ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី នៃ​ព្រឹទ្ធសភា អញ្ជើញ​ធ្វើដំណើរ​ទៅ​កាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤​។

​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន ឯកឧត្តម តូ ឡឹម ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ទទួលមរណភាព​។

​ក្នុង​សារលិខិត​សម្តេច​តេជោ ហ៊ុន សែន គឺ​សម្ដេច​ពិតជា​មានក្តី​ក្រៀមក្រំ​យ៉ាងខ្លាំង នៅពេល​បាន​ទទួលដំណឹង​អំពី​មរណភាព​របស់​ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម​។​

​សម្តេច​បាន​ចាត់ទុកថា ការ​ទទួលមរណភាព​របស់ ឯកឧត្តម Nguyen Phu Trong គឺជា​ការ បាត់បង់​ដ៏​ធំធេង​មិន​ត្រឹមតែ ចំពោះ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប៉ុណ្ណោះ​ទេ តែ​ជា​ការបាត់បង់​ចំពោះ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ប្រជាជន​វៀតណាម​ទាំងមូល​។ សមិទ្ធផល​ដ៏​ឧត្តុងឧត្តម និង​ស្ថាដៃ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នឹង​ត្រូវ​បាន​ចងចាំ​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​វៀតណាម​គ្រប់ៗ​រូប​ជា​រៀងរហូត​។​

​ក្នុងឱកាស​ប្រក​ដោយ​ក្តី​សង្វេ​គនេះ តាង​នាម​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងមូល សម្តេច​សូម​ចូលរួម​រំលែក​នូវ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជា​មួយ​ប្រធានរដ្ឋសភា​វៀតណាម និង​ជា​ពិសេស​តាមរយៈ​ឯកឧត្តម​ប្រធានរដ្ឋសភា ជាមួយ​ក្រុម​គ្រួសារ​របស់​ឯកឧត្តម Ngyen Phu Trong ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។ សម្តេច​តេជោ ក៏​សូម​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ឯកឧត្តម Ngyen Phu Trong សូម​បាន​ដល់​សុគតិភព​កុំបី​ឃ្លៀង ឃ្លាត​ឡើយ​៕

Leave a Reply

Your email address will not be published.