ព័ត៌មានជាតិ

ឯកឧត្ដម នេត្រ ភ​ក្ត្រា បាន​ថ្លែង​អបអរសាទរ​ប្រកប​ដោយ​មោទកភាព និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជម្នះ​ដោយ​ទទួលបាន​អាសនៈ​ចំនួន ៥៥

ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដឹកនាំ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​គណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្ត​ក្រចេះ​បាន​ថ្លែង​អបអរសាទរ​ប្រកប​ដោយ​មោទកភាព និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជម្នះ​ដោយ​ទទួលបាន​អាសនៈ​ចំនួន ៥៥ ក្នុងនោះ​ភូមិភាគ​ទី​៨ ដែល​រួមមាន​ខេត្ត​ក្រចេះ កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង​បាន​ទទួល​អាសនៈ ៦ លើ ៦ និង​មាន​សំឡេងគាំទ្រ​មាន​ការកើនឡើង​ដែល​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។

​ការអបអរសាទរ​និង​គាំទ្រ​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ការដកពិសោធន៍​ការងារ​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​, ឯកឧត្តម វ៉ា ថន ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​ក្រចេះ អ្នកតំណាងរាស្ត្រ​មណ្ឌល​ក្រចេះ និង​សមាជិក​ព្រឹទ្ធ​សភា​ទើប​ជាប់ឆ្នោត ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​ក្រុមការងារ​គណបក្ស និង​គណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្ត ក្រុង​ស្រុក​ទាំង ៧ របស់​ខេត្ត​ក្រចេះ​។

​បន្ទាប់​ពី​អង្គប្រជុំ​បាន​ស្តាប់​របាយការណ៍​នៃ​ការចុះ​ធ្វើ​សកម្មភាព​នៅ​តាម​មូលដ្ឋាន​របស់​ក្រុមការងារ​គណបក្ស​ទាំង ៧ ក្រុង​ស្រុក​, ឯកឧត្តម វ៉ា ថន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ក្រចេះ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សមាជិក សមាជិកា​ក្រុម​ការងារ​ទាំងអស់​ដើម្បី​ដណ្តើម​ជ័យជម្នះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ ឯកឧត្តម វ៉ា ថន ក៏បាន​លើកឡើង​ពី​ចំណុច​ខ្លាំង​និង​ចំណុចខ្សោយ​របស់​ក្រុមការងារ​គណបក្ស និង​ការ​ដាក់​ចុះ​ទិសដៅ​ការងារ​បន្ត​ដើម្បី​ពង្រឹង​និង​ពង្រីក​ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

​ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​បំពេញការងារ​នៅ​មូលដ្ឋាន ប្រកបដោយ​ការទទួលខុសត្រូវ និង​សាមគ្គីភាព​ខ្ពស់​។ លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​នូវ​ឆន្ទៈ​ដ៏​ថ្លៃថ្លា និង​មោះមុត​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ក្នុង​ការថែរក្សា​សន្តិភាព និង​បន្ត​ជំរុញ​ការ អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ខ្លួន​។ ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ថ្លែង​ថ្លែងអំណរគុណ​ដល់​អង្គ​បោះឆ្នោត​ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​៕

Leave a Reply

Your email address will not be published.