ព័ត៌មានជាតិ

​កម្ពុជា​-​លុច​សំបួ បង្ហាញ​នូវ​សុទិដ្ឋិនិយម​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​

នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី​ត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ក្រៅប្រទេស និង​ជា​រដ្ឋមន្ត្រី​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​សកម្មភាព​មនុស្សធម៌ នៃ​ប្រទេស​លុច​សំបួ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

​ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​ក្ដី​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​បាន​លើកឡើង​ពី​ទំនាក់ទំនង​ការទូត​កន្លងមក រវាង​កម្ពុជា​-​លុច​សំបួ ដោយ​សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្ដានុពល​ច្រើន​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​លុច​សំបួ​។ ក្នុងន័យនេះ ប្រទេស​ទាំង​ពីរ គប្បី​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ពិនិត្យ និង​កំណត់​អំពី​វិស័យ​សក្តានុពល នៃ​កិច្ចសហប្រតិបត្តិការ​។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​សម្តេច​បវរ​ធិបតី​អំពី​បំណង​របស់​លុច​សំបួ ក្នុង​ការជ្រើសរើស​ប្រទេស​មួយចំនួន រួម​ទាំង​កម្ពុជា ជា​ប្រទេស​ដៃគូ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់ៗ ដូចជា វិស័យ​សុខាភិបាល និង វិស័យ​អប់រំ ជាដើម​។

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ក្នុង​វិស័យ​ទេសចរណ៍​, វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​, បច្ចេកវិទ្យា​ឌីជីថល និង​ការ​បោសសម្អាត​មីន​។​

Leave a Reply

Your email address will not be published.