ព័ត៌មានជាតិ

ពិធី​បុណ្យ​មាឃបូជា​នៅ​វត្ត​មុនី​រង្សី​រតនា​រាម (​ម្រុំ​ខាងជើង​) ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖ ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រដ្ឋបាល ខេត្ត​កំពង់ស្ពឺ បាន​ប្រារព្ធ​នូវ​កម្មវិធី​រាប់បាត្រ​បុណ្យមាឃបូជា​ដែល កម្មវិធី​នេះ​បាន​ធ្វើឡើង​ជា​រៀង រាល់​ឆ្នាំ​មិនដែល អាក់ខាន​ម្តងណា​ឡើយ​ហើយ​ការ​ប្រារព្ធ​ធ្វើ​នេះ​គឺ​ធ្វើ​នៅ​វត្ត​មុនី​រង្សី​រតនា​រាម (​ម្រុំ​ខាងជើង​) ស្ថិតនៅ​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​ ​កម្មវិធី​បុណ្យ​ដ៏​មហោឡារិក​នេះ​បាន​ប្រារព្ធ​ឡើង​ដោយ មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់ ឯកឧត្តម អុិន ឃុន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​  ឯកឧត្តម ទិ​ត្យ វុទ្ធី អភិបាលរង នៃ គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រី​សង្ឃ ព្រះសង្ឃ​រួម​នឹង លោក ជំទាវ អស់លោក​  លោកស្រី ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​ ​ពិធី​បុណ្យ​មាឃបូជា ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ នា​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែ​មាឃ ក្នុង​ថ្ងៃ​ដ៏​វិសេស​នេះ គ្រប់​វត្ត​អារាម​នានា បានរៀបចំ​ពិធី​បុណ្យ​មាឃបូជា ដេ​ី​ម្បី​រំលឹក​ដល់​មហា​ព្រឹត្តិការណ៍​ទាំងបី​ធំៗ ក្នុង​វិសយ័​ព្រះពុទ្ធសាសនា​រួ​ម​មាន​៖ ថ្ងៃ​ប្រជុំ​ចតុរង្គ​សន្និបាត គឺ​ការប្រជុំ​ប្រកប​ដោយ​អង្គ​បួន​នៅ​វត្ត​វេឡុវ័ន នា​ក្រុង​រាជ​គ្រឹះ​។​ […]

ព័ត៌មានជាតិ

​ឯកឧត្តម​ប្រធានព្រឹទ្ធសភា​ហ្វីលីពីន​មាន​សុទិដ្ឋិនិយម​ចំពោះ ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ហ្វីលីពីន​-​កម្ពុជា​

​នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Francis G. Escudero ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ហ្វីលីពីន នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ម៉ានីល​, សាធារណរដ្ឋ​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។​ ​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានព្រឹទ្ធសភា​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​សម្ដេច​ប​វរ​ធិបតី ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នា​ពេល​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធានព្រឹទ្ធសភា​សង្ឃឹម​យ៉ាង​មុតមាំ​ថា​, បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ​, ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​មាន​ភាព​សកម្ម និង ភាព​រីកចម្រើន បន្ថែមទៀត​។ លើសពីនេះ​, ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​កិច្ចព្រមព្រៀង ទាំង ៨ ដែល​ត្រូវបាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ នឹង​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងពីរ​។​ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​របស់​ប្រជាជន និង​រដ្ឋាភិបាល​ហ្វីលីពីន ជូន​ដល់​គណៈប្រតិភូ​កម្ពុជា​នា​ឱកាស​នេះ ព្រមទាំង​បាន​បង្ហាញ​សេចក្ដីសោមនស្ស​រីករាយ ចំពោះ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្ដេច​បវរ​ធិបតី ជាមួយ​ឯកឧត្តម​ប្រធានាធិបតី Ferdinand R. Marcos Jr.​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ និង​យូរលង់​រវាង​ប្រទេស​ទាំង​ពីរ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រំលេច​កិច្ចការ​អាទិភាព ៣ ឱ្យ​អង្គសន្និបាត​ក្រសួងមហាផ្ទៃ រិះរក​វិធី​សាស្ត្រ​ពង្រឹងគុណភាព​បន្ថែម​លើ​ភារកិច្ច​ស្នូល​!

​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មហាផ្ទៃ និង​បូក​សរុប​ចលនា​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព បាន​ប្រារព្ធ​ពិធី​បើក​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កម្ភៈ ឆ្នាំ​២០២៥​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ សន្និបាត បាន​រៀបចំ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ព្រមទាំង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។ ​ថ្លែង​បើក​សន្និបាត នា​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ទាញ​ចំណាប់អារម្មណ៍​អង្គសន្និបាត ដោយ​រំលេច​អំពី​សារៈសំខាន់ នៃ​ការយកចិត្តទុកដាក់​ពិភាក្សា និង​រិះរក​វិធីសាស្ត្រ​ល្អៗ​ដើម្បី​ពង្រឹង​កិច្ចការ ចំនួន ៣ បន្ថែម​លើ​ភារកិច្ច​ស្នូល គឺ ទី​១. ការអភិវឌ្ឍ​ធនធានមនុស្ស ទី​២. ការផ្ដល់សេវា​សាធារណៈ និង​ទី​៣. ការអភិវឌ្ឍ​ឌីជីថល​។ ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ធនធានមនុស្ស ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​អំពី​គោលដៅ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាននិងកំពុង​យកចិត្តទុកដាក់​ធ្វើ​កំណែទម្រង់​ធនធានមនុស្ស​ក្នុង​ចំណោម​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង និង​មន្ត្រី​កិច្ចសន្យា​ជាដើម ដោយ​ផ្ដោត​លើ​ការពង្រឹង​សមត្ថភាព​មន្ត្រី​ដែល​មានស្រាប់​។ ឯកឧត្តម បាន​លើកឡើង​អំពី​ភាពចាំបាច់​នៃ​ការពង្រឹង​ការបណ្តុះបណ្តាល​កម្រិត​ផ្ទៃក្នុង និង​ការបណ្តុះបណ្តាល​ទូទៅ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការបំពេញ​ការងារ​បម្រើ​សេវាសាធារណៈ […]

ព័ត៌មានជាតិ

ប្រធានរដ្ឋសភា​ហ្វីលីពីន កោតសរសើរ​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​

​នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ហ្វីលីពីន នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ម៉ានីល​, សាធារណរដ្ឋ​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។​ ​នៅក្នុង​ឱកាស​នៃ​ជំនួប​, សម្ដេច​បវរ​ធិបតី​បាន​ជម្រាបជូន​ឯកឧត្តម​ប្រធានរដ្ឋសភា​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្ដេច​បវរ​ធិបតី ជាមួយនឹង ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់ និង​រឹងមាំ​បន្ថែមទៀត លើ​វិស័យ​ជាច្រើន រួមមាន​៖ ពាណិជ្ជកម្ម​, ការវិនិយោគ​, អប់រំ​, ទេសចរណ៍​, វប្បធម៌​, ការតភ្ជាប់​ប្រជាជន​និង​ប្រជាជន ក៏ដូចជា​ការពារ​ជាតិ និង​សន្តិសុខ ជាដើម​។ សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន ដែល​បាន​យកចិត្តទុកដាក់​ថែទាំ​ដល់​ប្រជាជន និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ និង​សិក្សា​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​ ​ជា​ការឆ្លើយតប​, ឯកឧត្តម​ប្រធានរដ្ឋសភា បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​ការគាំទ្រ​របស់​រដ្ឋសភា​ហ្វីលីពីន​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ […]

ព័ត៌មានជាតិ

បុគ្គលិក​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍​ជនបទ ដែល​មាន​កាន់​ឯកសារ​ចុះឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​បញ្ជា​ទិញ​សាច់​សត្វព្រៃ​ពី​ប្រជាពលរដ្ឋ យក​មក​ចែក​គ្នា​ហូប​អស់ រួច​ហើយ​គំរាម​ទារ​ប្រាក់​ថែម​ទៀត ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ ០៥​នាក់ បញ្ជូនទៅ​តុលាការ​!

​កាលពី​យប់ ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ថា​មាន​ករណី​បន្លំ​ធ្វើ​ជា​អ្នក​បញ្ជា​ទិញ​សាច់​សត្វព្រៃ ហើយ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ជា​អ្នក​លក់​នោះ​ដើម្បី​គំរាម​ទារ​ប្រាក់​ថែម​ទៀត ករណី​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​ ​កាលពី​យប់ ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ថា​មាន​ករណី​បន្លំ​ធ្វើ​ជា​អ្នក​បញ្ជា​ទិញ​សាច់​សត្វព្រៃ ហើយ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ជា​អ្នក​លក់​នោះ​ដើម្បី​គំរាម​ទារ​ប្រាក់​ថែម​ទៀត ករណី​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល និង​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ ចូលរួម​សហការ​ជាមួយ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដំបូល ចុះ​ដល់​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ០៥​នាក់ ជា​បន្តបន្ទាប់ រួមមាន ៖ ១.​ឈ្មោះ គង់ សឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ ប្រធាន​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍​ជនបទ​, ២.​ឈ្មោះ ពិន សា​រុំ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម គីម ជីន​ព្យូ​(Kim Jin-pyo) អតីត​ប្រធាន​រដ្ឋសភា​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​បានអនុញ្ញាត​ឱ្យ ឯកឧត្តម Kim Jin-pyo អតីត​ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​ដើម្បី​ពិភពលោក​ទាំងអស់គ្នា (Global Together) និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។​ ​សម្តេច​តេជោ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម Kim Jin-pyo និង​គណៈប្រតិភូ និង​សម្តែង​ក្តីរីករាយ​ដែល​ជួប ឯកឧត្តម សាជាថ្មី បន្ទាប់​ពី​ឯកឧត្តម បាន​មក​ចូលរួម​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP-11) នៅ​រាជធានី​ភ្នំពេញ នា​ខែ​វិច្ឆិកា កន្លងទៅនេះ​។ សម្តេច​តេជោ បាន​បន្តថា ឯកឧត្តម Kim Jin-pyo បាន​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ​ទំនាក់ទំនង កម្ពុជា​-​កូរ៉េ ដែល មកដល់​បច្ចុប្បន្ន​នេះ ទំនាក់ទំនង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាននិងកំពុង​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ត្រូវបាន​ដំឡើង​កម្រិត​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រតិភូ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​កិច្ចការ​អាស៊ាន និង អាស៊ី​បូព៌ា (ERIA) ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​តេត​ស៊ូ​យ៉ា វ៉ា​តា​ណា​បេ (Tetsuya Watanabe) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូ​ព៌ា​(ERIA) ចូលជួប​សម្ដែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​បានអនុញ្ញាត​ឱ្យ លោក​សាស្ត្រាចារ្យ Tetsuya Watanabe ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូ​ព៌ា (ERIA) និង​សហការី ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។​ ​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​លោក​សាស្ត្រាចារ្យ Tetsuya Watanabe និង​សហការី ដែល​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​អំពី​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​តេជោ នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ជាពិសេស កា​រៀបចំ​បាឋកថា​គន្លឹះ​ស្តីពី​ភាពជា​អ្នកដឹកនាំ នៅ​វិទ្យាស្ថាន ERIA​។ ជាមួយគ្នានេះ នៅ​ដំណើរ​ទស្សនកិច្ច​ខាងមុខនេះ សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​នឹង​ជួប ឯកឧត្តម​ប្រធានាធិបតី ឥណ្ឌូនេស៊ី Prabowo Subianto ដែល​ជា​មិត្ត​ចាស់ និង ទស្សនា​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ផងដែរ​។ សម្តេច​តេជោ បាន​អបអរសាទរ សាលា​សិក្សា​ស្តី​ពី​រដ្ឋាភិបាល​នៃ​វិទ្យាស្ថាន ERIA ដែល​ទើប​សម្ពោធ​កាលពី​ពេល​ថ្មីៗ ក្នុង​ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី និង សង្ឃឹម​ថា​សាលា​សិក្សា​ស្តី​ពី​រដ្ឋាភិបាល​នេះ នឹង​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន […]

ព័ត៌មានជាតិ

ការគិត​ភ្លេចខ្លួន​មួយគ្រា ធ្វើឲ្យ​កើតមាន ការខាតបង់ បាត់បង់ សោ​ក​សង្វឺក យ៉ាង​អ​អណោច​បំផុត​🙏😭

លំអិត​ព័ត៌មាន​! ករណី​មន្ដ្រី​អាវុធហត្ថ​ខេត្ត​ក្រចេះ បាញ់រះ​សមាជិកគ្រួសារ​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បណ្ដាលឲ្យ​ស្លាប់​៣​នាក់ និង​របួសធ្ងន់​៣​នាក់​, ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​តាម​ក្រោយ​ (​ត្បូងឃ្មុំ​)៖ មន្ដ្រី​អាវុធហត្ថ​ខេត្តក្រចេះ​ម្នាក់ ប្រដាប់​ដោយ​អាវុធ AK ស្វាយ​បត់ បាន​បាញ់ប្រហារ​ទៅលើ​សមាជិក​គ្រួសារ​របស់​ខ្លួន​បណ្ដាលឲ្យ​ស្លាប់​ចំនួន​២​នាក់ និង​រង​របួសធ្ងន់​ចំនួន​៣​នាក់ រួច​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​អំពុក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​ ​របាយការណ៍​បន្ថែម​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើង​ឈ្មោះ ហ៊ីង សុ​វណ្ណា​រិទ្ធិ អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​បើករថយន្ត​ម៉ាក ISUZU ពណ៌​ស​ស្លាក​លេខ​ខេមរៈភូមិន្ទ (2-1364) ចូល​ដល់​មុខផ្ទះ​ជនរងគ្រោះ​រួច​ក៏​ធ្វើ​សកម្មភាព​ដក​កាំភ្លើង​បាញ់រះ​ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​សរុប​ចំនួន​៦​នាក់​ព្រមទាំង​ជនសង្ស័យ​។​ ​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត និង​រងរបួស​រួមមាន​៖ *​ទី​១៖ ឈ្មោះ ឈឿង ប៊ុនធឿន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ ត្រូវ​ជា​ឪពុកក្មេក (​ស្លាប់​កន្លែកើតហេតុ​) *​ទី​២៖ ឈ្មោះ អោក ចាន់​សាទ […]

ព័ត៌មានជាតិ

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន និង​អ្នកស្ម័គ្រចិត្ត ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត …!!

នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន និង​អ្នកស្ម័គ្រចិត្ត នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត ដែល​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី សមាជិក​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា ប្រធាន​គណៈកម្មាធិការ​អនុសាខា​ក្រុង​/​ស្រុក មន្ត្រី​ប្រចាំការ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា​យុវជន និង​យុវជន​កាកបាទក្រហម​កម្ពុជា ព្រមទាំង​មន្ត្រី​បច្ចេកទេស​ពី​ទីស្នាក់ការ​កណ្តាល សរុប​ចំនួន ២២៥​នាក់​។​ ​កិច្ចប្រជុំ​បាន​ស្តាប់​នូវ​របាយការណ៍​ស្វាគមន៍​របស់ ឯកឧត្តម ទ្រី វ៉ាន់ឌី អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ ដែល​បាន​គូសបញ្ជាក់​ពី​សមិទ្ធផល និង​វឌ្ឍនភាព​ការងារ​របស់​សាខា ដែល​បាននិងកំពុង​បំពេញ​ការងារ​មនុស្សធម៌​ទៅ​តាម​វិស័យ​អាទិភាព​ទាំង​៤ រួមមាន​៖ ១. ការគ្រប់គ្រង​គ្រោះមហន្តរាយ វិបត្តិ​ភ័យ និង​ការប្រែប្រួល​អាកាសធាតុ​។ ២. សុខភាព និង​ការថែទាំ​សុខភាព​តាម​សហគមន៍​។ ៣. ការលើកកម្ពស់​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌​។ ៤. ការអភិវឌ្ឍ​ស្ថាប័ន​។​ ​លោកជំទាវ អគ្គលេខាធិការរង​ទី​១ បាន​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​កោតសរសើរ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន […]

ព័ត៌មានជាតិ

សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ ជូន​បញ្ជាការដ្ឋាន​ការពា​រកោះ ឆ្នេរ កងទ័ពជើងទឹក​

​កំពង់ស្ពឺ ៖ នា​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គឹម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល និង​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ព្រមទាំង​ប្រគល់​នូវ​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន ទីបញ្ជាការ បញ្ជាការដ្ឋាន​ការពា​រកោះ ឆ្នេរ កងទ័ពជើងទឹក តាមរយ​:​ឧត្ដមនាវីឯក ស្រ៊ុន សារឿ​ន មេបញ្ជាការ បញ្ជាការដ្ឋាន​ការពា​រកោះ ឆ្នេរ សម្រាប់​បម្រើ​ការងា​រម​នុស្ស​ធម៌ ក្នុងនាម​សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត និង​មួយ​ចំណែក​សម្រាប់ ជូន​សមាគម​អតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារ​យោធិន ដែល​មាន​ការខ្វះខាត ឬ​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ។ ​នេះ​ជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ជាប់​ជា​ប្រចាំ​របស់ សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត សម្រាប់​សមាគម​អតីតយុទ្ធជន ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ជន​ងាយ​រងគ្រោះ និង​អ្នក​ទទួល​រងគ្រោះ​ដោយ​គ្រោះមហន្ដរាយ​ផ្សេងៗ ៕