ព័ត៌មានជាតិ

ក្រសួង​ព័ត៌មានរៀបចំ​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ក្រសួង​ព័ត៌មាន​បាននឹង​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ ដោយ​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

​អង្គសន្និបាត​រយៈពេល ២ ថ្ងៃនេះ​នឹង​មាន​ការធ្វើ​បទ​បង្ហាញ​ពី​ថ្នាក់ដឹកនាំ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះ​ក្រសួង​ព័ត៌មាន​រួម​មាន​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​, អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​, អគ្គនាយកដ្ឋាន​វិទ្យុជាតិ​, អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​កម្ពុជា ដើម្បី​ពិនិត្យ​និង​វាយតម្លៃ​លើ​សមិទ្ធផល​នានា ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​ចូលរួម​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​បទពិសោធ​ល្អៗ ដើម្បី​រិះរក​ដំណោះស្រាយ​សមស្រប ចំពោះ​បញ្ហា​ប្រឈម​នានា និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់​ការអនុវត្ត​បន្ត​សំដៅ​លើកកម្ពស់​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​នៅ​កម្ពុជា​ឱ្យ​កាន់ តែ​ប្រសើរឡើង​ថែមទៀត​ក្នុង​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​ ។

សូមបញ្ជាក់ថា សន្និបាត​នឹងត្រូវប្រារព្ធឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២២ និងបិទបញ្ចប់នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ ៕

Leave a Reply

Your email address will not be published.