ព័ត៌មានជាតិ

រថយន្ដ​ដឹកឈើ​មួយគ្រឿង ដឹកឈើ​ពេញ​រថយន្ដ ខូច​នៅលើ​ផ្លូវជាតិ លេខ​៤ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ដ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង ធ្វើការ​ចាប់​បង្ក្រាប បញ្ជូន​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​

​ខេត្ដ​កំពង់ស្ពឺ​÷​នៅវេលា​ម៉ោង​០៤,១៥​នាទី​ទាបភ្លឹ ថ្ងៃទី​១៣​ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ កម្លាំង​មន្ទីរ​ស្រាវជ្រាវ​ពី័ត៌​សន្តិសុខ កងរាជអាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ ដឹកនាំ​ដោយ លោក នាង ក្វា​យ មេបញ្ជាកា​រង​ខេត្ដ ក្រោម​ការចង្អុលបង្ហាញ ពី​លោក ឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ដ​ខេត្ដ​ស្ពឺ​។

​បានធ្វើការ​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ដ សហការ​ជាមួយ​កម្លាំង មូលដ្ឋាន​កង​រាជ​អាវុធ​ហត្ដ​ស្រុក​សំរោង​ទង ច​ល្បាត​ក្នុង​ភូមិសាស្ត្រ​ខេត្ដ បាន​ជួប​ប្រទះ​ឃើញ រថយន្ដ​ដឹកឈើ​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ (​កែឆ្នៃ​) ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B 7297 នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩,៤០ ជិត​ស្ពាន​អាកាស​ផ្លូវ​ល្បឿន​លឿន ស្ថិតក្នុង​ភូមិ​វល្លិ៍​ស ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ខូច​នៅលើ​ផ្លូវ ដឹកឈើ​ពេញ​រថយន្ដ ប្រភេទ​ឈើ​ឈ្លី​ច លាំ​ជ្រុង និង​ម៉ៃ​តាប់ ក៏​បាន​ធ្វើការ​ចាប់​បង្ក្រាប បញ្ជូន​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រឹម​អូស​យកទៅ ធ្វើការ​វ៉ា​ស់វែង ឃើញ​មាន​ឈើរុប ចំនួន​២៧​ដុំ ស្មើ​៧,៨១៨​ម៉ែត្រ​គីប​។​

​បច្ចុប្បន្ន​រថយន្ត​និង​វត្ថុតាង រថយន្ដ​ដឹកឈើ និង​ឈើ ត្រូវបាន​ប្រគល់​ជូន​ជំនាញ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ដើម្បី​បន្ត​ធ្វើការ​តា​មតិ​វិធី​។​ដោយ ផល ផាន់​នី ថ្ងៃទី​13/02/2024

 

Leave a Reply

Your email address will not be published.