ព័ត៌មានជាតិ

ពាន់រង្វាន់ ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ រកឃើញ​ជើងឯក​លេខ​១ បាន​ទៅ​លើ​ក្រុម​បាល់ទាត់ របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ដោយ​យក​ឈ្នះ​ក្រុម​ជើង​ខ្លាំង​គ្រប់គ្រង​ជើងឯក​រហូត​២​ជំនាន់ លទ្ធផល​៣​ទល់​០ នៅ​កីឡដ្ឋាន​ខេ​ត​កំពង់ស្ពឺ​

(​កំពង់ស្ពឺ​)៖ ​ការប្រកួត​កីឡាបាល់ទាត់​មហាជន​ពានរង្វាន់​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ ឆ្នាំ​២០២៤ ដែល​មាន​រយៈ​៣​ខែ ដែល​មាន​ក្រុមបាល់ទាត់​មក​៣២​ក្រុម​ទូទាំង​ខេត្ត ត្រូវ​បាន​បិទ​បញ្ចប់​នា​ថ្ងៃអាទិត្យ ទី​៥ ខែ​មករា ឆ្នាំ​២០២៥ តាមរយៈ​ការប្រកួត​ផ្តាច់ព្រ័ត្រ​រវាង​ក្រុមបាល់ទាត់ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​ខ្លាំង​កំពង់ស្ពឺ​យូ​ណាយ​ធី​ត ជា​លទ្ធផល ក្រុម​បាល់ទាត់​ស្នងការ​នគរបាល​ខេត្ត​កំបង់​ស្ពឺ ឈ្នះ​៣​ទល់​០​។​

​ការប្រកួត​ពេញ​ម៉ោង​រវាង​ក្រុម​ជើងឯក​ដណ្តើម​ពានរង្វាន់​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ដែល​អញ្ជើញ​ទស្សនា​ដោយផ្ទាល់​លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ម្ចាស់​ពានរង្វាន់​គឺ​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ និង​មាន​មហាជន​ចូល​ទស្សនា​មនុស្ស​ប្រ​ម៉ាណ​ជិត​៣០០០​នាក់ នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​។​

​ការប្រកួត​កីឡាបាល់ទាត់​មហាជន​ពានរង្វាន់​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ឆ្នាំ​២០២៤ ​ម្ចាស់​ជ័យលាភី​បាល់ទាត់​មហាជន ពានរង្វាន់​ឆ្នាំ​២០២៤ ដែល​ត្រូវ​ទទួលបាន​មាន​៖
* ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធ​២៧​គ្រឿង ថវិកា​ចំនួន​៥​លាន​រៀល បាល់​៣​គ្រាប់ ទង់​អនុស្សាវរីយ៍​១​។​
* ចំណាត់ថ្នាក់​លេខ​២ មេដាយប្រាក់​២៧​គ្រឿង ថវិកា​ចំនួន​១០​លាន​រៀល បាល់​៤​គ្រាប់ ទង់​អនុស្សាវរីយ៍​១​។​
* ចំណាត់ថ្នាក់​លេខ​១ ពា​ន​១ មេដាយមាស​២៧​គ្រឿង ថវិកា​ចំនួន​១៥​លាន​រៀល បាល់​៥​គ្រាប់ ទង់​អនុស្សាវរីយ៍​១​។​
​ចំពោះ​ក្រុម​មិន​ទទួលបាន​ចំណាត់ថ្នាក់ ជ័យលាភី​ចំនួន​២៩​ក្រុម ក្នុង​មួយៗ​ក្រុម​ទទួលបាន ទង់​អនុស្សាវរីយ៍​១ និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​៕​

Leave a Reply

Your email address will not be published.