ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុម​ក្មេង​ទំនើង​តែង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​០៧​នាក់​

(​ខេត្ត​បាត់ដំបង​) ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ប្រហែល ១១​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់ ក្រោយ​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំបិត​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ចំណុច​ក្រុមទី​១៣ ភូមិ​កសិកម្ម ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ខណៈពេល​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​ហូប​មី​នៅផ្ទះ​មិត្តភក្តិ ហើយ​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​។​

​លោក​វរសេនីយ៍ទោ ហៀ​ង ប៊ុន​ថា​អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​បាន​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៤​នេះ​ថា ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​និង​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់​។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន /​ទី​១​ឈ្មោះ សុខ សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​អ្នកបើក​ម៉ូតូ​) /​ទី​២.​ឈ្មោះ យួម ស៊ី​នី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកបើក​ម៉ូតូ​) /​ទី​៣.​ឈ្មោះ ណា​ង រ៉ាវុត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ (​អ្នកបើក​ម៉ូតូ​) /​ទី​៤.​ឈ្មោះ ផាន់ ដា​រា​៉ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​អ្នករួមដំណើរ​) /​ទី​៥.​ឈ្មោះ ឆេង ចាន់​រ័ត្ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​អ្នកជិះ​ម៉ូតូ​មើល​ភូមិសាស្ត្រ​) /​ទី​៦-​ឈ្មោៈ​ណុល បញ្ញា​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ /​ទី​៧-​ឈ្មោះ​លៀម ពិសី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។​

​ប្រភព​ខាងលើ​បានបញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បណ្តោៈអាសន្ន​នៅ​ក្នុង​អធិការដ្ឋាន​នគ​របាល​ស្រុក​ថ្មគោល​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​តាម​បទបញ្ជា​របស់​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​ខេត្ត​បាត់ដំបង​។​

 

 

Leave a Reply

Your email address will not be published.