ព័ត៌មានជាតិ

​ក្រុមហ៊ុន​យន្តហោះ​អាមេរិក​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Julien Nargeot អនុប្រធាន​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្ត្រាលី និង​នូវែ​លសេ​ឡង់ នៃ​ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប លោក Julien Nargeot បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​ការចាប់អារម្មណ៍​ចំពោះ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​។ លោក Julien Nargeot បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជា​ក្រុមហ៊ុន​ផ្គត់​ផ្គត់​យន្តហោះ​ឈា​ឈាន​មុខ​មួយ​របស់​សហរដ្ឋអាមេរិក ដោយ​ផ្តោត​លើ​យន្តហោះ​ឯកជន​(Private Jet)​។ ក្រុមហ៊ុន Gulfstream Aerospace Corporation មាន​បំណង​ចូលរួម​អភិវឌ្ឍ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ព​ពង្រីក​ការតភ្ជាប់ និង​ទេសចរណ៍ នៅក្នុង​តំបន់ និង​ពិភពលោក​។ ​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន ចំពោះ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា តាមរយៈ​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ធន់ ក៏ដូចជា​សម្ទុះ​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ការធ្វើ​ធុរកិច្ច​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា នឹង​ផ្តល់​ឱកាស​ល្អ​ដល់​ក្រុមហ៊ុន​។ […]

ព័ត៌មានជាតិ

សម្តេច​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ កងទ័ពជើងគោក ត្រៀម​លក្ខណៈ​ចូលរួម​គាំទ្រ​ដល់​កងរាជអាវុធហត្ថ និង​កង​នគរបាលជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​បទល្មើស​នានា​

នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ៣០​ឆ្នាំ ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ នៃ​កងទ័ព​ជើងគោក ។ សម្តេច​បវរ​ធិបតី បាន​កោតសរសើរ ចំពោះ​សកម្មភាព​ដ៏​រស់​រវើក ស្មោះត្រង់​របស់​ថ្នាក់ដឹកនាំ និង​មេបញ្ជាការ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​នាយទាហាន នាយទាហានរង ពលទាហាន ទូ​ទាំង​កងពល​តូ​ចលេ​ខ​៧០ ក្នុង​បុព្វហេតុ​រួមចំណែក​អភិវឌ្ឍ​កម្ពុជា និង​ការចូលរួម​ថែរក្សា​ការពារ​ដល់​សុខសន្តិភាព ស្ថិរភាព​ជាតិ សណ្ដាប់ធ្នាប់​សង្គម ដែល​ស័ក្តិសម ជា​ទីពឹង​របស់​ប្រជាជន និង​សង្គម​ជាតិ​កម្ពុជា ។​ ​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​សង្កត់​បញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ មិន​ត្រឹមតែ​ជា​កម្លាំង​ស្នូល ទទួល​រ៉ាប់រង​ការងារ​ថែរក្សា ការពារ​បូរណភាព​ទឹកដី និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ក្លាយខ្លួន​ជា​កម្លាំង​យ៉ាងរឹងមាំ​ជួយ​រក្សា​សន្តិភាព​នៅ​បណ្តា​ប្រទេស​មួយចំនួន តាម​ការស្នើ​របស់​អង្គការសហប្រជាជាតិ ដែល​គិត​ចាប់តាំងពី​ឆ្នាំ​២០០៥ មកដល់ពេលនេះ កងទ័ព​មួក​ខៀវ​កម្ពុជា​ប្រមាណ​ជិត​១​ម៉ឺន​នាក់ ទៅកាន់​១០​ប្រទេស ដើម្បី​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក ។ ទន្ទឹមនេះ ខណៈ​ដែល​មាន​ប្រទេស​មួយចំនួន​កំពុង​ជួប​បញ្ហា​សង្គ្រាម និង​អសន្តិសុខ សម្តេច​មហា​បរ​វ​ធិបតី បានលើកឡើង​ពី​ភាពចាំបាច់​ដល់​ការថែរក្សា​សុខសន្តិភាព​ឱ្យបាន​ជា​ដាច់ខាត​នៅ​កម្ពុជា ព្រោះនេះ​ជា​មូលដ្ឋានគ្រឹះ​សំខាន់បំផុត​សម្រាប់​ការអភិវឌ្ឍ និង​ភាពសុខសាន្ត​របស់​ប្រជាជន ជាមួយនឹង​ការចូលរួមចំណែក​ដ៏​សំខាន់​ពី​សំណាក់​កងទ័ព ដែល​ជា​តួអង្គ​មួយ​ទាំង​ក្នុង​ការបង្កើត​សង្គ្រាម […]

ព័ត៌មានជាតិ

​ឯកឧត្តម ស សុខា អញ្ជើញ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ខួប​គម្រប់ ១២​ឆ្នាំ​

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៤ នេះ ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ដឹកនាំ​គណៈប្រតិភូ ស​.​ស​.​យ​.​ក​. គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ថ្វាយ​កម្រងផ្កា ក្នុង​ទិវា​ប្រារព្ធ​ព្រះរាជ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ខួប​គម្រប់ ១២​ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃ​ការយាង​សោយ​ព្រះ​ទិវង្គត​របស់​ព្រះករុណា​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នៅ​មណ្ឌប​ព្រះ​បរម​រូប វិមានឯករាជ្យ រាជធានី​ភ្នំពេញ​។​ ​

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ដើម្បី​ពង្រឹង​ឯករាជ្យភាព និង​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​

នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី “​អបអរសាទរ​ខួប​លើក​ទី ២០ ឆ្នាំ នៃ​ការចូល​ជា​សមាជិក​របស់​កម្ពុជា នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​” ។ ​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​មហា​បរ​វ​ធិបតី បាន​លើកឡើង​ថា ក្រោយពេល​ដែល​កម្ពុជា​ទ​ទួលបាន​សន្តិភាព​, ឯកភាព​ជាតិ​ពេញលេញ ដែល​កើតចេញ​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​អាច​ធ្វើ​សមាហរណកម្ម​ជា​មួយ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​, ការចាកចេញ​ពី​ភាព​ឯកា​នយោបាយ និង​សេដ្ឋកិច្ច ដោយ​បាន​ចូល​ជា​សមាជិក​អាស៊ាន នៅ​ឆ្នាំ ១៩៩៩ និង ការចូល​ជា​សមាជិក WTO នៅ​ឆ្នាំ ២០០៤ បាន​ជំរុញ​ឱ្យ​កម្ពុជា អាច​ចាប់​យក​សក្តានុពល ពី​យន្តការ​ពាណិជ្ជកម្ម​ពហុភាគី​នានា ដោយ​សេរី បើកចំហ មាន​បរិយាប័​ន្ន និង ផ្អែក​លើ​វិធាន​ច្បាប់ ។ ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ មកនេះ កម្ពុជា​មិន​ត្រឹមតែ​អាច​បំពេញ​តម្រូវការ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​, តែ​ថែមទាំង​អាច​នាំ​ផលិតផល​ចេញ​ទៅ​ក្រៅប្រទេស និង​ការធ្វើ​ពិពិធ​កម្ម​នាំចេញ ក្នុង​ទឹកប្រាក់​ពី ៤​ពាន់​លាន ឡើង​ទៅ​ដល់​៤៨​ពាន់​លាន​ដុល្លា ។ […]

ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដំណើរការ​រៀបចំ​ការប្រឡង​ប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​បំពេញ​ជួស ប្រចាំឆ្នាំ​២០២៤

​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដំណើរការ​រៀបចំ​ការប្រឡង​ប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​បំពេញ​ជួស ប្រចាំឆ្នាំ​២០២៤ នៅ​សាលប្រជុំ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

ព័ត៌មានជាតិ

សិក្ខាសាលា​ស្តីពី​ការពិនិត្យ​ឡើងវិញ ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួងមហាផ្ទៃ​

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​អនុប្រធាន​ប្រចាំការ នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា (​គ​.​វ​.​រ​) ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី​ការពិនិ​ត្យ​ឡើងវិញ ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួងមហាផ្ទៃ នៅ​សាលប្រជុំ​ខេត្ត​ព្រៃវែង នៃ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​  

ព័ត៌មានជាតិ

​កម្ពុជា​-​លុច​សំបួ បង្ហាញ​នូវ​សុទិដ្ឋិនិយម​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​

នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី​ត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ក្រៅប្រទេស និង​ជា​រដ្ឋមន្ត្រី​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​សកម្មភាព​មនុស្សធម៌ នៃ​ប្រទេស​លុច​សំបួ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ ​ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​ក្ដី​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​បាន​លើកឡើង​ពី​ទំនាក់ទំនង​ការទូត​កន្លងមក រវាង​កម្ពុជា​-​លុច​សំបួ ដោយ​សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្ដានុពល​ច្រើន​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​លុច​សំបួ​។ ក្នុងន័យនេះ ប្រទេស​ទាំង​ពីរ គប្បី​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ពិនិត្យ និង​កំណត់​អំពី​វិស័យ​សក្តានុពល នៃ​កិច្ចសហប្រតិបត្តិការ​។ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​សម្តេច​បវរ​ធិបតី​អំពី​បំណង​របស់​លុច​សំបួ ក្នុង​ការជ្រើសរើស​ប្រទេស​មួយចំនួន រួម​ទាំង​កម្ពុជា ជា​ប្រទេស​ដៃគូ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់ៗ ដូចជា វិស័យ​សុខាភិបាល និង […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Katsuhiro SHINOHARA ប្រធាន​តំណាង​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធាន​តំណាង​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា​។ ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​ក្នុង​ការទទួល​ជួប ឯកឧត្តម កាត់​ស៊ូ​ហ៊ី​រ៉ូ ស៊ីណូ​ហារ៉ា ដែល​បាន​ធ្លាប់​ធ្វើការ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ ហើយ​ជា​មិត្ត​ភ័ក្តិ​ចាស់​មួយ​រូប​។ ឯកឧត្តម SHINOHARA បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឱ្យឯ​ក​ឧត្តម​ចូលជួប​សម្តែង​ការគួរសម​នាពេលនេះ ហើយ​បាន​អបអរសាទរ​សម្ដេច​តេជោ​ដែល​ត្រូវបានជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា​។ ឯកឧត្តម​មាន​ប្រសាសន៍​ថា ជំនួប​ថ្ងៃនេះ គឺជា​ឱកាស​សម្រាប់​ឯកឧត្តម ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ និង​ជម្រាបលា​ទៅកាន់​ប្រទេស​ជប៉ុន​វិញ ដោយ​ឯកឧត្តម​នឹង​ត្រូវ​ចូល​និវត្តន៍​។ ឯកឧត្តម​បាន​លើកឡើង​ថា ឯកឧត្តម បាន​មក​បំពេញ​ការងា​រការ​ទូត​ចំនួន​៤​លើក​ផ្សេងៗ​គ្នា​នៅ​ប្រទេស​កម្ពុជា ដោយ​លើក​ដំបូង នៅ​ឆ្នាំ​១៩៦៧ ក្នុងពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​សង្គ្រាម​នៅឡើយ បន្ទាប់មក ក្នុង​អំឡុង​ពេល​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១-១៩៩៣ និង​នៅ​ឆ្នាំ​២០០១ ឯកឧត្តម​គឺ​ជា​ទីប្រឹក្សា​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ចុងក្រោយ ជា​ឯកអគ្គរាជទូត​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ឆ្នាំ​២០០៧​។ ឯកឧត្តម ក៏​បាន​រំលឹក​ពី​ជំនួប​លើក​ទី​១​ជាមួយ​សម្តេច​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៨៩ និង​បាន​សម្តែង​ការកោតសរសើរ​ស្ញប់ស្ញែង​យ៉ាងខ្លាំង​ចំពោះ​សម្តេច​ដែល​អាច​ធ្វើ​ការសម្រេចចិត្ត​ភ្លាមៗ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ រាជរដ្ឋាភិបាល​នីតិកាល​ថ្មី សម្រេច​ផ្អាក​ការផ្ទេរ​មុខងារ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មួយរយៈ​សិន​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​ផ្អាក​ផ្ទេរ​មុខងារ​ពី​ថ្នាក់​ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ មួយរយៈ​សិន ដោយ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា​«​ជាការ​ជាន់​ហ្វ្រាំង ដើម្បី​ពិនិត្យ កែលម្អ និង​បង្កើន​គុណភាព​លើ​ការអនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ទៅ​ហើយ និង​ធានា​ថា​មុខងារ​ថ្មីៗ​ដែល​ត្រៀម​ផ្ទេរ​ទៅ​បន្ថែមទៀត នឹង​ត្រូវបាន​អនុវត្ត​ប្រកបដោយ​គុណភាព​។ ការ​ថ្លែង​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការជ្រើសរើស និង​ការគ្រប់គ្រង​មន្ត្រី​ផ្អែកលើ​កិច្ចព្រមព្រៀង​ការងារ ដែល​បម្រើ​ការងារ​នៅ​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រៀបចំ​នៅ​ខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៤​។​ ​ជាន់​ហ្វ្រាំង​ផ្អាក​មួយរយៈ បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា មិនមែន​មានន័យ​បែប​អវិជ្ជមាន ក្នុង​កំណែទម្រង់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ នោះទេ ពីព្រោះ​ឆ្លងកាត់​ការអនុវត្ត រយៈពេល ១៣​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​អ្នកទទួល​សេវា​ក្ដី អង្គការ​ជាតិ អន្តរជាតិ និង​ប្រទេស​ជា​មិត្ត ដូចជា​៖ ស្វីស អាល្លឺម៉ង់ និង​អូស្ត្រាលី​ក្ដី បាន​បង្ហាញ​ការគាំទ្រ និង​ពេញចិត្ត​ជាខ្លាំង​។ គាំទ្រ​និង​ពេញចិត្ត […]

ព័ត៌មានជាតិ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​-​ឡាវ​-​វៀតណាម គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​

​នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញពិសារ​អាហារ​ពេលព្រឹក​ការងារ ជាមួយ ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង ឯកឧត្តម ផាម មិញ​ជី​ញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​ដល់ សម្តេច​បវរ​ធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ពិសារ​អាហារ​ពេលព្រឹក​ការងារ​នាពេលនេះ​។ ការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​បន្ត​ថែរក្សា​មិត្តភាព​ជា​ប្រពៃណី និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រវាង​ប្រទេស​ទាំង​បី​។ ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​អបអរសាទរ​ប្រទេស​កម្ពុជា​ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន នៅក្រោម​ការដឹកនាំ​របស់​សម្ដេ​ចបវរ​ធិបតី រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ និង​អបអរសាទរ​កម្ពុជា​ដែល​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី លើក​ទី​២០ […]