ព័ត៌មានជាតិ

​ចូលឆ្នាំថ្មី​ភ្លាម អាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក ធ្វើការ​បង្ក្រាប កន្លែង​ល្បែង​ជា​លក្ខណៈ​ទ្រង់ទ្រាយ មួយ​កន្លែង​ជា​កាដូ​ឆ្នាំ​ថ្មី នេះ​ជា​គំរូ​ល្អ សង្ឃឹមថា អនុវត្ត​ច្បាប់ គ្រប់​បណ្ដា​ខេត្ដ​រាជ​ធានី ទូទាំង​ប្រទេស​កម្ពុជា និង​អនុវត្ដ​បាន​ជា​បន្តបន្ទាប់ ដូច​ខេត្ដ​កំពង់ស្ពឺ​

– អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ ១៨​នាក់ ករណី​ល្បែងស៊ីសង​ខុសច្បាប់​

​ខេត្ត​កំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២៥​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៨​នាក់ ( បុគ្គលិក​ស្រី​១០​នាក់ នឹង​ជនជាតិ​ចិន​០៣​នាក់​)
ករណី​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

​ជនសង្ស័យ​រួមមាន​៖
– ទី​១.​ឈ្មោះ Qiu Guang sheng ជនជាតិ​ចិន​(​បុគ្គលិក​)​អាយុ​២៦​ឆ្នាំ​
– ទី​២.​ឈ្មោះ​Liu Li yan ជនជាតិ​ចិន​(​បុគ្គលិក​) អាយុ​៥១​ឆ្នាំ​
– ទី​៣.​ឈ្មោះ Huing xing Zhong ជនជាតិ​ចិន​(​មេការ​) អាយុ​៥៥​ឆ្នាំ​
– ទី​៤.​ឈ្មោះ ធឿន ចាន់ថា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ បុគ្គលិក​
– ទី​៥.​ឈ្មោះ សុំ ស្រី​ណុ​ច ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ បុគ្គលិក
– ទី​៦.​ឈ្មោះ ឃឹម ម៉ូ លីកា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ បុគ្គលិក​
– ទី​៧.​ឈ្មោះ គឹ​ន ចាន់​នឿន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខ​របប បុគ្គលិក​
– ទី​៨.​ឈ្មោះ​ក្រូច ចំរើន ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​
– ទី​៩.​ឈ្មោះ ស៊ា គន្ធា ភេទ​ស្រី អាយុ​២៤​ឆ្នាំ​
– ទី​១០.​ឈ្មោះ ខ្លេង ស្រី​ស ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ បុគ្គលិក​
– ទី​១១.​ឈ្មោះ វណ្ណ សុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ បុគ្គលិក​
– ទី​១២.​ឈ្មោះ សុខ ភក្ដី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ បុគ្គលិក​
– ទី​១៣. ឈ្មោះ ម៉ៅ គឹមហុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​
– ទី​១៤.​ឈ្មោះ សោម ទិ​ត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​
– ១៥.​ឈ្មោះ វ៉ន ចាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​
– ទី​១៦.​ឈ្មោះ សុខ ស្រីល័​ណ្ខ ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​
– ទី​១៧.​ឈ្មោះ យ​ន លី​ផេង ភេទ​ស្រី អាយុ ២៥​ឆ្នាំ
– ទី​១៨.​ឈ្មោះ ប្រុស រស្មី ភេទ​ស្រី អាយុ​២៥​ឆ្នាំ​។​

​ចាប់​យក​វត្ថុតាង​បាន​រួម​មាន​៖​ទូរស័ព្ទ​ចំនួន​១៦​គ្រឿង​,​លិខិតឆ្លងដែន​ចំនួន​២,​តុ​លេងបៀ​ចំនួន​៧​និង តុ​ហ្គេម​ត្រី ចំនួន​២,​កៅអី​ចំនួន​២៥,​ឡាន​ចំនួន​០១​គ្រឿង​,​សម្ភា​រះ​លេងបៀ​និង​កាក់​មួយចំនួន នឹង​លោហៈធាតុ​ពណ៌​លឿង​(​ខ្សែក​) ចំនួន ០១​ខ្សែ ។​

​បច្ចុប្បន្ន​៖​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដើម្បី​បន្ត​នីតិវិធី​៕​

Leave a Reply

Your email address will not be published.