ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ និង​សមុទ្រ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រតិបត្តិការ ស្ថិត​នៅ​បរិវេណ​វត្ត​ពាម​រាំង​ក្រោម ក្នុងភូមិ​ពាម​រាំង​ក្រោម ឃុំ​ពាម​រាំង ស្រុក​លើកដែក​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​-​បរិភោគ រួមមាន ៖ អង្ករ ១​តោន មី ២០​កេស​ធំ ត្រីខកំប៉ុង ២០​កេស ទឹកក្រូច ២០​កេស ទឹក​ផ្លែឈើ​គ្រប់មុខ ២០​កេស ទឹកបរិសុទ្ធ ៤០​កេស និង​ថវិកា ២​ម៉ឺន​ដុល្លារ ប្រគល់ជូន​ដល់​ទីបញ្ជាការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ព្រមទាំង​ឧបត្ថម្ភ​ដល់​កងកម្លាំង​ប្រតិបត្តិការ ចំនួន ២២០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ថវិកា ២០​ម៉ឺន​រៀល​៕

Leave a Reply

Your email address will not be published.