ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជំរុញ​ឱ្យ​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​

(​កំពង់ចាម​) ៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គណៈកម្មាធិការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​បង្កើន​ការទប់ស្កាត់​ការនេសាទ​ខុសច្បាប់ ជាពិសេស​ក្នុង​រដូវ​បិទ​នេសាទ​ដែល​ត្រី​កំពុង​ពង​កូន ព្រមទាំង​ចាត់វិធានកា​រណ៍​ម៉ឺងម៉ាត់​ចំពោះ​ការផលិត និង​ការ​ចែកចាយ និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​មាន​លក្ខណៈ​បំផ្លិចបំផ្លាញ​ខ្លាំង ដូច​ជា​ឧបករណ៍​ឆក់ និង​ស្បៃ​មុង ជាដើម​។​

​ទន្ទឹមនេះ សម្ដេច​ធិបតី បាន​ណែនាំ​ឱ្យ​បង្កើន​ការផ្សព្វផ្សាយ​អប់រំ និង​ជំរុញ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​ការអភិរក្ស និង​ការធានា​និរន្តរភាព​ធនធាន​ជលផល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​ផង​ដែរ​។​

​សម្តេច​ធិបតី បាន​ថ្លែង​ដូចនេះ នៅ​ថ្ងៃ​ទី ៧ ខែ​កក្ត​ដា ឆ្នាំ​២០២៤ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ទិវា​មច្ឆា​ជាតិ នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​៕

 

 

 

Leave a Reply

Your email address will not be published.