ្ទះ​របស់​ខ្ញុំ​នៅ​តាខ្មៅ​ដោយ​ចង់​ផ្ញើ​សារ​៣ ចេញ​ទៅ​កាន់​៖ ១.​ផ្ញើ​សារ​ទៅកាន់​កងកម្លាំងប្រដាប់អាវុធ​ខ្មែរក្រហម​ដែល​នៅ​សេសសល់ សូម​បញ្ឈប់​ការប្រយុទ្ធ ព្រោះ​មេដឹកនាំ របស់​ពួកគេ​បាន​មក​ចុះ​ចូល​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី​ហើយ​។​ […]

ព័ត៌មានជាតិ

ក្រុម​ក្មេង​ទំនើ​ង ចំនួន ៣​នាក់ ដែល​មាន​ដាវ និង​កាំបិតផ្គាក និង​មាន​រក្សាទុក​សារធាតុ​ញៀន​ជាច្រើន​កញ្ចប់​ផង​នោះ ត្រូវបាន​ត​ម្មាំង​អាវុធហត្ថ​  មន្ទីរ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស អាវុធ​ហត្ដ​ខេត្ដ​កំពង់ស្ពឺ ធ្វើ​ការសហការ ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​កង​ពិសី បាន​ធ្វើការ​ចាប់​បង្ក្រាប​បាន​

​ខេត្ត​កំពង់ស្ពឺ ៖ នៅវេលា​ម៉ោង​១៣:៣១​នាទី ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ខ្ទម​ដី​ឡូតិ៍​ទុក​ចោល​មួយ​កន្លែង​ ​ស្ថិតក្នុង ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កម្លាំង​អាវុធហត្ថ​ខេត្ដ ហស​ការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​គងពិសី ក្រោម​ចា​ចង្អុរបង្ហាញ ពី​លោក ឧត្ដមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ និង​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ដោយ​លោក ណុល ដា​រ៉ា ប្រធាន​មន្ទីរ​យុត្តិធម៌ និង​លោក ទំ សារិទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក បាន​ធ្វើការ​យ៉ាង​យកចិត្ដទុកដាក់ និង​គោរព​តាម​បទបញ្ជា បាន​ធ្វើ​ការបង្ក្រាប និង ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន​០៣​នាក់​ -១.​ឈ្មោះ​  គឹម សំអាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ២.​ឈ្មោះ មឿន សុធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​ ៣.​ឈ្មោះ សាត សុរិទ្ធ […]

ព័ត៌មានជាតិ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤

ខេត្តកណ្តាល ៖ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បើក​ការប្រកួត​កីឡា​វាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ ទីលាន​កីឡាវាយកូនគោល ឈុន អូន ហ្គ​ហ្វ រី​ស៊ត ស្ថិតនៅ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​ ​ការប្រកួត​កីឡាវាយកូនគោល ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ គ្រោង​នឹង​រៀបចំ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទីលាន​កីឡាវាយកូនគោល ឈុន អូន ហ្គ​ហ្វ រី​ស៊ត ស្ថិតនៅ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ “​ទិវា​សន្តិភាព​នៅ​កម្ពុជា​” ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការស្រឡាញ់​សន្តិភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម​។ នេះ​ក៏​ជាការ​រំលឹក​ដល់​ការសម្រេចបាន​នូវ​ការបញ្ចប់​សង្គ្រាម​ទាំង​ស្រុង និង​ការកសាង​បាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​នយោបាយ​ឈ្នះ ឈ្នះ […]

ព័ត៌មានជាតិ

លុបបំបាត់​ឱសថ​ក្លែង ក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ​÷ ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង សេវា​សុខាភិបាល​ខុសច្បាប់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ខេត្ត​កំពង់ស្ពឺ ក្រោម​អធិបតីភាព លោកជំទាវ ឡុង បូ​ណា​រេ​ត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​និង​ជា​ប្រធាន​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែង ក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ខេត្ត​កំពង់ស្ពឺ និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​វេជ្ជបណ្ឌិត ហុក គ្រី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត តំណាង​ព្រះរាជអាជ្ញា​អម​សាលាដំបូងរ​ខេត្ត តំណាង​កងកម្លាំង​ទាំង​០៣ លោក​/​លោកស្រី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ការិយាល័យ​និយ័តកម្ម​សុខា ភិ​បាល រដ្ឋបាល​ក្រុង​/​ស្រុក​ទាំង​០៩ ស្រុក​ប្រតិបត្តិ​ទាំង​៤, ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិជ្ជាជីវៈ​ទាំង​០៥ សរុប​មាន ចំនួន ៤១​រូប​។​ ​ជា​កិច្ច​ចាប់ផ្តើម លោក​វេជ្ជបណ្ឌិត ហុក គ្រី ប្រធាន​មន្ទីរ​សុខាភិបាល បាន​ធ្វើ​របាយការណ៍​សង្ខេប​ពី ស្ថិតិ សកម្មភាព​ការងារ និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាក់ទង​នឹង​ការងារ​និយ័តកម្ម​សុខាភិបាល ក្នុង​ខេត្ត កំពង់ស្ពឺ ឆ្នាំ​២០២៤​ជូន​អង្គប្រជុំ​។​ ​ជា​កិច្ច​បន្ទាប់​ជា​មតិ​សំណេះសំណាល […]