ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានរៀបចំការប្រឡងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីបេក្ខជនមកពីគ្រប់រាជធានី ខេត្ត ជាច្រើនពាន់នាក់។ ឆ្លងកាត់ការប្រឡងប្រកបដោយសុក្រឹ្យ ទាំងសមត្ថភាព កម្ពស់ និងកាយសម្បទា លទ្ធផលប្រឡងជាប់ជាស្ថាពរ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងនោះក៏មានបេក្ខជនជាប់ក្របខ័ណ្ឌនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រមាណ ៧០០នាក់ ផងដែរ។ សម្រាប់បេក្ខជន ប្រមាណ ៧០០នាក់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពួកគេសុទ្ធតែជាកូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុង ស្រុក និងខណ្ឌ នោះផ្ទាល់តែម្ដង ពោលគឺមិនមែនជាអ្នកមកពីស្រុក ឬខេត្តឆ្ងាយនោះឡើយ។ លោកបណ្ឌិត បន្ថែមថា ការប្រឡងជ្រើសរើសបានយ៉ាងដូច្នេះ គឺជាលទ្ធផលនៃកំណែទម្រង់នគរបាលជាតិ។ បើតាមលោកបណ្ឌិត ទូច […]
Month: January 2025
សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគោយន្ត ជូន អង្គភាពចំណុះទីបញ្ជាការកងពលអំអន្តរាគមន៍លេខ២
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគោយន្ត ចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន អង្គភាពចំណុះទីបញ្ជាការកងពលអំអន្តរាគមន៍លេខ២ តាមរយៈ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ សម្រាប់បម្រើការងារនៅក្នុងអង្គភាព ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ដើម្បីជួយសម្រួលនូវតម្រូវការចាំបាច់នានា ក្នុងផ្នែកកសិកម្ម ទាំងសម្រាប់អង្គភាព ព្រមទាំងប្រជាពលរដ្ឋ ក្នុងគោលដៅជំរុញផលិតកម្ម និងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានកាន់តែប្រសើរផងដែរ ។
កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទិត្យ វុទ្ធី អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត (សាលប្រជុំ យឹម សុខុម)។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០៧ របស់ក្រុមប្រឹក្សាខេត្ត។ ២. ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែ ធ្នូ និងប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្ត។ ៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ ២០២៥-២០២៧។ ៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ ២០២៦-២០២៨។ ៥. […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងមិទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាល សម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន […]
រដ្ឋបាលខេត្តកំពង់ស្ពឺអបអរសាទរខួបអនុស្សាវរីយ៍ជ័យជម្នះលើកទី ៤៦ (៧ មករា ១៩៧៩-២០២៥)
កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅរង្វង់មូលវិមានឯករាជ្យ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ជ័យជម្នះលើកទី ៤៦ (៧ មករា ១៩៧៩-២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអានសន្ទរកថារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់បងប្អូនជាមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៤៥០០ នាក់។ ជំនួសមុខឱ្យសមាជិក សមាជិកា នៃអង្គមិទ្ទិញទាំងមូល លោកស្រី វិឆដា មានប្រសាសន៍ថា÷ ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវសុន្ទរកថា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជា ជនកម្ពុជា ដែលអានដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺរួចមក ខ្ញុំព្រះករុណា ខ្ញុំសូមគោរពអនុញ្ញាតធ្វើ […]
ពាន់រង្វាន់ ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទសោភ័ណ រកឃើញជើងឯកលេខ១ បានទៅលើក្រុមបាល់ទាត់ របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយយកឈ្នះក្រុមជើងខ្លាំងគ្រប់គ្រងជើងឯករហូត២ជំនាន់ លទ្ធផល៣ទល់០ នៅកីឡដ្ឋានខេតកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ ការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤ ដែលមានរយៈ៣ខែ ដែលមានក្រុមបាល់ទាត់មក៣២ក្រុមទូទាំងខេត្ត ត្រូវបានបិទបញ្ចប់នាថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ តាមរយៈការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងក្រុមខ្លាំងកំពង់ស្ពឺយូណាយធីត ជាលទ្ធផល ក្រុមបាល់ទាត់ស្នងការនគរបាលខេត្តកំបង់ស្ពឺ ឈ្នះ៣ទល់០។ ការប្រកួតពេញម៉ោងរវាងក្រុមជើងឯកដណ្តើមពានរង្វាន់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលអញ្ជើញទស្សនាដោយផ្ទាល់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងម្ចាស់ពានរង្វាន់គឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងមានមហាជនចូលទស្សនាមនុស្សប្រម៉ាណជិត៣០០០នាក់ នៅពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២៤ ម្ចាស់ជ័យលាភីបាល់ទាត់មហាជន ពានរង្វាន់ឆ្នាំ២០២៤ ដែលត្រូវទទួលបានមាន៖ * ចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ២៧គ្រឿង ថវិកាចំនួន៥លានរៀល បាល់៣គ្រាប់ ទង់អនុស្សាវរីយ៍១។ * ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់២៧គ្រឿង ថវិកាចំនួន១០លានរៀល បាល់៤គ្រាប់ ទង់អនុស្សាវរីយ៍១។ * ចំណាត់ថ្នាក់លេខ១ ពាន១ មេដាយមាស២៧គ្រឿង ថវិកាចំនួន១៥លានរៀល បាល់៥គ្រាប់ ទង់អនុស្សាវរីយ៍១។ […]
ចូលឆ្នាំថ្មីភ្លាម អាវុធហត្ថខេត្ដកំពង់ស្ពឺ សហការជាមួយកម្លាំងអាវុធហត្ថស្រុក ធ្វើការបង្ក្រាប កន្លែងល្បែងជាលក្ខណៈទ្រង់ទ្រាយ មួយកន្លែងជាកាដូឆ្នាំថ្មី នេះជាគំរូល្អ សង្ឃឹមថា អនុវត្តច្បាប់ គ្រប់បណ្ដាខេត្ដរាជធានី ទូទាំងប្រទេសកម្ពុជា និងអនុវត្ដបានជាបន្តបន្ទាប់ ដូចខេត្ដកំពង់ស្ពឺ
– អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់ ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨នាក់ ( បុគ្គលិកស្រី១០នាក់ នឹងជនជាតិចិន០៣នាក់) ករណីល្បែងស៊ីសងខុសច្បាប់ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យរួមមាន៖ – ទី១.ឈ្មោះ Qiu Guang sheng ជនជាតិចិន(បុគ្គលិក)អាយុ២៦ឆ្នាំ – ទី២.ឈ្មោះLiu Li yan ជនជាតិចិន(បុគ្គលិក) អាយុ៥១ឆ្នាំ – ទី៣.ឈ្មោះ Huing xing Zhong ជនជាតិចិន(មេការ) អាយុ៥៥ឆ្នាំ – ទី៤.ឈ្មោះ ធឿន […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពភរិយានាយឧត្តមសេនីយ៍ ម៉ឹង សំផន
(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ភរិយារបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះមរណភាពលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីម។ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ចាត់ទុកមរណភាពរបស់លោកស្រី ជាការបាត់បង់ភរិយា ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី និងជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយ ជាទីស្រលាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក ដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុល លើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនាជារៀងរហូតមក ។ សូមជម្រាបថា លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង […]