ព័ត៌មានជាតិ

អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៦ «​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» (២​ធ្នូ ១៩៧៨ – ២​ធ្នូ ២០២៤) 

​កំពង់ស្ពឺ​÷ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ប្រធាន​គណៈកម្មាធិការ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត ឯកឧត្តម យឹម សុខុម អនុប្រធាន​គណៈកម្មាធិកា​រ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៤៦ ទិវា​កំណើត រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​(២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤) ថ្ងៃ​សៅរ៍ ៧​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ នៅ​បណ្ណាល័យ​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី ៧ ខែ​ឆ្នូ ឆ្នាំ​២០២៤​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ប្រធាន​គណៈកម្មាធិការ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត បាន​អាន​÷ សារលិខិត​របស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។ ហើយ​ឯកឧត្តម​បណ្ឌិត​មានប្រសាសន៍ នៅ​ក្នុង​ទិវា​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើក​ទី​៤៦​នោះ​ថា ឯកឧត្តម ជា​យុវជន​សម័យ​នោះ បាន​ហែល​ឆ្លង​ការលំបាក​ជាច្រើន រួម​ទាំង​ការឆ្លងកាត់​ការទម្លាក់​គ្រាប់បែក​ពី​អាកាស គ្រាប់​រថក្រោះ និង​គ្រាប់ បែក​គ្រប់​ធុន​ពោលគឺ​យុវជន​សម័យ​នោះ ត្រូវ​ផ្សងគ្រោះថ្នាក់​ដល់​អាយុជីវិត​គ្រប់​វិនាទី​។ ក្រុម​គ្រួសារ​ត្រូវ​បាន​និរាស្ត​ព្រាត់ប្រាស់​ដោយ​ការកាប់ស​ម្លាប់​ទាំង​គ្មាន​កំហុស ហើយ បង្ខំ​ឱ្យ​ធ្វើការ​លើស​កម្លាំង ឱ្យ​ហូប​មិន​ឆ្អែត ឈឺ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល​។​ក្រោម​ការ​តាំងចិត្ត និង​មាន​ឆន្ទៈ​ខ្ពស់បំផុត ដើម្បី​ប្រជាជន​និង​ប្រទេសជាតិ បាន​ធ្វើឱ្យ​មាន​ការតស៊ូ​ប្រមូល​កម្លាំង​មហាជន ហើយ​ឈានដល់​ការចាប់ផ្តើម​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​នៅ​ថ្ងៃ​ទី​២​ធ្នូ ឆ្នាំ​១៩៧៨ និង​បាន​រំដោះ​នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ក៏បាន​រំឭក​ដោយ​គូសបញ្ជាក់​បន្ថែមថា ជា​ការពិត កម្ពុជា​ពិតជា​ត្រូវការ​សន្តិភាព ហើយ​ការថែរក្សា​សន្តិភាព​គឺជា​កាតព្វកិច្ច​នៃ​ប្រជា​ពលរដ្ឋ​គ្រប់រូប ពិសេស​គឺ​យុវជន​កម្ពុជា​ទាំងមូល​ត្រូវ​បន្ត​ការការពារ​នូវ​រាល់​សមិទ្ធិផល និង​ស្នាដៃ​ធំៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​អតីត និង​បច្ចុប្បន្ន នឹង​ត្រូវ​បន្ត​រួមគ្នា​ក្នុង​ការអភិវឌ្ឍន៍​សមិទ្ធិ​ផល​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​យើង​ទាំងមូល​។​

​យុវជន​តំណាង​អង្គនិ​ទ្ទិញ​ក៏​បាន​ធ្វើ​ការចំណាប់​អារម្មណ៍​ថា​÷ យើងខ្ញុំ​ទាំងអស់គ្នា​ចងចាំ​ជានិច្ច​នូវ​គុណ​បំណាច់​របស់ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បច្ចុប្បន្ន មានឈ្មោះ​ថា «​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា ចក្រី ហេង សំរិន​, សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម​, សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃទៀត គឺជា​បុព្វការី​ដ៏​មានគុណ​បំផុត​របស់​យើងខ្ញុំ ព្រោះថា​រណសិរ្ស​នេះហើយ ដែល​នាំមក​នូវ​មហា​ជ័យជម្នះ ៧​មករា ដែល​បាន​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ឱ្យ​រួចផុត​ពី​សេចក្តីស្លាប់ និង បាន​រស់នៅ​ក្នុង​កិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរ​សប្បាយ និង​សិទ្ធិ​សេរីភាព​យ៉ាង​ទូលំ ទូលាយ ប្រកបដោយ​សេចក្តីសង្ឃឹម និង​ភាព​ញញឹម​ស្រស់ស្រាយ​គ្រប់ពេល និង​គ្រប់​ទីកន្លែង​។ យើងខ្ញុំ​សូម ចាត់ទុក​អគ្គ​ស្ថាបនិក​អង្គការ​រណសិរ្ស​នេះ ជា​អ្នកមានគុណ ជា​វីរជន​អ្នកស្នេហាជាតិ​យ៉ាង​ពិតប្រាកដ ព្រោះថា មានតែ​អគ្គ​ស្ថាបនិក និង​អង្គការ​រណសិរ្ស នេះ​តែ​មួយគត់ ដែល​បាន​ក្រោកឈរ ពី​ក្នុង​ស្ថានភាព​ដ៏​លំបាក លំបិន​បំផុត ប្រមូលផ្តុំ​កម្លាំង​សាមគ្គី​គ្រប់ទិសទី ដឹកនាំ​ការតស៊ូ​រំដោះជាតិ មាតុភូមិ និង​ប្រជាជន​ឱ្យបាន​រស់ រាន​មានជីវិត រួចផុត​ពី​គ្រោះមហន្តរាយ​ប្រល័យ​ពូជសាសន៍ និង​ជា​ស្នូល​ដឹកនាំ​ក្នុង​ការការពារ ស្តារ កសាង មាតុភូមិ​ពី​គំនរ​ផេះផង់​ជា​ជំហានៗ ឆ្ពោះ​មកកាន់​ភាពសម្បូររុងរឿង សុខដុមរមនា នាពេលនេះ និង​ទៅ​អនាគត​។​

​នឹកឃើញ​ការដែល​រួចផុត​ពី​សេចក្តីស្លាប់ និង​បាន រស់រានមានជីវិត ក្នុង​ភាព​សម្បូរ​សប្បាយ មាន​សិទ្ធិ​សេរីភាព​គ្រប់បែបយ៉ាង យើងខ្ញុំ​នឹកឃើញ​ភ្លាម​ដល់​អ្នក មាន​គុណ ដែល​បាន​សង្គ្រោះ​ជីវិត ស្រប​នឹង​សុភាសិត «​បាន​ហូប​ទឹក មិន​ភ្លេច​ប្រភពទឹក​» ។ ថ្ងៃ​២​ធ្នូ គឺជា​ទិវា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​យើង​។ យើងខ្ញុំ និង​កូនចៅ​ជំនាន់​ក្រោយ​យល់​ច្បាស់​ថា​
​បើ​គ្មាន​ថ្ងៃ​២​ធ្នូ និង​ថ្ងៃ​ជ័យជម្នះ​៧​មករា​ទេ យើង​គ្មាន​អ្វីៗ​ទាំងអស់​ដូច​សព្វថ្ងៃនេះ​ទេ​។ នេះ​ជា​សច្ចធម៌​ប្រវត្តិ សាស្ត្រ ដែល​មិន​អាច​បុគ្គល​ណា​បដិសេធ​បានឡើយ​។ ខួប​អនុស្សាវរីយ៍ លើក​ទី​៤៦ នៃ « ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» នៅ​ឆ្នាំ​នេះ ប្រារព្ធ​ឡើង​ក្នុង​សភាពការណ៍​ស្របពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​ធំៗ​ថ្មី​ជា ច្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បន្ត​អភិវឌ្ឍ​ប្រទេសជាតិ​ឈាន​ទៅ​មុខ ប្រកប​ដោយ​ភាពជឿជាក់​ខ្ពស់ លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍ ជាមួយ​ការ​លេច​ត្រដែត​ឡើង​នូវ​កិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​ដើម្បី​ជា​សក្ខីភាព​នៃ​ការដឹងគុណ​ចំពោះ​បុព្វ​ការី និង​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា យើងខ្ញុំ សូម​ធ្វើ​សច្ចា និង​ប្តេជ្ញាចិត្ត​ដូចតទៅ​៖

១- ប្តេជ្ញា ចងចាំ​ជានិច្ច ដោយ​ចាត់ទុក រណសិរ្ស​២​ធ្នូ គឺជា​បុព្វការី​ដ៏​មានគុណ​បំផុត​របស់ យើង​ទាំង អស់​គ្នា​។​

២- ប្តេជ្ញា រួមរស់​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ បាល និង​រណសិរ្ស ដើម្បី​បន្ត​ថែរក្សា ការពារ​សុខសន្តិភាព និង​ការ​អ​ភិ វឌ្ឍន៍ របស់​សង្គមជាតិ​។​

៣- ប្តេជ្ញា រក្សា​ឧត្តមគតិ​ស្នេហា​ជាតិ និង​ការបង្រួបបង្រួម​ជាតិ​របស់​អគ្គ​ស្ថាបនិក​រណសិរ្ស​២​ធ្នូ​។​

៤- ប្តេជ្ញា ជំរុញ​បង្កើន​សមាជិក សមាជិកា​រណសិរ្ស និង​បំផុស​ចលនា​មហាជន​ឱ្យ​គាំទ្រ​រាជ​រដ្ឋា ភិ​បាល​។​

៥- ប្តេជ្ញា លើកកម្ពស់​ស្មារតី​ថែរក្សា​សុខសន្តិភាព សាមគ្គីភាព ប្រកាន់ខ្ជាប់​ប្រពៃណី​ស្នេហា​ជាតិ ផ្សាភ្ជាប់​ជាមួយ​ប្រជាជន បម្រើ​ប្រជាជន​ឱ្យ​អស់​កំលាំងកាយ​ចិត្ត​។​

៦- ប្តេជ្ញា បំផុស​ចលនា​សមាជិក សមាជិកា​រណសិរ្ស ទប់ស្កាត់​ឱ្យបាន​ដាច់ខាត​នូវ​រាល់​សកម្មភាព ទាំងឡាយ ដែល​នាំឱ្យ​បាត់បង់​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​

៧- ប្តេជ្ញា ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​ល្អ ជាមួយ​បណ្តា ប្រទេស​ជា​មិត្ត​ទាំង​ក្នុង​តំបន់ និង​សកលលោក​។​

៨- ប្តេជ្ញា គាំទ្រ និង​រួមចំណែក​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់ កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Leave a Reply

Your email address will not be published.