ព័ត៌មានជាតិ

រដ្ឋមន្ដ្រី​កសិកម្ម​ណែនាំ​ក្រុមហ៊ុន​ឱ្យ​សិក្សា​បន្ថែម​ពី​ការផលិត​ថាមពលអគ្គីសនី​តាមរយៈ​ធ្យូង​អង្កាម​សម្រាប់​ផលិតកម្ម​ស្រូវ​អង្ករ​

​កំពង់ស្ពឺ​៖ ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ឱ្យ​ធ្វើ​ការសិក្សា​បន្ថែម​លើ​ការផលិត​ថាមពល​អគ្គិសនី​តាមរយៈ​ធ្យូង​អង្កាម​សម្រាប់​ផលិត​ស្រូវ​អង្ករ មានប្រសាសន៍​បែប​នេះ​នៅ​គ្រា​ដែល ឯកឧត្តម ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ ខេត្ត​កំពង់ស្ពឺ អាជ្ញាធរខេត្ត​  ស្រុក​គងពិសី ចុះ​ទស្សនកិច្ច​នៅ​រោងចក្រ​អង្ករ​ខ្មែរ ហ្វ៊ូត គ្រុប (KHMER FOODS GROUP) និង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​កសិករ​ព្រៃ​វិហារ ស្ថិតនៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម ឌិ​ត ឌី​ណា បាន​ចុះ​ត្រួតពិនិត្យ​ពី​ខ្សែច្រវ៉ាក់​ផលិតកម្មរ​បស់​រោងចក្រ​អង្ករ និង​បាន​ពិនិត្យ​មេ​ី​លពី​សណ្ឋាន​ភាព​ទំហំ​ស្តុក​ជាក់ស្តែង​សម្រាប់​ជួយ​អន្តរាគមន៍​ដល់​ប្រជាកសិករ​ដាំ​ស្រូវ​។ ហើយ​លេីស​ពី​នេះ​ឯកឧត្តម​បានណែ​នាំ​ដល់​រោងចក្រ​អង្ករ​ឱ្យមាន​ការសិក្សា​បន្ថែម​ពី​ការទទួលយក​ថាមពល​អគ្គីសនី​តាមរយៈ​ធ្យូង​អង្កាម​សម្រាប់​ផលិតកម្ម​ស្រូវ​អង្ករ​ពិចារណា​ក្នុង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការវិនិយោគ សំដៅ​កាត់បន្ថយ​ថ្លៃ​ដេ​ី​ម​ផលិត និង​ជួយ​គាំទ្រ​វិស័យ​កសិកម្ម​ផ្សាភ្ជាប់​ឧស្សាហកម្ម​។​

​ជាមួយ​នោះ​ដែរ​ឯកឧត្តម​បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ជួប​សំ​ណេះ សំ ណា​ល​ជាមួយ​សហគមន៍​កសិក​រ​ព្រៃ​វិហារ ដែល​មាន​សមាជិក​៩៤៥​នាក់ ធ្វើ​ទៅ​លើ​ផលិតកម្ម​បន្លែ និង​ការដាំ​ស្រូវ​វស្សា​សម្រាប់​អាជីវកម្ម​។ ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​លេីកទឹកចិត្ត​ដល់ស​ហគ​មន៍ឱ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការជំរុញ​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនេី​បដែល​មានទុន​គ្រប់គ្រាន់ មាន​ប្រាក់កម្ចី ដែល​មាន​អត្រា​ការប្រាក់​ទាប មាន​ផែនការ​ផលិត​ច្បាស់លាស់ មាន​ការគាំទ្រ​ពី​ក្រសួង​កសិកម្ម និង​មាន​ទីផ្សារ​ពិតប្រាកដ​។​

​ឯកឧត្តម ឌិ​ត ឌី​ណា រដ្ឋមន្ដ្រី​កសិកម្ម បាន​លើកឡើង​ដោយ​គូសបញ្ជាក់​បន្ថែម​អំពី​សារៈសំខាន់ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៃ​ការប្រើប្រាស់​ពូជស្រូវ​ខ្មែរ​រួមមាន​÷ ពូជស្រូវ​សែន​ក្រអូប និង​ផ្ការំដួល ដែល​បាន​រក្សា​នូវ​តម្លៃ​ទីផ្សារ​បាន​យ៉ាង​ល្អ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​មាន​ការអន្តរាគមន៍​ពី​ក្រសួង​កសិកម្ម​ផ្ទាល់ ជាជាង​ការដាំ​ពូជស្រូវ​ដែល​នាំចូល​ពី​បរទេស​។​

​បន្ថែម​ពី​នេះ​ឯកឧត្តម​រដ្ឋមន្ដ្រី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាកសិករ​ពិចារណា​រួមគ្នា​ក្នុង​ការ​ឆ្លេី​យត​ប​ឱ្យ​ចំ​គោលដៅ និង​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ​ទៅលើ​អ្នក​កេងចំនេញ ដើម្បី​ប្រជាប្រិយភាព​និង​អ្នក​កេងចំនេញ​ប្រយោជន៍​នយោបាយ​តាម​បណ្តាញ​សង្គម ដោយ​បាន​យក​ផល​លំបាក​របស់​ប្រជាកសិករ​និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ធ្វេី​ជា​អាជីវកម្ម និង​បង្កើន​ភាព​ល្បីល្បាញ​របស់​ខ្លួន​ផង​ដែរ​។

 

 

Leave a Reply

Your email address will not be published.