កំពង់ស្ពឺ ÷ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជំនាញអង្គរក្សជំនាន់ទី ៣០ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា អញ្ជើញចូលរួមអមដំណើរឯកឧត្តមឧត្តមសេនីយ៍ឯកគតិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការអង្គរក្ស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោក លោកស្រីអាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។
ក្នុងពិធីបិតវគ្គសិក្ខាកាម បានបញ្ចេញ នៅក្បាច់យុទ្ធសាស្ត្រការពារជាតិ និងថ្នាក់ដឹកនាំរួមទាំងមានក្បាច់ល្បុកតោ ដែលជាកេរ្ដិ៍ដំណែលតាំងពីដូនតា បានបន្សល់ទុក្ខស្នាដៃដល់ក្មេងៗជំនាន់ក្រោយ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់រៀនសូត្រ មេរៀន និងយុទ្ធវិធីនូវចំណេះជំនាញ ក្បួនការពារថ្នាក់ដឹកនាំ និងក្បាច់ល្បុកតោជាកេរ្ដិ៍ តំណែលពីដូនតារបស់យើងបានយ៉ាងល្អផូផង់។
ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានបន្តទៀតថា ជាការពិតវគ្គរៀនសូត្រនៅជំនាញអង្គរក្សពិសេសនេះមិនមែនត្រឹមតែការពារថ្នាក់ដឹកនាំតែប៉ុណ្ណោះទេ គឺកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែចេះនូវយុទ្ធវិធីក្បាច់ក្បួនក្នុងការប្រយុទ្ធតតាំង និងសត្រូវ ដែលមានបំណង់ឈ្លានពាន និងរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនសំដៅឆ្ពោះតែថ្នាក់ដឹកនាំតែមួយមុខតែប៉ុណ្ណោះនោះទេ។
បន្ទាប់មកឯកឧត្តមឧត្តមសេនីយ៍ឯក បានអញ្ជើញកាត់ខ្សែបូរ និងសម្ពោធអគារទីចាត់ការសាលាមួយខ្នងទទឹង ២៦ ម៉ែត្របណ្ដោយ ៦០ម៉ែត្រ អគារអមសងខាងពីរខ្នងនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ផងដែរ៕