ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន ៖ ការសម្រេច​បើក​ការដ្ឋាន សាងសង់​ព្រែកជីក​ហ្វូណន​តេជោ នៅពេល​ណា​ ​ជា​សិទ្ធិផ្តាច់មុខ​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​

​យោង​ទៅតាម​ហ្វេ​សប៊ុក​ផេ​ខ (Facebook Page ) និង​តេ​លេក្រា​ម​ឆា​ណែ​ល (Telegram Channel) សម្តេច​តេជោ បានលើកឡើង​ដូចនេះ​ថា ប៉ុន្មាន​ថ្ងៃនេះ មាន​ការលើកឡើង​ថា ខ្ញុំ​សម្រេច​ឲ្យ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នៅ​ថ្ងៃ​១២ ​មិថុនា​ ២០២៤​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ សម្តេច​បាន​លើកឡើង​ដូចនេះ​ថា ៖ មិន​មាន​រឿង​បែបនេះ​ទាល់តែសោះ ។ ការសម្រេច​បើក​ការដ្ឋាន សាងសង់​នៅ​ពេល​ណា​វា​ជា​សិទ្ធ​ផ្តាច់មុខ​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​

​សម្តេច​បាន​បន្តទៀតថា ៖ មានតែ​ការបំភ្លឺ​តាម​បណ្តាញ​សង្គម​បែបនេះ​ទេ ទើប​ពន្លត់ភ្លើង​បាន​ឆាប់​ដោយ​មិន​ព្រួយ​អង្គុយ​បក់ផ្សែង ៕

Leave a Reply

Your email address will not be published.