ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម គង់ អ៊ុល​

នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​ម​មន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម គង់ អ៊ុល ទីប្រឹក្សាបច្ចេកទេស នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវជា​ឪពុកក្មេក​របស់​ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៅ​គេហដ្ឋាន ក្នុង​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​យើងខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ដឹកនាំ​ដួង​វិញ្ញាណក្ខន្ធ​របស់​ឯកឧត្តម គង់ អ៊ុល បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Leave a Reply

Your email address will not be published.