ព័ត៌មានជាតិ

សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ យោធភូមិភាគ​ទី​៣

​កំពង់ស្ពឺ ៖ នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គឹម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ទៅ​ប្រគល់ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ យោធភូមិភាគ​ទី​៣ កងទ័ពជើងគោក នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ តាមរយ​:​ឧត្ដមសេនីយ៍ទោ ម៉ាន ម៉ាច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ។

​នេះ​ជា​ទឹកចិត្ត និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ជាប់​ជា​ប្រចាំ​របស់ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត សម្រាប់​កងកម្លាំង​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​មូលដ្ឋាន​របស់​ខ្លួន ទាំង​លើ​សុខទុក្ខ ជីវភាព និង​ស្ថិរភាព​នៃ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​អង្គភាព ក៏ដូចជា​ជួយ​សមាគម​អតីតយុទ្ធជន ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​អ្នក​ទទួល​រង​គ្រោះ​មហន្ដរាយ​ផ្សេងៗ ។

Leave a Reply

Your email address will not be published.