ព័ត៌មានជាតិ

កងកម្លាំង​ជួរ​មុខ​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ទទួលបាន​អាវ​ភ្លៀង​ដែល​ជា​អំណោយ​យ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​

​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គីម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី តំណាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បន្ត​នាំ​យក​អាវ​ភ្លៀង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្តល់ជូន​កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ទិស​ទី​១ និង​ទិស​ទី​២ យោធភូមិភាគ​ទី​៥ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​។​

​នេះ​ជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ជាប់​ជា​ប្រចាំ​របស់ សម្ដេច​តេជោ និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវ​បណ្ឌិត ចំពោះ​កងកម្លាំង​ជួរ​មុខ​នៅ​តាម​បណ្ដោយ​ព្រំដែន ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ និង​ប្រជាជន ។​

​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគិតគូរ​យកចិត្តទុកដាក់​គ្រប់បែបយ៉ាង ពី​សំណាក់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រម​ទាំង​សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​កំពុង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន និង​សូម​បួងសួង​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក​ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ជួយ​បីបាច់​ថែរក្សា​សម្តេច បុត្រា បុត្រី និង​ចៅៗ ជួបប្រទះ​តែ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណ​: សុខ​: និង​ពល​: កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

Leave a Reply

Your email address will not be published.