ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាឲ្យ លោក Devin Barta ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ( AmCham Cambodia) ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព

សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា គឺជា​អង្គការ​ឯករាជ្យ​មិន​ស្វែងរក​ប្រាក់ចំណេញ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ ដោយ​មាន​ទាំង​ក្រុមហ៊ុន​អាមេរិក និង​កម្ពុជា ជា​សមាជិក ដែល​បាន​សហការ​គ្នា​ក្នុង​ការលើកកម្ពស់​កាលានុវត្តភាព​ធុរកិច្ច​, វិនិយោគ និង ពាណិជ្ជកម្ម​, ក៏ដូចជា​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក​។ កាលពី​ថ្ងៃ​ទី​២២ កញ្ញា ២០២៣ សភាពាណិជ្ជកម្ម​អាមេរិក ក៏​បាន​សហការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុង​ការរៀបចំ​នូវ​វេទិកា​ធុរកិច្ច​អាមេរិក​-​កម្ពុជា នៅ​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក ក្នុងឱកាស​ដែល​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត លើក​ទី ៧៨ របស់​អង្គការសហប្រជាជាតិ ដោយ​មាន​ក្រុមហ៊ុន​ធំៗ និង​វិនិយោគិន​អាមេរិក​មួយចំនួន បាន​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​នេះ ផងដែរ ។​

ព័ត៌មានជាតិ

បើ​យ៉ាងៗ​ហ្នឹង​ចប់​ហើយ យ៉ាងណា​យ៉ាងណីទេ សមត្ថកិច្ច​ចាប់​រថយន្ត​កុងតឺន័រ​ដឹក​សាច់​បង្ក​ក​ខុសច្បាប់​ពី​វៀតណាម​ចំនួន​៤​គ្រឿង ភ្ញាក់ផ្លើល​ពេញខេត្ដ

ខេត្ត​ស្វាយរៀង ៖ សមត្ថកិច្ច​បាន​ចាប់​សាច់​បង្កក​ចំនួន​៤​កុងទឺន័រ នៅតាម​ផ្លូវ ស្ថិតក្នុង​សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​កាល​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤​នេះ តាម​បទបញ្ជា​របស់​ព្រះរាជអាជ្ញា ខេត្ត​ស្វាយរៀង​។​ ​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ស្វាយរៀង​បានឲ្យ អ្នកសារព័ត៌មាន​យើង​ដឹងថា ករណី​ឃាត់​រថយន្ត​កុងតឺន័រ ដឹក​សាច់​បង្កក​ចំនួន​៤​កុងតឺន័រ​នេះ បាន​ធ្វើឡើង នៅក្នុង​ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង ហើយ​បាន​រកឃើញថា ជា​ករណី​លួច​នាំ​ចូល​ខុសច្បាប់ និង​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នោះ និង​មាន​វិធានការ​ចាត់ការ តាម​ផ្លូវច្បាប់​។​ពាក់ព័ន្ធ​នឹង​ករណី​នេះ​លោក​ដា រា ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្ត​ស្វាយរៀង​បាន​ឆ្លើយ​យ៉ាងខ្លី​ថា​លោក​កំពុង​ធ្វើ​កិច្ចការងារ​នេះ​ជាប់រវល់​។​ទោះបី​យ៉ាងណា​ប្រភព​មួយចំនួន បាន​បង្ហើប​ឲ្យដឹងថា​សាច់​បង្កក​ចំនួន​៤​កុងតឺន័រ​នេះ បាន​នាំ​ចូល​មក​តាម​ច្រកព្រំដែន​ខេត្តស្វាយរៀង​ហើយ​បាន​បើកបរ​តាម​ផ្លូវ​វាង​ចូល​មក​ស្រុក​រមាស​ហែក ត្រូវបាន​មន្ត្រី​ជំនាញ​ឃាត់ទុក ។​ ​ទោះបីជា​មាន​ការចាប់​បង្ក្រាប រថយន្ត​ដឹក​សាច់​បង្កក​៤​កុង​ទី​ន័រ ភ្ញាក់ផ្អើល​ពេញ​ខេត្ត​ស្វាយរៀង​បែប​នេះ​ក្តី​ក៏​មន្ត្រី​ជំនាញ ក​.​ប​.​ប ខេត្ត​ស្វាយរៀង មិន​បាន​បង្ហាញ​ពី​លទ្ធផល​ការឃាត់ និង​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​កុងតឺន័រ ដែល​ផ្ទុក​សាច់​បង្កក​ទាំង​៤​នេះ​ទេ បាន​ត្រឹម​ថា​ជាប់រវល់​។​ ​ក្នុងករណីនេះ​ពលរដ្ឋ​កំពុងតែ​មាន​កា​រ​ងឿងឆ្ងល់​ថា ហេតុអ្វី​បាន​អាច​ចូល​មក​រួច តើ​ប្រធាន​ច្រក និង​លោក​គយ កំពុង​ធ្វើ​អ្វី​វិញ​បាន​អាច​ចូល​មក​បាន​ទាំង​កុង​ទី​ន័រៗ មក​បាន​ស្រួល​បែបនេះ​??? ។ ពិតជា​គិត​មិន​យល់​ឆ្ងល់​មិនកើត​ពិតមែន​😭😭😭????​។​