ព័ត៌មានជាតិ

​សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គោយន្ត ជូន អង្គភាព​ចំណុះ​ទីបញ្ជាការ​កងពល​អំ​អន្តរាគមន៍​លេខ​២

​ខេត្តសៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គឹម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល និង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ព្រមទាំង​ប្រគល់​នូវ​គោយន្ត ចំនួន ១២​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន អង្គភាព​ចំណុះ​ទីបញ្ជាការ​កងពល​អំ​អន្តរាគមន៍​លេខ​២ តាមរយៈ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២ សម្រាប់​បម្រើ​ការងារ​នៅក្នុង​អង្គភាព ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​នេះ​ជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ជាប់​ជា​ប្រចាំ​របស់ សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវ​បណ្ឌិត ដើម្បី​ជួយ​សម្រួល​នូវ​តម្រូវការ​ចាំបាច់​នានា ក្នុង​ផ្នែក​កសិកម្ម ទាំង​សម្រាប់​អង្គភាព ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ជំរុញ​ផលិតកម្ម និង​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​កាន់តែ​ប្រសើរ​ផងដែរ ។​

Leave a Reply

Your email address will not be published.