ព័ត៌មានជាតិ

កម្ម​សិទ្ធ​ករ​ចំនួន​១.១២៥​នាក់ ស្មើ​និង​៦៧៥​ក្បាល​ដី​នៅក្នុង​ស្រុក​ភ្នំស្រួច ទទួល​បាន​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិឆ្ឆ័យ​ប្លង់រឹង​ស្របច្បាប់​

​ខេត្ត​កំពង់ស្ពឺ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ឆ្នូ ឆ្នាំ​២០២៤ លោក ស្រី​ឡាវ ស៊ី​ថុល​អភិបាលរង ហើយ​គណៈ​អភិបាលស្រុក​ភ្នំស្រួច​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការបិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​រៀបចំ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ស្ថិត​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក តំណាង​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត តំណាង​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​លោក តំណាង​ការិយាល័យ រៀបចំ​ដែនដី​សំណង់​និង​ភូមិបាល រៀបចំ​ដែ​ដី​និង​សំណង់ ក្រុង ព្រមទាំង​មន្ត្រី ការិយាល័យ​ជុំវិញ​ស្រុក កងកម្លាំង​ទាំង​បី​អជ្ញាធរ​ពាក់ព័ន្ធ គណៈកម្មការ​រដ្ឋបាល ប្រជាពលរដ្ឋ​និង​ព្រឹទ្ធាចារ្យ​សរុប​ប្រមាណ​ជាង​២០០​នាក់​។​

​លោក ម៉ី សំអឿន អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគររូបនីយកម្ម​ស្រុក​ភ្នំស្រួច បានបញ្ជាក់​ថា​ថ្ងៃនេះ​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​បិទ ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​ការវិនិច្ឆ័យ​នៅ យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច​មាន​ចំនួន​២​ភូមិ រួម​មាន​ក្បាលដី​ចំនួន​សរុប​១ ១២៥​។​

​លោក​បាន​ថ្លែងថា​÷​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​អនុវត្ត​តាម​នីតិវិធី​ដែល​បាន​កំណត់ ដោយ​ច្បាប់ និង​បច្ចេកវិទ្យា​ទំនើប​មាន​តម្លាភាព និង​ការទទួលខុសត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​កំពុង​អនុវត្ត​និង​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី នេះ​ជា​ការ​សមស្រប​បំផុត​ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​លើកស្ទួយ​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ផង គឺ រដ្ឋ​គ្រប់គ្រង​ដីធ្លី​បាន​ទាំង​ដី​រដ្ឋ និង​ដីឯកជន ដែល​ធ្វើ​ឱ្យ​រដ្ឋ​មាន​ការងាយស្រួល​ក្នុង​ការរៀបចំ​ដែនដី​រដ្ឋបាល​ដីធ្លី ការបែងចែក​ដី និង​កាត់បន្ថយ​ទំនាស់​ដីធ្លី ធានា​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​បម្រើ​ដល់​ការវិនិយោគ​ទទួលបាន​នូវ​សិទ្ធិ​ស្រប​ច្បាប់ ក្លាយ​ជា​ម្ចាស់​ដី​ពិតប្រាកដ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់ និង​ធានា​ដោយ​រដ្ឋ ដែល​អាច​ធ្វើ​ការបង្ករ​បង្កើន​ផល ឬ​ប្រកបមុខរបរ​ផ្សេងៗ​ទៀត​លើ​ដីធ្លី​របស់​ខ្លួន​ដោយ​គ្មាន​ការព្រួយបារម្ភ អាច​ប្រើប្រាស់​ប័ណ្ណកម្មសិទ្ធិ ដើម្បី​ផលប្រយោជន៍​ផ្សេងៗ​ក្នុង​ការប្រកប​មុខរប​រ និង​អាជីវកម្ម​។

​បង​ឱកាស​នេះ​ផងដែរ លោកស្រី ឡាវ ស៊ី​ថុល លើកឡើង​ថា​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ក្បាល​ដី​មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ក្បាល​ដី​របស់​ខ្លួន​រយៈពេល​១៥​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​៦ ខែ​ឆ្នូ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​ឆ្នូ ឆ្នាំ ២០២៤ ដើម្បី​ធានាបាន​នូវ​ភាព​សុ​ក្រឹត្យ​ត្រឹមត្រូវ​ទាំង​លក្ខណៈ​បច្ចេកទេស និង​លក្ខណៈ​ច្បាប់ ក្នុង​កំឡុងពេល​នៃ​ការបិទ​ផ្សាយ​នេះ ម្ចាស់​ដី អ្នក​កាន់កាប់​ដី និង​អ្នកពាក់ព័ន្ធ​អាច​ធ្វើ​ការកែ​តំរូវ ឬ​ដាក់​ពាក្យបណ្តឹង​ជំទាស់​តវ៉ា​បាន ប្រសិន​បើ​ពិនិត្យ​ទៅ​ឃើញ​ថា មាន​កំហុសឆ្គង​ដោយ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ ឬ​ជំទាស់​ចូល​មក​គណៈកម្មកា​រ​រដ្ឋបាល មន្ត្រី​ដែល​ប្រចាំការ​នៅ​កន្លែង​បិទ​ផ្សាយ តាមរយ​:​អាជ្ញាធរ​ភូមិ ឃុំ ហើយ​ត្រូវបាន​ធ្វើ​ការសម្របសម្រួល​តាម​ការព្រម ព្រៀង​ដោយ​គណៈកម្មការ​រដ្ឋបាល​រៀង រាល់​ម៉ោង​ធ្វើការ​៕

 

Leave a Reply

Your email address will not be published.