កំពង់ស្ពឺ÷ រដ្ឋបាលខេត្តគ្រោងនឹងអភិវឌ្ឍន៍តាមដងស្ទឹងព្រែកត្នោត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍន៍ ឱ្យមានភាពប្រណិត សោភ័ណភាព ស្រស់បំព្រង ក្នុងគោលបំណងលើកកម្ពស់ទេសចរណ៍ជាតិ អន្តរជាតិ ឲ្យមកកំសាន្តក្នុងខេត្តកំពង់ស្ពឺឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ បើផ្អែកតាមតួរលេខ របស់មន្ទីរទេសចរណ៍ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្តកំពង់ស្ពឺ មានចំនួនប្រមាណជា ១លាន ៥សែននាក់ ហើយក្នុងឆ្នាំ ២០២៥ នេះរំពឹងថានឹងកើនឡើងប្រមាណជា ២ លាននាក់។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ដូច្នេះនៅគ្រាដែលឯកឧត្តម និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះ ចៅអធិការ និងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់នូវ ឧបដ្ឋានសាលាមួយខ្នង និងសមិទ្ធផលនានាក្នុងវត្តសំពៅ ក្នុងក្រុងសង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥។ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតបានដាស់តឿនទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តឲ្យខានតែបាន នូវភូមិឃុំសង្កាត់ មានសុវត្ថិភាព គ្មានក្មេងទំនើង គ្មានគ្រឿង គ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិតក៏បានបន្តឲ្យដឹងផងដែលថា÷ សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន និយាយដោយឡែកសម្រាប់ ខេត្តកំពង់ស្ពឺម្រេចបានសមិទ្ធផលជាច្រើន គួជាទីមោទនៈទាំងពុទ្ធចក្រ […]