ព័ត៌មានជាតិ

កិច្ចប្រជុំ សាមញ្ញ​លើក​ទី​៨ អាណិត្ត​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទិ​ត្យ វុទ្ធី អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ សាមញ្ញ​លើក​ទី​៨ អាណិត្ត​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេ​ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត លោក លោកស្រី​នាយក​ទីចាត់កា​រទាំង​០៥ និង​លោក​ប្រធាន​អង្គភាព​ទាំង​២ ចំណុះ​សាលាខេត្ត ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​សាលាខេត្ត (​សាលប្រជុំ យឹម សុខុម​)​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួម​មាន​៖
១. ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ០៧ របស់​ក្រុមប្រឹក្សា​ខេត្ត​។
២. ពិនិត្យ និង​អនុម័ត​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំ​ខែ ធ្នូ និង​ប្រចាំឆ្នាំ ២០២៤ របស់​រដ្ឋបាល​ខេត្ត​។​
៣. ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ឆ្នាំ ២០២៥-២០២៧​។​
៤. ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​ប្រតិទិន​ការងារ​សម្រាប់​ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ឆ្នាំ ២០២៦-២០២៨​។​
៥. ពិនិត្យ និង​អនុម័ត​តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ បុគ្គលិក នៃ​រដ្ឋបាល​ខេត្ត​សម្រាប់​ខែ ធ្នូ ឆ្នាំ ២០២៤​។​
៦. បញ្ហា​ផ្សេងៗ​

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍ ព្រម​ទាំង​លើក​ទិសដៅ​បន្ត ក្នុងការ​
​ជំរុញ​ការប្រមូល​សៀវភៅ​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ​ពី​ឃុំ​-​សង្កាត់ មក​សាលាក្រុង​-​ស្រុក​ទាំង​៩ -​ចុះ​បើក​ប្រអប់​សំបុត្រ​និង​បណ្តឹងតវ៉ា តាម​បណ្តារ​ឃុំ សង្កាត់ និង​ទីប្រជុំជន ក្នុង ក្រុង ស្រុក ទូទាំង​ខេត្ត -​ជំរុញ​ដំណើរការ​កសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត​ក្រុង ស្រុក ២០២៥-២០២៩ – បន្ត​ចុះ​តាមដាន​វឌ្ឍនៈភាព​ការសាងសង់​សំណង់​នានា​តាម​បណ្តា​ក្រុង ស្រុក ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ – បន្ត​ការចុះ​សម្របសម្រួល ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ដែល​នៅ​សេសសល់​ពី​ឆ្នាំ​ចាស់​
-​បន្ត​ជំរុញ​ការផ្តល់​សេវា​រដ្ឋបាល​ប្រកបដោយ ប្រសិទ្ធិ​ផល ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព ភាពជឿ​ទុកចិត្ត ឱ្យ​កាន់តែ​ល្អប្រសើរ​
– សហការ​ជាមួយ​មន្ទីរ​ជំនាញ​ក្នុង​ការពិនិត្យ​បច្ចេកទេស​លើ​សេវា​ដែល​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ទាន់ ពេលវេលា​កំណត់ និង​ចុះ​ពិនិត្យ​ដល់​ទីតាំង​ជាក់ស្តែង – អប់រំ​ផ្សព្វផ្សាយ​ការបង្ការ​ជំងឺឆ្លង និង​មិន​ឆ្លង​ដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ អុត​ស្វា ផ្តាសាយ​បក្សី ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម – បន្ត​ចុះ​ស្រាវជ្រាវ និង​ទប់ស្កាត់​ការកាប់​រាន ឈូសឆាយ ហ៊ុំព័ទ្ធ​ដី​ព្រៃឈើ​យក​ធ្វើជា​កម្មសិទ្ធិ និង​បង្ក្រាប បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​គ្រប់​ប្រភេទ – បន្ត​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់ ដើម្បី​ការពារ​ទប់ស្កាត់ បង្ក្រាប បទល្មើស​ធនធាន ធម្មជាតិ និង​កិច្ច​គាំពារ​បរិស្ថាន​ឱ្យបាន​- ត្រៀម​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការឆ្លើយតប និង​ដោះស្រាយ​ផលប៉ះពាល់​នានា​ដែល​បង្កឡើង ដោយ​គ្រោះមហន្តរាយ ពិសេស​គ្រោះមហន្តរាយ​ទឹកជំនន់​នៅក្នុង​រដូវវស្សា​ផងដែរ​។​

Leave a Reply

Your email address will not be published.