ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា ចុះ​សាកសួរ​សុខទុក្ខ​មន្ត្រី​សុខាភិបាល និង​ពិនិត្យ​ការផ្តល់សេវា​សាធារណៈ​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្នួល និង​មន្ទីរពេទ្យ​បង្អែក​ស្នួល

ខេត្ត​ក្រចេះ ៖ នា​ព្រឹក​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៥ នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ចុះ​សាកសួរ​សុខទុក្ខ​មន្ត្រី​សុខាភិបាល និង​ពិនិត្យ​ការផ្តល់សេវា​សាធារណៈ​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្នួល និង​មន្ទីរពេទ្យ​បង្អែក​ស្នួល ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ។

​ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ស្រុក​ស្នួល មន្ត្រី​សុខាភិបាល​ទាំងអស់​ចំពោះ​ការបំពេញ​កិច្ចការ​ដោយ​ការទទួលខុសត្រូវ ក្នុង​វប្បធម៌​សេវា​សាធារណៈ​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក និង​មណ្ឌល​សុខ​សភាព​ស្នួល​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​ជូន​ដល់​បង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ស្នួល និង​មក​ពី​តំបន់​ផ្សេងៗ​ទៀត និង​សូម​កោតសរសើរ​ចំពោះ​ការរីកចម្រើន​នៃ​វិស័យ​សុខាភិបាល​ក្នុង​មូលដ្ឋាន​ដូចជា​ការផ្តល់​សេវា​ពិនិត្យ ពិគ្រោះ ការ​សម្រាលកូន ការលើកកម្ពស់​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ នៃ​ការផ្តល់​សេវា ពិនិត្យ​ព្យាបាល​តាំង​ពី​មណ្ឌល​សុខភាព រហូត​ដល់​មន្ទីរពេទ្យ​បង្អែក​។​

​សមិទ្ធផល​ទាំងអស់នេះ​, ត្រូវបាន​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា មិន​អាច​កាត់ផ្តាច់​បាន​ពី​ការលះបង់​របស់​ថ្នាក់​នាំ ជាពិសេស​ការដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​ច្បាស់លាស់​របស់​សម្ដេច​តេជោ​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​បន្ត​ថែរក្សា​ដោយ​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត ដោយ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដែល​ក្នុងនោះ​ជ្រុង​ទី​១ នៃ​បញ្ច​កោ​ណ ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ឱ្យមាន​គុណភាព​ខ្ពស់ និង​សុខភាព​ល្អ ដែល​ជា​គន្លឹះ​សំខាន់​បំផុត​នៃ​កំណើនសេដ្ឋកិច្ច ប្រកប​ដោយ​បរិ​យាប​ន្ន និង​ភាព​ធន់​។​

Leave a Reply

Your email address will not be published.