ព័ត៌មានជាតិ

លោក​បណ្ឌិត ជាម ច្ទ័​ន្ទ​សោ​ភ័ណ្ឌ​ថា អ្នកវិនិយោគ និង មក​ដាក់ទុន​វិនិយោគ​ប្រមាណ ២,០០០ លាន​ដុល្លារ​អាមេរិក ចូល​ខេត្តកំពង់ស្ពឺ​

(​កំពង់ស្ពឺ​)​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ២១ ខែ​ធ្នូ​ឆ្នាំ ២៩២៤ ការលើកឡើង​បែប​នេះ​របស់​លោក​បណ្ឌិត​បាន​ធ្វើឡើង​នា​ឱកាស​ដែល​លោក អញ្ជើញ​ចូលរួម​ «​ទស្សនកិច្ច​ក្រុមហ៊ុន​Agile Sweather (Cambodia) Ci.,Ltd និង​ក្រុមហ៊ុន Siglo (Cambodia) Co.,Ltd» ​ដែល​មាន​ការចូលរួម​ពី​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជាច្រើន​រូប​ផ្សេងទៀត តប​តាម​ការអញ្ជើញ​ដែល​រៀបចំឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤  នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​កណ្តាល​ទីក្រុង ហុងកុង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​សូម​រំលឹក​ផង​ដែរ​ថា​ក្រុមហ៊ុន​Agile Sweather (Cambodia) Ci.,Ltd និង​ក្រុមហ៊ុន Siglo (Cambodia) Co.,Ltd​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុត្រ​សម្ព័ន្ធ បាន​នឹង​កំពុងតែ​ដំណើរការ​សាងសង់​សួន​ឧស្សាហ៍កម្ម​មួយ ស្ថិត​នៅ​ទឹកដី​ខេត្ត​កំពង់ស្ពឺ ដែលមាន ៦​រោងចក្រ សាងសង់​រួចរាល់​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០២៥ នឹង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ ៥,០០០​នាក់​។​ក្នុង​ដំណើ​ទស្សនកិច្ច​នេះ​ដែរ​ក៍មាន​ក្រុមហ៊ុន​ចំនួន ២៥​ទៀត កំពុង​ការចាប់អារម្មណ៍​ខ្លាំង​ត្រៀមខ្លួន​មក​បើក​អាជីវកម្ម​មុខរបរ​របស់​ខ្លួន​នៅ​ទឹកដី​ខេត្ត​កំពង់ស្ពឺ ។

​សូម​ជម្រាប​ផងដែរ​ថា​ទុន​វិនិយោគ​២,០០០​លាន​ដុល្លារ វិនិយោគ​ទៅ​លើ​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​របស់របរ​ធ្វើដំណើរ គ្រឿង​សង្ហា​រឹម​ដេគ័​រលំ​នៅ​ឋាន​ហាង​ផ្សេងៗ ហើយ​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ ៣០,០០០​នាក់​។​

​លោក​បណ្ឌិត​អភិបាលខេត្ត​កំពង់ស្ពឺ បញ្ជាក់ថា​  នៅ​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២៤​នេះ ខេត្ត​កំពង់ស្ពឺ មាន​រោងចក្រ​ចំនួន​៣០ ត្រូវ​បាន​បើកទ្វារ​ដំណើរ និង​មាន​រោងចក្រ​ជាច្រើន​ផ្សេង​ទៀត​កំពុង​សាងសង់​។ បច្ចុប្បន្ន​ខេត្ត​មាន​រោងចក្រ​ប្រមាណ​៤២៣​កន្លែង និង​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ​ជិត​១០០០​កន្លែង មាន​កម្មករ​-​កម្មការិនី​ជាង​២​សែន​នាក់ កំពុង​ធ្វើការ ហើយ​ក្នុង​ចំណោម​រង​ចក្រ​ទាំងនោះ​អ្នកវិនិយោគ​ប្រមាណ​៩០%​ជា​ជនជាតិ​ចិន​។​

​ដោយសារ​តែ​កំណើន​នេះ អភិបាលខេត្ត​កំពង់ស្ពឺ មាន​ការជឿ​ទុកចិត្ត នៃ​អ្នក​វិនិយោគ​មក​លើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ការដឹកនាំ​របស់​សម្តេច ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​ជាច្រើន ដើម្បី​បង្កើន​ប្រសិទ្ធិភាព និង​ប្រសិទ្ធិ​ផល​នៃ​ការដឹកនាំ ពិសេស​គឺ​ការផ្តល់​ជំនឿ​ទុកចិត្ត​ដល់​អ្នក​វិនិយោគ​និង​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​៕​

 

 

 

Leave a Reply

Your email address will not be published.