ព័ត៌មានជាតិ

​ឯកឧត្តម ស សុខា អញ្ជើញ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ខួប​គម្រប់ ១២​ឆ្នាំ​

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៤ នេះ ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ដឹកនាំ​គណៈប្រតិភូ ស​.​ស​.​យ​.​ក​. គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ថ្វាយ​កម្រងផ្កា ក្នុង​ទិវា​ប្រារព្ធ​ព្រះរាជ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ខួប​គម្រប់ ១២​ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃ​ការយាង​សោយ​ព្រះ​ទិវង្គត​របស់​ព្រះករុណា​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នៅ​មណ្ឌប​ព្រះ​បរម​រូប វិមានឯករាជ្យ រាជធានី​ភ្នំពេញ​។​

Leave a Reply

Your email address will not be published.