នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការ សមាគម និងសមាជិក សមាជិកាគណបក្សសរុបប្រមាណជាង ២០០០ នាក់។ អង្គសន្និបាតគណៈចលនាមហាជន បានចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលពិធីបើកប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ តាមរយៈអង្គសន្និបាតនេះបានបង្ហាញពីវឌ្ឍនភាពការងារ ការរៀបចំរចនាសម្ព័ន្ធ សមិទ្ធផលនានា ក៏ […]
Month: December 2024
ទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្ត្រ ខេត្តកំពង់ស្ពឺ លើកទី៥ ឆ្នាំ២០២៤
កំពង់ស្ពឺ÷ រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស និងពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់គ្រូពេទ្យ រួមទាំងសេវារដ្ឋ និង ឯកជន -បន្តគ្រោងរៀបចំ ទិវាបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្ត្របន្តសម្រាប់ឆ្នាំ២០២៥ -ជម្រុញការចុះបញ្ជីទាំងគណៈគ្រូពេទ្យទាំងថ្មី និងបន្តសម្រាប់ឆ្នាំ២០២៥ ឲ្យបានគ្រប់ៗគ្នា -ចុះអភិបាលការងារ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការចុះបញ្ជីគណៈគ្រូពេទ្យ នៅតាមមន្ទីរសម្រាក ព្យាបាលជំងឺ និងបន្ទប់ពិគ្រោះព្យាបាលជំងឺ រួមទាំងសេវាសាធារណៈ -បន្តកិច្ចប្រជុំទៀងទាត់រៀងរាល់ ០៣ខែម្តង លោកវេជ្ជបណ្ឌិត ហុង គ្រី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ដូច្នេះគ្រាដែលលោកអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្ត្រ ខេត្តកំពង់ស្ពឺ លើកទី៥ ឆ្នាំ២០២៤ ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ប្រព្រឹត្តធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាស្ត្រាចារ្យ ស្រួ យីណា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ លោកសាស្ត្រាចារ្យ នី ចន្ទី អនុប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន- លោកសាស្ត្រាចារ្យ អ៊ុច ឃុយ អនុប្រធានអគារវះកាត់ជំងឺឆ្អឹង និងបាក់បែកនៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺជាច្រើនរូបទៀតផងដែរ។ […]
IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកនាយកតំបន់ បានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។ លោកនាយកតំបន់ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការ និងការកែទម្រង់ចាំបាច់នានា សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបរិយាកាសប្រកួតប្រជែង, ភាពធន់នៃខ្សែច្រវាក់ផ្តត់ផ្គង់ក្នុងស្រុក, ការបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា, យានយន្ត និងបច្ចេកទេសខ្ពស់ ក្នុងន័យតម្រង់ទិសដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុង […]
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងឱកាសនៃជំនួប, លោកអនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃIFC បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាបាននូវសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកអនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃ IFC ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នកម្ពុជាជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណងក្នុងការស្វែងរកកាលានុវត្តភាពដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលរួមមានជាអាទិ៍៖ វិស័យថាមពលកកើតឡើងវិញ, វិស័យឡូជីស្ទីក និងការដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវសេចក្តីសោមនស្សចំពោះការចូលរួមចំណែករបស់ IFC ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានស្វាគមន៍ IFC ដែលមានបំណងស្វែងរកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២ % និងបន្តជំរុញឱ្យឈានទៅសម្រេចបាន […]
អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) ដែលដឹកនាំដោយសហប្រធានជប៉ុន តំណាងដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានិងសហប្រធានបារាំង តំណាងដោយលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា, លោក Lazare ELOUNDOU ASSOMO ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ, អ្នកជំនាញការ និងតំណាងដៃគូអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងឱកាសនៃជំនួប គណៈប្រតិភូបានគោរពរាយកាណ៍ជូនសម្ដេចបវរធិបតីអំពីលទ្ធផលនៃកិច្ចប្រជុំនៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងបានគោរពជម្រាបជូននូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅក្នុងការរួមចំណែកជំរុញការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌអង្គរ និងសំបូរព្រៃគុក ដែលមិនត្រឹមតែផ្ដល់សារៈប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃទៅដល់មនុស្សជាតិទាំងមូលផងដែរ ព្រមទាំងការចូលរួមចំណែករបស់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងការកសាងធនធានមនុស្សកម្ពុជា ប្រកបដោយជំនាញលើវិស័យអភិរក្ស និងការជួសជុលប្រាង្គប្រាសាទ។ គណៈប្រតិភូក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងធានាឱ្យបាននូវក្នុងការថែរក្សាតំបន់បេតិកភណ្ឌរបស់មនុស្សជាតិ និងរួមចំណែកទៅដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ផងដែរ។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានសម្ដែងនូវការអបអរសាទរ […]
កិច្ចប្រជុំបូកសរុបការងារ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលើកទិសដៅការងារឆ្នាំ២០២៥
កំពង់ស្ពឺ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានក្រើនរំឭកដល់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យខិតខំ និងរួមគ្នាអនុវត្តការងារឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយន្តការនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ទទួលបានផ្លែផ្កា និងសម្រេចបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ។ ការក្រើនរំឭកនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅអគាររដ្ឋបាលខេត្តសាលប្រជុំ យឹម សុខុម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអាទិភាពជាច្រើន ដើម្បីធ្វើយ៉ាងណាប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើន ពិសេសជ្រោងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ រាជរដ្ឋាភិ បាល នឹងកំពុងកំណត់គោលដៅជាក់លាក់មួយ ដើម្បីចាក់ចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៧ ហើយកំពុងដើរឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដូចអ្វីដែលបានដាក់ចេញជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចុះតាមមូលដ្ឋានដែលបានកសាងទំនុកចិត្តនិងការសង្ឃឹមខ្ពស់ចំពោះប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ហើយត្រូវដោះស្រាយ ឆ្លើយតបចំពោះសំណូមពរនិងបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋបន្តទៀតផងដែរ។ជាងនេះត្រូវបន្តអនុវត្តកិច្ចការងារមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភានេះបានសម្រួចទៅលើទិសដៅ២ក្នុងចំណោមទិសដៅ៥គឺការបង្កើនប្រាក់ចំណូលឱ្យបានដល់ដៃប្រជាពលរដ្ឋនិងការជំរុញកំណើនសេដ្ឋកិច្ចតាមរយ:រូបភាពផ្សេងៗ ឱ្យទៅដល់ប្រជាជនពិសេសគឺបង្កើនការទាក់ទាញអ្នកវិនិយោគបន្ថែមលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម ទេសចរណ៍ដើម្បីបង្កើតឱកាសការងារ បន្ថែមប្រាក់ចំណូលផងដែរ៕
សម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នៅសណ្ឋាគារសុខាភ្នំពេញ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ថា ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។ នេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយ ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានពន្យល់បន្ថែមអំពី គុណតម្លៃ និងកញ្ចប់អត្ថប្រយោជន៍ នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធចំនួន ៨ ដែលរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះរួមមាន៖ ១/ ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង, មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់, ២/ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ […]
ពិធីប្រកាសសមាសភាពគណៈកម្មាធិការគណបក្សភូមិនិងសាខាចំណុះក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
នាព្រឹកសៅរ៍១៤កើត ខែមិគសិរ ឆ្នាំរោង ១ស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី ១៤ខែធ្នូឆ្នាំ ២០២៤ នៅទីស្នាក់ការឲគណបក្សប្រជាជនកម្ពុជាឃុំដំណាក់រាំង បានធ្វើពិធីប្រកាសសមាសភាពគណៈកម្មាធិការសាខាបក្សភូមិនិងសាខាគណបក្សអង្គភាព ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ុក កោសា ប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈួរ សុបញ្ញាអនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំង លោក មួងធី ប្រធានគណបក្សស្រុក សមាជិកសមាជិកាគណបក្សស្រុក ឃុំ ភូមិ យុវជនគណបក្ស សរុបប្រមាណជិត៣០០នាក់ក្នុងនោះស្រីចំនួន ៥៣ នាក់ផងដែរ។ ក្រោយពីឯ.ឧ នាង កែវសុវណ្ណ អនុប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំងបានអានសេចក្តីសម្រេចប្រកាសតែងតាំង ប្រធាន អនុប្រធាន និងសមាជិក សាខាបក្សឃុំ រួចមក លោកមួងធីក៏បានផ្ដាំផ្ញើដល់ប្រធាន អនុប្រធានត្រូវយកចិត្តទុកដាក់បំពេញតួនាទីនិងភារកិច្ចអោយមានប្រសិទ្ធភាពខ្ពស់ ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង លោកក៏បានដាក់សេចក្តីសង្ឃឹមនិងទុកចិត្តទៅលើសមាជិកទាំង១៨ភូមិ និង៣សាខាអង្គភាព ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះឯកឧត្តម ឈួរ សុបញា អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំង ឯកឧត្តមក៍បានជម្រុញឲ្យមន្ត្រីពាក់ ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ លិខិតអត្រានុកុលដ្ឋាន […]
វេទិកាពិគ្រោះយោបល់ថ្នាក់ខេត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧
កំពង់ស្ពឺ÷ ឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ផ្អែកតាមប្រតិទិនកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ជាពេលវេលាមួយក្នុងការពិគ្រោះយោបល់ ដ៏មានប្រយោជន៍សម្រាប់កសាងផែនការខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ប្រកបដោយតម្លាភាព និងមានការចូលរួមពង្រឹងគោលការណ៍ទាំង ៩ ចំណុច។ ហើយលោក លោកស្រីមានវត្តមានក្នុងអង្គវេទិកានេះ ត្រូវចូលរួមលើគម្រោងសកម្មភាពអាទិភាព ក្រុង ស្រុក ឃុំសង្កាត់ ក្នុងការអភិវឌ្ឍន៍គោលដៅមូលដ្ឋាន និងមានការគៀងគរមូលនិធិ ដើម្បីឲ្យមានការចូលរួមគាំទ្រ និងរកប្រភពសម្រាប់កសាងមូលដ្ឋានមន្ថែមទៀត។ ឯកឧត្តមបានបន្តទៀតថា÷ កម្មវិធីសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក របស់ខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមនៅថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ អភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវដឹកនាំចាត់ចែងរៀបចំសិក្ខាសាលាសមាហរណកម្ម នៃ កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក រវាងមន្ទីរ អង្គភាព អង្គការជាតិ និងអន្តរជាតិ ជាមួយឃុំ សង្កាត់ និងត្រូវផ្តល់ព័ត៌មាន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអង្គការ-សមាគម ប្រកៀកស្មាបម្រើផលប្រយោជន៍សង្គម និងមនុស្សជាតិ ជាមួយរាជរដ្ឋាភិបាល
ថ្លែងក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញ និងលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិ ស្របតាមច្បាប់និងលក្ខន្តិកៈ ដែលខ្លួនបានតម្កល់ទុកនៅក្រសួងមានសមត្ថកិច្ច។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិនិង បរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ និងជាវិទ្ធង្សនាលើរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពជាតិ។ ជាថ្មីទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ដូចប្រទេសនានាដែរ រួមទាំងអាម៉េរិក និងអឺរ៉ុប អង្គការ […]