ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចុ​មមិច​ម៉ា​ទេបួន​ទូ​រកុង​ទីន័រ​ស្វាយរៀង​នោះ​មិនដឹងមិ​ច​ផង មក​ចេញ​នេះ​ទៀត​ហើយ​ចប់​ហើយ ចប់​ហើយ​ជាតិ​នេះ​ដឹង​តែ​…​ឃាត់​រថយន្ត​០២​គ្រឿង​ដឹក​ប្រហិត​ចម្រុះ​ខូច​គុណភាព​ជាង​០២​តោន​ដែល​នាំ​ចេញ​ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា

​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង : នៅ​ថ្ងៃ ពុធ​០៦​រោច​ខែ​បុស្ស​ឆ្នាំថោះ​បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣១​ខែ​មករា​ឆ្នាំ​២០២៤ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កំរៀង បាន​ឃាត់​រថយន្ត​០២​គ្រឿង ដឹក​ប្រហិត​ចម្រុះ​ខូច​គុណភាព​ជាង​០២​តោន​ដែល​នាំ​ចេញ​ពី​ប្រទេស​ថៃ មកកាន់​ប្រទេស​កម្ពុជា បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​

ការ​ព្រឹត្តិការណ៍ ស្ថិត​នៅ​ចំណុច​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ស្ថិតក្នុង​ភូមិ​កំប្រង ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង នា​វេលា​ម៉ោង​ប្រមាណ ២៣​និង​២០​នាទី ថ្ងៃទី​៣១​ខែ​មករា​ឆ្នាំ​២០២៤ នគរបាល​ស្រុក​កំរៀង លោក​វរសេនីយ៍ទោ វេ គឹម​ចត់ អធិការនគរបាល​ស្រុក បាន​ដឹកនាំ កម្លាំង​ផ្នែក​ជំនាញ កម្លាំង​អន្តរាគមន៍​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃាត់​រថយន្ត​ចំនួន​០២​គ្រឿង
១.-​រថយន្ត​ម៉ាក​ហាម​មឺ​(Hummer)​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BX6472 បើកបរ​ដោយ​ឈ្មោះ​ពេជ្រ ចន្ធី​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយប៉ោ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មុខរបរ​លក់ដូរ​(​អ្នកបើកបរ​)​។​
២- រថយន្ត​ម៉ាក​រី​វូ (TOYOTA Revo)​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ6336​បើកបរ​ដោយ​ឈ្មោះ​ពេជ្រ ពិសី​ភេទ​ប្រុស​អាយុ​១៩​ឆ្មាំ​រស់នៅ​ភូមិ​ស្វាយប៉ោ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​មុខរបរ​សិស្ស​(​អ្នកបើកបរ​)
៣/​ឈ្មោះ​ទី សុខ​ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ​រស់នៅ​ភូមិ​គោ​កវែង ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្ត​កំពត​(​ព្រូរ​រថយន្ត​)
​យើង​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​ទាំង​ពីរ​គ្រឿង​ឃើញ​មាន​ប្រហិត​ចំរុះ​ខូចគុណភាព​ប្រហែល​២​តោន​។​

​ករណី​នេះ​ផ្នែក​ជំនាញ បាន​ធ្វើការ​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ចាត់ការ​តាម​នីតិ​វិធ​បន្ត​។​

Leave a Reply

Your email address will not be published.